សកម្មភាព - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
កិច្ចប្រជុំបូកសរុបការងារអនុវត្តកម្មវិធីនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧
០៤-កក្កដា-២០១៧

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត(RET) បានដឹកនាំប្រជុំបូកសរុបការងារអនុវត្តកម្មវិធីនៃការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) ប្រចាំត្រីមាសទី២ ឆ្នាំ២០១៧ ដើម្បីពិនិត្យវាយតម្លៃលើការងារអនុវត្តកន្លងមក និងលើកផែនការសកម្មភាពសម្រាប់បន្តក្នុងឆ្នាំ២០១៧ និងទិសទៅឆ្នាំ២០១៨។
បច្ចុប្បន្ន ក្រសួង ស្ថាប័ន ដែលបានចូលរួមក្នុងកម្មវិធីRIA មានចំនួន១៩៖ ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្តរបស់ECOSOCCនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងសុខាភិបាល ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ សិក្ខាកាមបានចូលរួមក្នុងថ្ងៃនេះមានចំនួនប្រមាណ ១០០ រូប។
ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(RIA) គឺជាទម្លាប់អនុវត្តល្អសម្រាប់ដំណើរការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត ដែលផ្តល់ផលចំណេញច្រើន ហើយមានប្រទេសអភិវឌ្ឍជាច្រើនដែលជាសមាជិកនៃ OECD (អង្គការអភិវឌ្ឍសេដ្ឋកិច្ចនិងសហប្រតិបត្តិការ) និងប្រទេសASEAN បានទទួលស្គាល់យ៉ាងទូលំទូលាយថា៖
• លិខិតបទដ្ឋានមានគុណភាពខ្ពស់ ដែលមានអភិបាលកិច្ចល្អ និង ការអភិវឌ្ឍសេដ្ឋកិច្ច;
• អ្នកធ្វើសេចក្តីសម្រេចអាចធ្វើការសម្រេចបញ្ញត្តិកម្មប្រកបទៅដោយទិន្នន័យផ្អែកលើការ អនុវត្តជាក់ស្តែង;
• បង្កើនតម្លាភាព និង កសាងជំនឿទុកចិត្តដល់សាធារណៈជន ដោយសារមានគោលការណ៍ណែនាំច្បាស់លាស់សម្រាប់កិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ;
• ជួយកាត់បន្ថយបន្ទុកចំណាយរបស់រាជរដ្ឋាភិបាលលើការអនុវត្ត និងបន្ទុកចំណាយប្រតិបត្តិការរបស់ធុរកិច្ច
អភិបាលកិច្ចល្អ គឺជាចំណុចកណ្តាលនៃរបៀបវារៈរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រចតុកោណ។ ដំណើរការ RIA នឹងកាត់បន្ថយការិយាធិបតេយ្យ និង ភាពច្រើនហួស/ភាពជាន់គ្នានៃលិខិតបទដ្ឋានគតិយុត្ត។
បន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចលេខ១៣២ ស.ស.រ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតក្រុមការងារRIAតាមក្រសួងស្ថាប័ន ឃើញថាមានក្រសួងស្ថាប័នចូលរួមក្នុងកម្មវិធីRIAកើនពី១៤ ក្រសួងដល់ ១៩ ក្រសួងស្ថាប័ន ហើយបាននិងកំពង់កសាងសមត្ថភាព ព្រមទាំងអនុវត្តសាកល្បងលើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តដោយប្រើវិធីសាស្រ្តRIA។
យោងតាមលទ្ធផលនៃការអនុវត្តល្អខាងលើនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសន្យាបន្តផ្តល់ជំនួយបច្ចេកទេស (TA) រហូតដល់ខែធ្នូ ឆ្នាំ២០១៨ ហើយនឹងពិចារណាបន្តការគាំទ្រ នៅឆ្នាំបន្ទាប់ទៀត បន្ទាប់ពីការវាយតម្លៃលើការអនុវត្តនៅឆ្នាំ២០១៨។

 

ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
» 
ចំនួនអ្នកទស្សនាខែនេះ
១១៥៥
» 
ចំនួនអ្នកទស្សនាខែមុន
» 
ចំនួនអ្នកទស្សនាទាំងអស់
១១៨៥៧៦