ប្រវត្តិ - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ប្រវត្តិ
     រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលហៅកាត់ថា ក.ស.វ​. (ECOSOCC) ជាយន្ដការអមទីស្ដីការគណៈរដ្ឋមន្ដ្រីដែលមានភារកិច្ច ៖
      - ពិនិត្យ តាមដានការវិវត្ដ នៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
      - សិក្សាស្រាវជ្រាវបញ្ហាប្រឈម
      - ពិនិត្យសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​​ហើយ​លើកយោបល់​ជូន​រាជ​រដ្ឋាភិបាល។

     ECOSOCC ដែលពីមុនត្រូវបានគេស្គាល់ជាទូទៅថាជាក្រុមសង្កេតការណ៍ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ OBSES ត្រូវ​​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៦​ក្នុង​រាជ​រដ្ឋាភិបាល​អណត្ដិ​ទី​១។ ​ក្នុង​រយៈ​ពេល​ ១៣ឆ្នាំ​កន្លង​មក​ OBSES​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​ និង​ដ៏មានប្រសិទ្ធភាពតាមភារកិច្ច​ដែល​ រាជរដ្ឋាភិបាល​​ប្រគល់​​ជូន​ដូចជា​​ការ​តាមដាន​ប្រចាំ​​ខែ ​​នៃការវិវត្ដ​ស្ថានភាព​សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ការពិនិត្យ និងវាយតម្លៃ ផលប៉ះពាល់នៃលិខិត​បទដ្ឋាន​គតិយុត្ដ​នានា​រួច​លើក​យោបល់ជូន រាជរដ្ឋាភិបាល ។ យោងតាមសមិទ្ធិផល ដែលទទួលបាននិងភារកិច្ចយ៉ាងច្រើនដែល​​ត្រូវ​បំពេញ​ រាជ​រដ្ឋា​ភិបាល​​បាន​ប្រែក្លាយ​ "ក្រុមសង្កេតការណ៍ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ OBSES" ទៅជា "ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ECOSOCC" ​ដោយព្រះរាជក្រឹត្យលេខ​ នស.រកត ០២/០៩/១៧៣ ចុះថ្ងៃទី ១៧ ​ខែកុម្ភៈ ​ឆ្នាំ២០០៩ ។

     ដើម្បីសម្រេចឲ្យបានជោគជ័យនូវភារកិច្ចថ្មីរបស់ខ្លួនឲ្យស្របតាមយុទ្ធសាស្រ្ដចតុកោណតំណាក់ កាលទី២ របស់​រាជ​រដ្ឋា​ភិបាលនីតិកាលទី៤ នៃរដ្ឋសភាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ECOSOCC បានរៀបចំនូវផែនការយុទ្ធសាស្រ្ដ សំរាប់គ្រប់គ្រង​កិច្ចដំណើរការរបស់ខ្លួន​ដោយ​ផ្អែក​លើ​ចក្ខុវិស័យ បេសកកម្ម គោលដៅ និង សកម្មភាពដូចមានរៀបរាប់ក្នុងអត្ថបទនេះ ។