ព័ត៌មាន - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សម្តេច​តេជោ ហ៊ុន សែន ជួបអ្នក​ចារ​សាស្ត្រាស្លឹក​រឹតនៅ​ខេត្តសៀម​រាប ក្នុង​ពេលស្នាក់​នៅក្នុង​ខេត្តសៀមរាប
០២-មីនា-២០១៧

នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចអ​គ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់​កិត្តិយស​ឱ្យ​អ្នក​នាង ភឿន ផាវី អាយុ៣០ឆ្នាំ និងម្តាយ រួមទាំងកូនតូច បាន​ចូលជួប​សំដែង​ការគួរសម និង​លើក​ទឹក​ចិត្ត​ចំពោះ​អ្នកនាង​ដែលចេះ​ចារ​សាស្ត្រា​ស្លឹករឹត ដែលស្ទើតែ​បាត់បង់អស់​ទៅហើយនោះ។

 

សម្តេច​តេជោ រីករាយ​សាទរ និងកោត​សរសើរ​ចំពោះ​ការខិត​ខំប្រឹង​ប្រែង​របស់ អ្នកនាង ភឿន ផាវី ក្នុង​ការ​ចារ​ផលិត​សាស្ត្រា​ស្លឹក​រឹតឡើង​វិញ​នៅក្នុង​ខេត្ត​សៀមរាបនេះ។ សម្តេចតេជោ បានគាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​គាត់​ក្នុង​ការផលិត​សាស្រ្តា​ស្លឹក​រឹត​ឡើងវិញ និងបង្កើន​ការបណ្តុះ​បណ្តាល​សិស្សានុ​សិស្ស​ឱ្យចេះ​ដឹង​បាន​ច្រើន​ដើម្បីរក្សា​តម្លៃ​មរតក​វប្បធម៍​ខ្មែរ។ ការផលិត​សាស្ត្រា​ស្លឹករឹតថ្មីនេះ គឺជាការ​គិត​គូរមួយ ដើម្បី​រក្សា​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​អោយ​បានស្កាល់​ថាជាស្នា​ដៃរបស់​ខ្មែរ។ ទន្ទឹម​នឹងនេះ សម្តេច​តេជោ បាន​ណែ​នាំ​ឱ្យអ្នក​នាង ភឿន ផាវី ប្រឹងប្រែងដុសខាត់​សមត្ថភាព​ឱ្យកាន់​តែល្អ​ប្រសើរ​ថែមទៀត ដើម្បី​ធ្វើ​ឱ្យ​ការ​ផលិត​ស្លឹក​រឹត​នេះ​កាន់​តែមាន​គុណភាព​ល្អ។ សម្តេចតេជោ បានណែនាំ​ឱ្យអ្នក​ផលិត​ស្លឹក​រឹតវ័យ​ក្មេង​រូបនេះ​ប្រមូលផ្តុំអ្នក​ដែលធ្លាប់​មានបទពិសោធន៍ ឬសមត្ថភាព​ធ្វើសាស្ត្រា​ស្លឹករឹត ដើម្បីចូល​រួម​ជាមួយ​គ្នា​ធ្វើឱ្យ​សង្វាក់​នៃកា​រផលិត​សាស្ត្រាស្លឹក​រឹតបាន​ឆាប់​លឿននិង​កាន់តែច្រើន។ ដើម្បី​គាំទ្រ លើក​ទឹក​ចិត្ត​ដល់​អ្នក​ផលិត​ស្រ្តា​ស្លឹករឹត និងថែ​រក្សានូវ​កេរ្តិ៍ម​រតក​ដូនតា​យើងអោយ​បានគ​ង់វង្ស សម្តេចតេ​ជោ ហ៊ុន សែន បាន​ធានា​ទិញ​សាស្ត្រា​ស្លឹករឹត​ដែលផលិតបា​នទាំង​អស់ក្នុង​តម្លៃទ្វេ​ជាពីរ។

តាមធម្មតា​សាស្ត្រាស្លឹក​រឹតមួយ​ច្បាប់លក់ក្នុ​ង​តម្លៃ ១២,០០០រៀល ប៉ុន្តែ សម្តេច​តេជោ ទទួលទិញ​ក្នុងតម្លៃ ២៥,០០០រៀល។ តាមរយៈ​ការធានា​ទទួល​ទិញ​របស់ សម្តេចតេជោ គឺនឹង​ធ្វើឱ្យ​គ្រួសារ​របស់​អ្នក​នាង ផាវី មាន​ការងារ​ធ្វើកាន់​ តែច្រើន​ឡើង​ ព្រម​ទាំង​ទទួល​បាន​នូវ​ប្រាក់​ចំណូល​សមរម្យ​ដែល​នឹងជួយ​សម្រួល​ដល់ជីវភាព​រស់នៅរបស់គ្រួសារអ្នកនាងអោយកាន់តែប្រសើរឡើង៕

ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
១០
» 
ចំនួនអ្នកទស្សនាខែនេះ
១៧៦២
» 
ចំនួនអ្នកទស្សនាខែមុន
៣០១៧
» 
ចំនួនអ្នកទស្សនាទាំងអស់
៩៨៧១៣