ព័ត៌មាន - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សម្តេច​តេជោ ហ៊ុន សែន ជួប​ប្រតិភូ​នគរ​បាល​វៀតណាម
១៦-មករា-២០១៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវៀតណាម  ដឹកនាំ​ដោយ​ឯកឧត្តម  ត្រឹង ដាយ ក្វាង (Toan Dai Quang) រដ្ឋមន្ត្រី​ក្រសួង​នគរ​បាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​ចូល​ជួបសំដែងការ គួរសម និង​ពិភាក្សា​ការងារ។

ក្នុងជំនួបនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១៦មករានេះ ក្រោយពី​ជំនួប​បានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ អ្នកយកព័ត៌មានថា ៖ ឯកឧត្តម  ត្រឹង ដាយ ក្វាង ​ បានគោរពជំរាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីជំនួបរវាង ឯកឧត្តមនិងប្រតិភូរបស់ឯកឧត្តម  ជាមួយនឹងេកឧត្តម ស ខេង កាលពីព្រឹកថ្ងៃទី១៦មករានេះ ដែលក្នុងជំនួបនោះ បានពិនិត្យមើលឡើងវិញពីកិច្ចសហប្រតិបត្តិ ការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា កាលពីឆ្នាំ២០១៤កន្លងទៅ និងបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៥នេះ ដែលផ្តោតការយកចិត្ត ទុកដាក់ ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ទាំងក្នុងតំបន់ និងពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការសម្រាប់​ធានាសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំ ដែន បង្កើនកិច្ចសហប្រតិបត្តិការបង្រាប់បទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបទ​ឧក្រិដ្ឋ​កម្មឆ្លងដែន ថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល បំពាក់បំប៉នមន្ត្រី​នគរបាលផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតប ដោយសំដែងនូវការអបអរចំពោះលទ្ធផល នៃការពិភាក្សាកន្លងមក និងបានសំដែងនូវអបអរ​សាទរផងដែរ ចំពោះក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលបានធ្វើការ សហការគ្នាបានយ៉ាងល្អលើវិស័យសន្តិសុខសាធារណៈបំរើឱ្យការថែរក្សាសន្តិសុខ របស់ប្រទេស ទាំងពីរ។ ជាងនេះទៀត សម្តេចក៏បាន សំដែងនូវការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការបង្ក លក្ខណៈឱ្យប្រជាជននៅតាមព្រំដែន អាចរកទទួលបាន និងជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជា បានចូលទៅ ធ្វើការព្យាបាលនៅក្នុងប្រទេសវៀតណាម ។ក្នុងន័យនេះ សម្តេចបានសូមឱ្យ ក្រសួងទាំងពីរបន្តនូវស្មារតីសហការនេះ៕ 

ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
» 
ចំនួនអ្នកទស្សនាខែនេះ
៧៣៥៩
» 
ចំនួនអ្នកទស្សនាខែមុន
២៦៣៨
» 
ចំនួនអ្នកទស្សនាទាំងអស់
១១៤២៨៧