ព័ត៌មាន - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុទាំ​ងអស់​មិនមែន​ជារបស់​រដ្ឋនោះ គឺត្រូវធ្វើ​យុទ្ធនា​ការពេញ​មួយឆ្នាំ​តែម្តង​នៅទូទាំង​ប្រទេស
២៣-កុម្ភៈ-២០១៧

នៅក្នងពិធី​ប្រគល់​សញ្ញា​បត្រ​ថ្នាក់​បរិញ្ញា​បត្ររង បរិញ្ញាបត្រ និង ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ជូន​ដល់​និស្សិត​ចំនួន​១,៤៣១​នាក់​​ នៃសាកល​​វិទ្យាល័យ​​ភ្នំពេញ​អន្តរជាតិ កាលពីព្រឹក​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិទ្យា​ស្ថាន​ជាតិ​អប់រំ សម្តេច​អគ្គ​មហា​​សេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា ដើម្បីបញ្ជាក់អោ​យច្បាស់​ថា គ្រឹះស្ថានមី​ក្រូហិរញ្ញ​វត្ថុទាំង​អស់មិ​នមែន​ជារប​ស់រដ្ឋ​នោះ គឺ​យើង​ត្រូវ​ធ្វើយុទ្ធនា​ការ​ ពេញមួយឆ្នាំ​តែម្តងនៅទូទាំងប្រទេស ដោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវ​ចូល​រួម​​ដោយប្រើគ្រប់មធ្យោបាយ ដើម្បីពន្យល់ប្រជាពល​រដ្ឋអោយ​បានយល់​ច្បាស់ពី​បញ្ហានេះ។

សម្តេចតេជោ បានស្នើដោយផ្ទាល់​ទៅកាន់​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​​ស្ថានីយ៍ទូរទស្សន៍​​ វិទ្យុ​ឯកជន កាសែត និងសារព័ត៌មា​ន​គេហទំព័រ​​ជាដើម  ត្រូវផ្សាយ​​ជារៀង​រាល់ថ្ងៃ ថាគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​មិន​មែន​ជា​របស់​រដ្ឋ​នោះទេ។ ដូចគ្នានេះ សម្តេចតេជោ ក៏ស្នើអោយ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ចូល​រួម​ផ្សព្វ​ផ្សាយ​សារ​នេះ តាម​រយៈ​ការបង្ហាញ​សារជា​សម្លេង​បញ្ជាក់​ក្នុង​ទូរស័ព្ទ​ផងដែរ​ពី​បញ្ហា​នេះ។

ទន្ទឹម​នឹងការ​ស្នើសុំនេះ​ដែរ សម្តេច​តេជោ បានចាត់​ទុកថា បើមិន​មាន​ការជួយផ្ស​ព្វផ្សាយ​​ពន្យល់ដូ​ច​នេះ​ទេ គឺ​មាន​ន័យ​ថាប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ ចង់អោយ​ប្រជា​ពល​រដ្ឋ​មាន​ការ​​យល់​​​ច្រឡំ​ហើយ! ពីព្រោះ​នា​ពេល​កន្លង​ទៅ មានគ្រឹះស្ថាន និងអង្គការ មីក្រូហិរញ្ញវត្ថុ ច្រើនណាស់ ក្នុង​នោះ​ក៏រួម​មាន​ការ​សហការ​ពី​អាជ្ញាធរ​ផង​ដែរ បានចុះ​​រឹប​អូសផ្ទះ ដីធ្លី របស់ប្រជា​ពលរដ្ឋ ក្នុងករណី​ពួកគាត់​បង់​ការ​ប្រាក់ រឺលុយ​ដែល​ជំពាក់ យឺត​ពេល​​តែ​បន្តិច​ប៉ុណ្តោះ ដែលស​កម្មភាព​នេះ គឺត្រូវ​បាន​​ចាត់​ទុក​ដូចជា អំពើឆក់ប្ល​ន់​​ប្រជាពលរដ្ឋ។  នៅ​ក្នុង​ការ​អំពាវ​នេះដែរ សម្តេច​តេជោ នាយករដ្ឋមន្រ្តី ក៏បាន​អគុណ​ដល់​​ធនាគា​រអេស៊ីលីដា ដែល​បាន​កែស​ម្រួល​រូប​និមិត្ត​សញ្ញា​ភ្លាមៗ​ កុំអោយមា​នការ​ភ័ណ្ឌច្រឡំ ជាមួយ​រូបសញ្ញា​​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ​ក្នុងប្រតិបត្តិការ​នេះ​ ធនាគារ​អេស៊ីលីដា បានចំណាយ​ថវិកាជាង​៣លាន​ដុល្លារ​អាមេរិក។

ទន្ទឹមនេះ សម្តេចតេជោ ក៏បាន​ប្រកាស​​អោយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវ​ប្តូរ​និមិត្ត​សញ្ញា​បច្ចុប្បន្ន​ដែល​ច្រលំ​ទៅនឹង​សញ្ញា​រូបិយ​ប័ណ្ណ​ប្រាក់រៀល អោយ​បាន​លឿន​​បំផុត​ផងដែរ បើមិន​ដូច្នេះ ​គឺមាន​​តែដក​អាជ្ញា​ប័ណ្ណ​អាជីវ​កម្មតែម្តង ។

ស្របពេល​នៃការប្រកាសធ្វើ​យុទ្ធនាការ​ពន្យល់ដ​ល់​ប្រជាពល​រដ្ឋថា   គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ មិន​មែន​ជា​របស់​រដ្ឋ​នោះ សម្តេចតេជោ ហ៊ុន សែន បានចាត់​ទុកថា ​​ការសន្យា​​របស់​​បក្ស​ប្រឆាំង ដែល​ថា​​នឹង​​លប់​ចោល​បំណុល​​ដែល​​ប្រជាព​លរ​ដ្ឋ​​ជំពាក់​​មី​ក្រូហិរ​ញ្ញវត្ថុ​ទាំងអស់ ពេល​ខ្លួន​ឈ្នះ​ឆ្នោត គឺ​ជា​​មហន្តរាយ​​សម្រាប់​ប្រជាពល​រដ្ឋ​តែម្តង ពីព្រោះ​មិន​អាច​លុប​ចោល​បំណុល​ឯកជន​ទាំង​នោះបានទេ។ ហើយបើចង់​ធ្វើដូចនេះ គឺ​លុះត្រា​តែធ្វើ​រដ្ឋប្រហារ រំលាយ​របបរាជា​និយម និងធ្វើ​ជាតូ​បនីយកម្ម រឺក៏វិល​ទៅរក​របប​ខ្មែរ​ក្រហម​វិញ​តែ​ប៉ុណ្ណោះ ដើម្បី​បង្កើត​រដ្ឋ​ធម្មនុញ្ញថ្មី។

ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
» 
ចំនួនអ្នកទស្សនាខែនេះ
១៩០៤
» 
ចំនួនអ្នកទស្សនាខែមុន
២២៤៧
» 
ចំនួនអ្នកទស្សនាទាំងអស់
១០៣៧៦២