ព័ត៌មាន - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
តាកែវ៖ ប្រជាពល​រដ្ឋសាទរ​​ក្នុង​ការ​​គ្រប់​​គ្រង​​តំបន់​​សហគមន៍​​ទេស​ច​រណ៍​​​ទន្លេ​បាទី​ដោយ​​ខ្លួន​​ឯង
១៩-មករា-២០១៥

នៅ​​រសៀល​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ​២០១៥ ​ឯក​ឧត្តម សូ​ ម៉ា​រ៉ា​ សហប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​​ស្រុក​បាទី ខេត្ត​តាកែវ និង​ ​ឯក​ឧត្តម ឡាយ វណ្ណៈ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ និង​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​ចូល​រួម​ក្នុង​​វេទិកា​ជ្រើសតាំង​​តំណាង​ប្រជាពលរដ្ឋ​ ដើម្បី​គ្រប់​គ្រង ថែរក្សា អភិវឌ្ឍន៍ តំបន់​សហគមន៍​ទេសចរណ៍​ទន្លេ​បាទី​ ហើយ​ក៏​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទី​នោះ​ផង​ដែរ។

ការ​ប្រារព្ធ​ពិធី​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ បាន​បញ្ចប់​នូវ​កិច្ច​សន្យា​ជួល​ជាមួយ​ក្រុម​ហ៊ុន​ លោក​ស្រី សុខ សារឿន ដោយ​ក្រុម​ហ៊ុន​នេះ មិន​បាន​គោរព​តាម​លក្ខខណ្ឌ ហើយ​ថែម​ទាំង​បាន​រំលោភ​ទៅ​លើ​កិច្ច​សន្យា​ជួល ដោយ​មិន​បាន​អភិវឌ្ឍ​រមណីយដ្ឋាន​ទន្លេ​បាទី​ ដូច​អ្វី​ដែល​បាន​ព្រម​ព្រៀង​ជាមួយ​រាជ​រដ្ឋាភិបាល​នោះឡើយ។

ក្រុម​ហ៊ុន លោកស្រី​ សុខ សារឿន​ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​​សម្រេច​លុប​កិច្ច​សន្យា​ ដោយ​សារ​ក្រុម​ហ៊ុន​នេះ​ មិន​ត្រឹម​តែ​មិនបានជួយ​អភិវឌ្ឍ​​រមណីយដ្ឋាន​ទន្លេ​បាទី​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ឲ្យ​មាន​ការ​លំបាក និងផ្ដល់​ផល​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​​ជា​អាជីវករ​នៅ​ទី​នោះ​​​ទៀត​ផង។

ការ​អញ្ជើញ​ចូល​រួម​របស់​ឯកឧត្តម សូ ម៉ា​រ៉ា​ ​​ឯកឧត្តម ឡាយ វណ្ណៈ និង​ក្រុម​ការ​ងារ​ ក្នុង​គោល​បំណងធ្វើ​ជាសាក្សី​ និងការ​បង្ក​ឲ្យ​មាន​នីតិ​វីធីនៃ​ការ​បោះ​ឆ្នោត​​មួយ​​ដែល​ធ្វើ​ឡើងតាម​បែប​ ប្រជាធិប​តេយ្យ​ តម្លាភាព​ ដើម្បី​​​ជ្រើស​រើស​តំណាង​សហគម​ន៍​ទន្លេ​​បាទី ក្នុង​ការ​គ្រប់​គ្រង​រម​ណីយដ្ឋាន​បន្ដ ដោយ​ត្រូវ​គ្រប់​គ្រង​ពី​ប្រជាពល​រដ្ឋនៅ​តំបន់​នោះ​​ដោយ​ផ្ទាល់​វិញ​ ។

ឯក​ឧត្តម ឡាយ វណ្ណៈ បាន​មាន​ប្រសាសន៍​ ថា នៅ​ពេល​នេះ​រមណីយដ្ឋាន​ទន្លេ​បាទី ត្រូវ​បាន​គ្រប់​គ្រង​ដោយ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​​តំបន់​នេះ​ ដោយខ្លួន​ឯង​ ហើយ​ការ​បោះ​ឆ្នោត​នេះ គឺ​​ជា​សិទ្ធិ​សម្រេច​របស់​បងប្អូន​ ពុកម៉ែ ដែល​កើត​ចេញ​ពី​ឆន្ទៈ​​ និង​ការ​ពេញ​ចិត្ត​ពិត​ប្រាកដ​របស់​បងប្អូន។ ឯកឧត្តម ក៏​បាន​អំពាវ​នាវ​ដល់​បងប្អូន​អាជីវក​រ មេត្តា​ជួយ​ថែរក្សា ការ​ពារ អភិវឌ្ឍ នូវ​បរិស្ថាន​ទឹក អនាម័យ ជាពិសេស​ការ​លក់​ម្ហូប​​អាហារ​ជូន​ភ្ញៀវ​ទេស​ចរណ៍​ក្នុង​តម្លៃ​មួយ​សមរម្យ ព្រោះ​ភ្ញៀវ​ទេសចរណ៍​ គឺ​ជា​ឆ្នាំង​បាយ​របស់​បងប្អូន។

ចំ​ណែក​ ឯកឧត្តម សូ​ ម៉ា​រ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរ និង​ជា​សហប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​បាទី​ បាន​មាន​ប្រសាសន៍​​ថា« ក្រោ​​ម​គោល​នយោ​បាយ​​​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​រាជ​រដ្ឋាភិបាល​ ដឹក​នាំ​ដោយ​សម្ដេច​តេជោ និង​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពី​​ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្ដ្រី រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី និង​ជា​ប្រធាន​ក្រុម​ការ​ងារថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ លើក​ឡើង​ថា នៅ​ក្នុង​ស្រុក​បាទីនេះ ជា​ពិសេស​តំបន់​រមណីយដ្ឋាន​ទន្លេ​បាទី ត្រូវ​តែ​មាន​ការ​កែ​ទម្រង់​ផ្ទាល់​នៅ​​នឹង​ទី​កន្លែង​ ដោយ​ផ្ដោត​ទៅ​លើ​ការ​បង្កើត​សហគម​ន៍​ទេសចរណ៍​ទន្លេ​បាទី ដោយ​មាន​ការ​គ្រប់​គ្រង ដឹកនាំ​ផ្ទាល់​របស់​​ប្រជា​សហគមន៍ទន្លេ​បាទីនេះ​តែម្ដង។

​ឯកឧត្តម សូ ម៉ា​រ៉ា​ បានបន្ថែម​ថា ថ្ងៃ​នេះ ផ្ដើម​ចេញ​ពី​ការ​ដឹកនាំ​ គឺ​ប្រជាធិប​តេយ្យ​​កំពុង​តែ​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​ផ្នែក​ទ្រឹស្ដី​ ឬ​ក៏​ជា​ការ​គ្រាន់​តែ​និយាយនោះ​ទេ ប៉ុន្ដែ​ជា​ការ​ផ្លាស់​ប្ដូរ​ដោយ​ផ្ទាល់​ គឺ​ប្រជាសហគមន៍​ដឹកនាំ​ដោយ​ផ្ទាល់ ធ្វើ​ការ​ជ្រើស​តាំង​តំណាង​ពួក​គេ​ដោយ​ផ្ទាល់ គ្រប់​គ្រង​ដោយ​ផ្ទាល់ សម្រេ​ច​​ដោយ​ផ្ទាល់​ទៅ​លើ​វាសនា​​រមណីយដ្ឋាន​ទន្លេ​បាទីនេះ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ម្ដង​ៗ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​នេះ គឺ​ធ្វើ​ឡើង​តែ​តំណាង​ប្រជាពលរដ្ឋចំនួន​១៤ក្រុម មាន​អ្នក​ឈរឈ្មោះ​ ១៤នាក់ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​​ចំនួន​ ១៦៨​គ្រួសារ។ ការ​បោះឆ្នោត​លើក​ទីមួយ ជ្រើស​យក​តែ​ ៨នាក់ ក្នុង​ចំណោម១៤នាក់ ហើយ​​បោះ​ឆ្នោត​លើក​ទ��

ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
» 
ចំនួនអ្នកទស្សនាខែនេះ
៧៣៥៩
» 
ចំនួនអ្នកទស្សនាខែមុន
២៦៣៨
» 
ចំនួនអ្នកទស្សនាទាំងអស់
១១៤២៨៧