ព័ត៌មាន - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សម្តេច​​តេជោ៖ ឆ្នាំ២០១៨ មន្ត្រីរាជ​ការ​​កម្ពុជា នឹង​​ទទួល​បាន​ប្រាក់បៀវត្ស​រិ៍​​ទាប​​បំផុត ១ លាន​​រៀល​​
២០-មករា-២០១៥

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាស​ន៍​អះអាងនៅ​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ទាប​បំផុត​១​លាន​រៀល​។

នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និងថ្នាក់​បរិញ្ញាបត្ររង ​នៃសាកល​វិទ្យាល័យ​ស្វាយ​រៀង​ចំនួន ១.០២៦នាក់ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​អំពី​និតី​វិធី​នៃ​ការ​តម្លើង​ប្រាក់ ​បៀវត្ស​រ៍ថា ប្រាក់បៀវត្ស​រ៍​របស់​មន្ត្រីរាជការ នឹង​ត្រូវ​ឡើងតាមរបៀប​កាំជណ្តើរ ដូចនេះ មានន័យថា ឡើង​ពី​កាំ​ទីមួយ រហូត​ដល់​លើផ្ទះ​​ ហើយ​ឡើងជា​ពហុ​អត្រា។

ទាក់​ទង​នឹង​បញ្ហា​តម្លើង​ប្រាក់​បៀវត្សរ៍​ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍ថា សម្តេច​មិន​ខ្វល់​ជាមួយនឹង​អ្នកណា​និយាយ​អ្វី​នោះទេ សំខាន់​រាជរដ្ឋាភិបាល​មានលទ្ធភាព​តម្លើង​បៀវត្ស​រ៍ ដល់​មន្ត្រីរាជការ​កម្រិត​ណា គឺ​ធ្វើ​ទៅតាម​លទ្ធភាព​។ ព្រោះ​បើ​ឡើង​ហើយ គ្មាន​លុយ​បើក​ឲ្យវា​នឹង​ជា​បញ្ហា​។ អ្នក​ថា​ចេះតែ​ថា​ទៅ ព្រោះ​អត់​អស់​ថ្ម​ទេ​។ “គោលដៅ​របស់​យើង ចង់អោយ​អ្នក​ប្រាក់ខែ​ទាប​បំផុត​ខិតជិត និង​អ្នកមាន​ប្រាក់ខែ​ខ្ពស់ ហើយ​គោល​ដៅ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា គឺ​ផ្តោតទៅលើ​គ្រូបង្រៀន និង​គ្រូ​ពេទ្យ ដែល​គ្របដណ្តប់រហូតដល់​ទៅ ១៣ម៉ឺន​នាក់ ក្នុងចំណោម​មន្ត្រីរាជការ​ចំនួន ១៩ ម៉ឺន​នាក់”​។

សម្តេច​តេ​ជោ​បានពន្យល់​អំពី​និតីវិធី​ នៃការ​ចំណាយ​ថវិកា​ជាតិ ​សម្រាប់​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​ថា ការចំណាយ​ទៅលើ​ប្រាក់បៀវត្ស​រិ៍ម​ន្ត្រី​រាជការ នាពេល​បច្ចុប្បន្ននេះ បាន​លើស​ទៅនឹង​អ្វីដែល​គេ​បានកំណត់​នៅក្នុង​ច្បាប់​ថវិកាជាតិ​ហើយ ព្រោះ​ការចំណាយ​ទៅលើ​ប្រាក់បៀវត្ស​រ៍គេ​បាន​កំណត់ថា មិន​ឲ្យ​លើសពី ៥ ភាគ​រយ​នៃ GDP  និង ៤០ភាគរយ​នៃ​ចំណាយ​ចរន្ត​តែប៉ុណ្ណោះ តែ​ប​ច្ចប្ប​ន្នបាន​ចាយ​ដល់​ទៅ ៤៩​ភាគរយ នៃ​ចំណាយ​ចរន្ត​ហើយ​។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ ប្រសាសន៍​ឲ្យដឹងថា ​នៅខែមេសា ឆ្នាំ​២០១៥​ខាង​មុខ កំណើន​ប្រាក់បៀវត្សរ៍​ទាបបំផុត​របស់​មន្រ្តីរាជការ និង​ឡើងពី ៤២៤.០០០ រៀល​ទៅ​ដល់ ៥៥​ម៉ឺនរៀល គឺ​មានការ​កើន​ឡើង​ប្រមាណ ៣០,៩ភាគរយ។ ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​កើន​ឡើង ៣៤​ភាគរយ​ពី ៥៥​ម៉ឺនរៀល ដល់ ៦៥​ម៉ឺនរៀលក្នុងមួយខែ និង​ប្រាក់​បៀវត្សរ៍​គ្រូពេទ្យ​កើន​ពី ៥៥​ម៉ឺន​រៀល ដល់ ៦៥​ម៉ឺនរៀល ក្នុង​មួយ​ខែ​កើន​ឡើង ៤៧​ភាគ​រយ​ប្រៀបធៀប​ដើម​ឆ្នាំ ២០១៤។

ចំណែក​នគរបាល​ថ្នាក់​ពលបាល​ត្រី​ ប្រាក់បៀវត្សរ៍​បាន​ឡើង​ពី ៤៧៣.០០០​រៀល​ទៅ ៦៤​ម៉ឺន​រៀល​ក្នុងមួយខែ​កើន​ឡើង​ចំនួន ៣៥​ភាគរយ។ យោធិន​ប្រាក់​ខែ​ទាប​បំផុត​៣៥៥.០០០​រៀល​ត្រូវ​បាន​ឡើង​ដល់ ៥៣៣.០០០​រៀល ដោយ​មិនគិតពី​របប​អង្ករ គឺ​កើន​ឡើង ៥១​ភាគរយ។

ទាក់​ទង​នឹង​បញ្ហា​ប្រាក់​បៀវរត្សរ៍​នេះ​ ដែរ សម្តេច​តេជោ​បាន​ប្រកាសន៍​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៥​នេះ កម្មករ កម្មការិនី បាន​ទទួល​ប្រាក់​បៀវត្សរ៍ ១២៨​ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ។ សូម​បញ្ជាក់​ថា ទន្ទឹម​នឹង​ការចរចា​ជួយ​ជំរុញ​ឲ្យ​មានការ​តម្លើង​ប្រាក់​បៀវត្សរ៍ ជូន​កម្មករ កម្មការិនីរោង​ចក្រ នៅក្នុង​ពិធី​សម្ពោធ​ទំនប់​វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រំ​ក្រោម​ក្នុង​ខេត្ត​ កោះកុង កាល​ពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥កន្លង​ទៅ​នេះ សម្តេច​តេជោ​ក៏​បាន​ណែ​នាំ​ឲ្យ​ក្រសួង​រ៉ែ​ និង​ថាមពល ពិសេសក្រុមហ៊ុន​អគ្គិសនីកម្ពុជា​សហការ​ជាមួយ​សាលា​រាជធានីភ្នំពេញ ដើម្បី​ភ្ជាប់​បណ្តាញ​អគ្គិសនីរបស់​រដ្ឋ​ដែល​មាន​តម្លៃ​ថោកជូន​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​រស់នៅតាម​បន្ទប់​ជួល​ក្នុង​រាជធានីភ្នំពេញ​ផង​ដែរ។ ដែល​អាច​ចាត់​ទុកថា ជាការ​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ជូន​កម្មករ កម្មការិនី​រោងចក្រ។

សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​ ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំឲ្យ យក​ចិត្ត​ទុក​ដាក់​ទៅលើ​ការចុះផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​ពីករណី​អនុវិទ្យាល័យ​មួយកន្លែង ដែល​កូនសិស្ស​អង្គុយ​រៀន​នៅ

ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
» 
ចំនួនអ្នកទស្សនាខែនេះ
១៩០៤
» 
ចំនួនអ្នកទស្សនាខែមុន
២២៤៧
» 
ចំនួនអ្នកទស្សនាទាំងអស់
១០៣៧៦២