សូមស្វាគមន៏ - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សារទេសរដ្ឋមន្ត្រី
         ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍មកកាន់គេហទំព័ររបស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម័ ហៅកាត់ថា ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម័ (ECOSOCC) នៃទីស្ដី​កា​​​​​​រគណៈរដ្ឋមន្រ្តី។
         គោលបំណងនៃប្រព័ន្ធព័ត៌មានគេហទំព័ររបស់នេះគឺផ្ដល់ជូនព័ត៌មាន អំពីប្រវត្តិរបស់ ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម័ (ECOSOCC) រចនាសម្ព័ន និងសកម្មភាពការងារជាច្រើន​ទៀតដែល ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម័ (ECOSOCC) បានធ្វើ និងកំពុងអនុវត្តន៍។
         ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាអង្គភាពមួយនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានបង្កើត ឡើងដើម្បី ៖
       - ពិនិត្យ តាមដានការវិវត្ដ នៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
       - សិក្សាស្រាវជ្រាវបញ្ហាប្រឈមសំខាន់ៗ​ពាក់​ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
       -​ ពិនិត្យផ្ដល់យោបល់លើ​សេចក្ដី​ព្រាងលិខិត​បទ​ដ្ឋានគតិយុត្ត​ គោលនយោបាយ ផែនការ​យុទ្ថសាស្រ្ត ផែនការ​សកម្មភាព កិច្ចព្រមព្រៀង និង​ឯកសារផ្សេងៗទៀត ដែល​បណ្ដាល​ក្រសួង​ស្ថាប័នដាក់ស្នើសុំ​សេចក្ដី​សម្រេចពី រាជរដ្ឋាភិបាល។



         ក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គម​កិច្ច និងវប្បធម័ (ECOSOCC) បានបង្កីត​ក្រុម​អនុវត្តន៍កម្រោង​វាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិតបទដ្ឋានគតិយុត្ត (វ.ផ.ល.)​ ដើម្បីទទួលភារកិច្ចបណ្ឌុះបណ្ដាលអំពីវិធីសាស្រ្តវាយតម្លៃ​លើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍​ណែនាំ​ធ្វើរបាយការណ៍​វាយតម្លៃ​បឋមលើផលប៉ពាល់។ កម្មវិធីនេះ​ទទួលបាន​ហិវញ្ញប្បទានឥតសំណងពីធនាគារអភិវឌ្ឃអាស៊ី។
         អគ្គលេខាធិការដ្ឋាន ក.ស.វ. (ECOSOCC) គឺ​ជាអ្នក​ជួយ​សម្រប​សម្រួល និងជាធនធាន​ក្នុងការដោះស្រាយ​រាល់​ចម្ងល់ពាក់ព័ន្ធនិងការវាយតម្លៃលិខិតបទដ្ឋាន​គតិ​យុត្ត។​ ព័ត៌មានលម្អិតអំពីការ​វាយតម្លៃលើ​ផលប៉ះពាល់នៃលិខិតបទដ្ឋាន​គតិយុត្ត(RIA)គឺស្ថិត​នៅក្រោម(របា)ផ្នែកការិយាល័យ រផល នៃ​គេហទំព័រនេះ។
សូមអគុណ!