ការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)

ការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA) ត្រូវបានបង្កើតឡើងនៅក្នុង ECOSOCC ដើម្បីគ្រប់គ្រង ចាត់ចែងគម្រោង RIA ។

ស្ថាប័នអនុវត្តគម្រោងមានដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងក្រសួងទេសចរណ៍។

សំណើទម្រង់ការងារ RIA តម្រូវឲ្យមានរបាយការណ៍ RIA ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំដែលមានសិទ្ធិក្នុង​ការធ្វើសេចក្តីសម្រេច (ជាទូទៅគឺ រដ្ឋមន្រ្តី) មុនពេលការចុះហត្ថលេខាលើសំណើលិខិតបទដ្ឋានគតិយុត្ត ដែលអាចផ្តល់ព័ត៌មានបានច្រើនឲ្យជ្រួតជ្រាបពីការធ្វើសេចក្តីសម្រេចចិត្តទាំងនោះ។

គោលបំណងនៃគម្រោង RIA គឺដើម្បីកាត់បន្ថយបន្ទុកចំណាយបន្ថែម និងបង្កើនបរិយាកាស​ប្រកួត​ប្រជែង។ ទាំងនេះធ្វើឲ្យអាជីវកម្មមានប្រសិទ្ធិភាព និងផលល្អ ដែលជាសន្ទុះជម្រុញការ​ប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ចកម្ពុជា។ វាក៏នាំឲ្យមានដំណើរការល្អ​ប្រសើរពីការតាក់តែងច្បាប់ និងសក្ខីកម្មផ្អែក​លើ មូលដ្ឋានវប្បធម៌នៃការធ្វើគោលនយោបាយផងដែរ។

វិបសាយនេះផ្តល់ព័ត៌មានអំពីគម្រោង RIA រួមមាន រចនាសម្ព័ន្ធ និងសកម្មភាពនានា។ បន្ថែមលើស​នេះទៀត វាផ្តល់នូវបញ្ជីលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ RIA ការពិគ្រោះយោបល់​សាធារណៈ កម្មវិធីបណ្តុះបណ្តាល ព័ត៌មានថ្មីៗ និងកិច្ចការលិខិតបទដ្ឋានគតិយុត្ត ។ល។

ប្រវត្តិ

ក្រោមអនុកម្មវិធី PED (PED-SP1) ផ្តល់ហិរញ្ញប្បទានដោយ ADB (២១លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជាអនុវត្តវិធានការសម្រួលពាណិជ្ជកម្មនិងវិយោគជាហូរហែដែលជាមូលដ្ឋានគ្រឹះសម្រាប់បង្កើនភាពប្រកួតប្រជែងនិងពិពិធកម្មសេដ្ឋកិច្ចក្នុង​រយៈពេលវែង។

អនុកម្មវិធីនេះ(PED-SP2) បង្កើតឡើងតាមរយៈកំណែទម្រង់ដែលបានអនុវត្តក្នុង PED-SP1 ដោយបង្កើន ការ​យកចិត្តទុកដាក់លើកំណែទម្រង់បញ្ញត្តិកម្មនិងគោលនយោបាយប្រកួតប្រជែង។

កំណែទម្រង់ទាំងនេះជួយជំរុញពិពិធកម្មសេដ្ឋកិច្ចតាមរយៈ ៖
   ក - បង្កើនភាពប្រកួតប្រជែងទីផ្សារក្នុងស្រុកនិងលើកស្ទួយប្រសិទ្ធផលបញ្ញត្តិកម្ម
   ខ - ពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគតាមរយៈបរិស្ថានបញ្ញត្តិកម្មនិងជំរុញទីផ្សារផ្អែកលើគំនិតបង្កើតថ្មី
   គ - លើកកម្ពស់សមត្ថភាពគោលនយោបាយពាណិជ្ជកម្មនិងពង្រឹងវិធានការសម្រួលពាណិជ្ជកម្មចំពោះចង្វាក់ផ្គត់ផ្គង់ទាំងមូល។

គម្រោង វ.ផ.ល. ស្ថិតនៅក្រោម (ក) និង (ខ) នៃ PED-SP2 ។ គម្រោងបានកើតឡើងបន្ទាប់ពីមាន បេសកកម្មស្វែងរកការពិត និងពីការអនុវត្តសកម្មភាពផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងតាំងពីឆ្នាំ២០០៩ និងឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិង ADB នៅខែមិថុនា ឆ្នាំ២០១០។

របាយការណ៍ស្តីពីការធ្វើធុរកិច្ចថ្មីៗឆ្នាំ២០១២ ចេញដោយធនាគារពិភពលោកបានចាត់ថ្នាក់ប្រទេសកម្ពុជា​នៅលេខរៀងទី១៣៨ ក្នុងចំណោមប្រទេសចំនួន១៨៣ ចំពោះការបញ្ឈប់ធុរកិច្ច។ ប្រទេសកម្ពុជាមាន​ចំណាត់ថ្នាក់ក្រោមប្រទេសអាស៊ានភាគច្រើនដូចជា ប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន។បញ្ហានេះតម្រូវឲ្យកម្ពុជាកាត់បន្ថយបន្ទុកធុរកិច្ច។ វ.ផ.ល. អាចជាមធ្យោបាយល្អក្នុងការធ្ើឲ្យសម្រេចគោលបំណងនេះ។

ដំណាក់កាលចាប់ផ្តើមគម្រោងដំបូងគិតចាប់ពីថ្ងៃទី១០ ខែតុលា ដល់២១ ខែវិច្ឆិកា ឆ្នាំ២០១១។ ការអនុវត្តគម្រោងមានរយៈពេល៣០ខែគិតចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១១ ដល់ខែមីនា ឆ្នាំ២០១៤។

គោលបំណងនៃកម្មវិធីនេះគឺពង្រីកនិងពិពិធកម្មវិស័យឯកជនតាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច។ ការបង្កើតយន្តការ វ.ផ.ល. អាចជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធិភាព។

សំណើ វ.ផ.ល. តម្រូវឲ្យមានរបាយការណ៍ស្តីពី វ.ផ.ល. ដើម្បីបង្ហាញដល់អ្នកធ្វើសេចក្តីសម្រេចមុនចុះ​ហត្ថលេខាយល់ព្រមលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តនោះ។ ដើម្បីសម្រួលឲ្យងាយយល់របាយការណ៍ស្តីពី វ.ផ.ល. ត្រូវធ្វើការប្រៀបធៀបបន្ទុក​ចំណាយនឹងផលចំណេញរបស់សំណើបញ្ញត្តិកម្មដោយមានជម្រើសវិធានការផ្សេងដែលអាចធ្វើឲ្យសម្រេចលទ្ធផលដូចគ្នាដោយធ្វើឲ្យបញ្ញត្តិករធ្វើសេចក្តី​សម្រេចប្រកបដោយព័ត៌មានពេញលេញ។​ ដូច្នេះហើយគម្រោងនឹងកាត់បន្ថយចំណាយកាតព្វកិច្ចតាមបញ្ញត្តិកម្មនិងធ្វើឲ្យបរិស្ថានប្រកួតប្រជែងកាន់តែប្រសើរ ធ្វើឲ្យធុរកិច្ចកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល។

គម្រោងនេះក៏ធ្វើឲ្យមានតុល្យភាពកាន់តែប្រសើររវាងបន្ទុកចំណាយកាតព្វកិច្ចតាមបញ្ញត្តិកម្មនិងហានិភ័យដែលសំណើបញ្ញត្តិកម្មនោះអះអាងថានឹង​កាត់បន្ថយបន្ទុកចំណាយនិងហានិភ័យទាំងនោះ។ លើសពីនោះទៀតគម្រោងនឹងជួយកាត់បន្ថយការជាន់គ្នានិងអសង្គតិភាពក្នុងចំណោមលិខិតបទដ្ឋានគតិយុត្ត​ទាំងឡាយនិងជំរុញដំណើរការធ្វើគោលនយោបាយដោយផ្អែកលើភស្តុតាង។ ទាំងអស់នេះនឹងបង្កើនភាពប្រកួត​ប្រជែង និងកំណើនសេដ្ឋកិច្ចកម្ពុជា។

រចនាសម្ព័ន្ធ
ផ្នែកវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត

      ផ្នែកវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (RIA) ធ្វើការជាមួយ IAs ដើម្បីអនុវត្តកម្មវិធី​ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត(RIA) របស់រាជរដ្ឋាភិបាលដោយធានា​ឲ្យបានការអនុវត្តល្អលើបញ្ញាត្តិកម្មក្នុង IAs និមួយៗ។
      ផ្នែកនេះបែងចែកជា៤ក្រុមបង្គោលៈ ពាណិជ្ជកម្ម បរិស្ថាន ឧស្សាហកម្ម និងទេសចរណ៍។ ក្រុមបង្គោលនិមួយៗ មានមន្រ្តីបង្គោល១រូប និងមានមន្រ្តីជំនួស១រូប។

      ប្រធានផ្នែក RIA មានមន្រ្តីមួយរួប (ឬលើសពីមួយរូប) ជាជំនួយការ និងមានភារកិច្ចទទួល ខុសត្រូវលើមុខងារដូចខាងក្រោម៖
        ក - រៀបចំផែនការសកម្មភាព RIA សំរាប់ IAs
        ខ - ត្រួតពិនិត្យផែនការសកម្មភាព និងជួយ IAs ដើម្បីសម្រេចគោលដៅរបស់ខ្លួន
        គ - ត្រួតពិនិត្យការវាយតម្លៃ RIA លើរបាយការណ៌ PA និងរបាយការណ៍ RISs របស់ IAs
        ឃ - ត្រួតពិនិត្យវគ្គបណ្តុះបណ្តាលដល់ IAs
        ង - ទំនាក់ទំនងជាមួយផែ្នក CBA ផ្នែក i-Center និងផ្នែក PIU ដើម្បីធានាបានការអនុវត្តបានត្រឹមត្រូវ
        ច - ធ្វើរបាយការណ៌ជូនថ្នាក់ដឹកនាំតាមការចាំបាច់
        ឆ - ត្រួតពិនិត្យការរៀបចំរបាយការណ៏ប្រចាំឆ្នាំ(បានបញ្ជ្រៀបយ៉េនឌ័រ)
        ជ - ចូលរួមចំណែកក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗ
        ឈ - ធានារាល់លិខិតបទដ្ឋានគតិយុត្តរួមបញ្ចូលនូវសមភាពយ៉េនឌ័រ

      អនុប្រធានផ្នែក RIA មានភារកិច្ចទទួលខុសត្រូវលើមុខងារដូចខាងក្រោម៖
        ក - ជួយប្រធានដើម្បីសម្រេចគោលដៅ
        ខ - ធានារាល់មូលដ្ឋានទិន្នន័យ និងគេហទំព័របានបញ្ចូលនូវព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលា​ ដោយសហការណ៍ជាមួយផ្នែក I-Center
        គ - ធានារបាយការណ៏អនុវត្តបានរៀបចំទាន់ពេលវេលា
        ឃ - ត្រួតពិនិត្យគុណភាពនៃការវាយតម្លៃលើផលប៉ះពាល់ RIA

      សមាជិកផ្នែក RIA ត្រូវបានចាត់តាំងឲ្យធ្វើជាមន្រ្តីបង្គោល១រូប និង មន្រ្តីជំនួស១រូបសម្រាប់ធ្វើការ ជាប្រចាំជាមួយ IAs និមួយៗ និងមានភារកិច្ចដូចខាងក្រោម៖
        ក - ជួយ IAs ក្នុងការរៀបចំផែនការសកម្មភាពបញ្ញាត្តិកម្ម
        ខ - បណ្តុះបណ្តាលមន្រ្តី IAs អំពី RIA ក្នុងនោះមានរបាយការណ៍ PA និង RIS
        គ- វាយតម្លៃលើរបាយការណ៏ PA និង RIS ដែលរៀបចំដោយ IAs
        ឃ - ត្រួតពិនិត្យការអនុវត្តរបស់ IAs ឲ្យស្របតាមការអនុវត្តល្អលើបញ្ញាតិ្តកម្ម
        ង - ផ្តល់យោបល់ទៅ IAs ទៅលើការអនុវត្តល្អលើបញ្ញាតិ្តកម្ម (គ្រប់បញ្ញាត្តិកម្មថ្មីត្រូវអនុវត្តតាម របាយការណ៏ PAនិង RIS)
        ច - រៀបចំរបាយការណ៏អនុវត្ត របស់ IAs រៀងរាល់៦ខែម្តង
        ឆ - ទំនាក់ទំនងជាមួយ IAs ជាប្រចាំ(ទាំងផ្លូវការនិងក្រៅផ្លូវការ)ដើម្បីធានាបានការអនុវត្តល្អលើបញ្ញាតិ្តកម្ម។

ផ្នែកវិភាគបន្ទុកចំណាយ និងផលចំណេញ

      ផ្នែកវិភាគបន្ទុកចំណាយ និងផលចំណេញ (CBA) នៃ ORIA អាចនិយាយបានថាជាខួរក្បាលរបស់ORIA ដែលផ្តល់ជាគំនិត និងវិធីសាស្រ្តវិភាគដល់ ORIA និង IAs ។
      ប្រធានផ្នែក CBA មានមន្រ្តីមួយរួប(ឬលើសពីមួយរូប) ជាជំនួយការ និងទទួលខុសត្រូវលើមុខងារដូចខាងក្រោម៖
        ក - ផ្តល់ការណែនាំ និង បណ្តុះបណ្តាលដល់ផែ្នក RIA និង IAs អំពីបចេ្ចកទេស RIA រួមមាន៖
              - វិភាគលើបញ្ញាត្តិកម្មដោយប្រើប្រាស់ធាតុទាំង៧របស់ RIA
              - គណនាបន្ទុកចំណាយកាតព្វកិច្ច (Compliance Cost)
              - វិភាគផលប៉ះពាល់ ដោយប្រើបចេ្ចកទេស CBA
              - ការធានាឲ្យមានសមធម៌យ៉េនឌ័រ
        ខ - សម្របសម្រួល និងរៀបចំរបាយការណ៍ប្រតិបត្តិតាមជាមួយផ្នែក RIA
        គ - សម្របសម្រួលការប្រជុំរវាង ORIA និង IAs តាមកាលកំណត់
        ឃ - តាមដានជាប្រចាំនូវស្ថានភាពបញ្ញាត្តិកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយ (សារព័ត៌មាននិងទូរទស្សន៏) និងរាយការណ៏អំពីការប្រព្រឹត្តទៅនៃបញ្ញាត្តិកម្មដល់ IAs,                RIA និងORIA ព្រមទាំងបង្កើត​ទំនាក់ទំនងក្រៅផ្លូវការដើម្បីស្វែងយល់រួមគ្នាអំពីបញ្ញាតិ្តកម្មដែលបានស្នើសុំ ។
        ង - រៀបចំសិក្ខាសាលា និង សកម្មភាពផ្សព្វផ្សាយផ្សេងៗជាមួយ ក្រសួងពាក់ព័ន្ធវិស័យឯកជន ដៃគូអភិវឌ្ឍន៏ សហគមន៏ និងអង្គការក្រៅរដ្ឋាភិបាលដ៏ទៃទៀត​               រួម​ទាំងបណ្ឌិតសភា ។ល។
        ច - រក្សាកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នខាងលើ។

ផ្នែកមណ្ឌលព័ត៌មាន

      ផ្នែកមណ្ឌលព័ត៌មាន ( i-Center) នៃ ORIA គឺជាប្រព័ន្ធទំនាក់ទំនងសម្រាប់ ORIA មានតួនាទីដ៏សំខាន់សម្រាប់រក្សាទុកទិន្នន័យអាចពិគ្រោះយោបល់ជាមួយដៃគូរពាក់ព័ន្ធនានាដោយ​តម្លាភាពដែលចាំបាច់​សម្រាប់ការអនុវត្តល្អលើលិខិតបទដ្ឋានគតិយុត្ត។
      ប្រធានផ្នែកមណ្ឌលព័ត៌មានមានមន្រ្តី២រូបជាជំនួយការសម្រាប់ការងាររបស់ខ្លួន។
      ប្រធានផែ្នក (i-Center) មានភារកិច្ចដូចតទៅៈ
        ក - គ្រប់គ្រង ត្រួតពិនិត្យលើការសាកល្បងឲ្យបានត្រឹមត្រូវនូវមូលដ្ឋានទិន្នន័យ និង គេហទំព័រ ដើម្បីធានាថាប្រព័ន្ធគ្រប់គ្រង​នោះមានសុវត្ថិភាព និងមានភាពងាយស្រួលប្រើប្រាស់ ធានាបាននូវព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់
        ខ - ធានាបាននូវភាពត្រឹមត្រូវ និងធ្វើឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួល លើការប្រើប្រាស់នូវមូលដ្ឋានទិន្នន័យ និងគេហទំព័របានជាប្រចាំ
        គ - ត្រួតពិនិត្យការប្រើប្រាស់បានត្រឹមត្រូវ និងមានវិធានការណ៏ណែនាំ ដើម្បីធានាថាទិន្នន័យពិតជាត្រឹមត្រូវ
        ឃ - រៀបចំផែនការបណ្តុះបណ្តាល ដើម្បីបង្រៀនដល់មន្រ្តី ORIA និង IAs ហើយធានាថាការបណ្តុះបណ្តាលនោះត្រូវបានផ្តល់ជូនចំទិសដៅ
        ង - រៀបចំឯកសារណែនាំដើម្បីប្រើប្រាស់ព័ត៌មាន និងគេហទំព័រ
        ច - ធានាថាអ្នកប្រើប្រាស់អាចទទួលបានការជួយណែនាំដោយភាពសមរម្យ
        ឆ - សម្របសម្រួលជាមួយផ្នែក CBA ដើម្បីធានាថាការផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធមានភាពត្រឹមត្រូវ ដើម្បីប្រើប្រាស់ព័ត៌មាននិងគេហទំព័រដោយមាន​              ប្រសិទ្ធិភាព។
        ជ - ចូលរួមការបណ្តុះបណ្តាល សិក្ខាសាលា និង កិច្ចប្រជុំគាំទ្រដល់យ៉េនឌ៍រ។ល។

អនុប្រធាន និងមន្រ្តីជំនាញផែ្នកព័ត៌មានវិទ្យា ៖
      សាកល្បងមូលដ្ឋានទិន្នន័យ និង គេហទំព័រដោយសម្របសម្រួលជាមួយទីប្រឹក្សាព័ត៌មានវិទ្យាក្នុងការផ្លាស់ប្តូអ្វីមួយដែលចាំបាច់ដើម្បីធ្វើឲ្យប្រព័ន្ធអាច​ដំណើការបានល្អរហូត(មិនរអាក់រអួល)និងមានភារកិច្ចដូចខាងក្រោម៖
        ក - ថែរក្សាមូលដ្ឋានទិន្នន័យ និង គេហទំព័រ
        ខ - បណ្តុះបណ្តលមន្រ្តី ORIA និង មន្រ្តី IAs ដើម្បីប្រើប្រាស់ប្រព័ន្ធឲ្យមានប្រសិទ្ធិភាព
        គ - ជួយដល់អ្នកប្រើប្រាស់នូវគ្រប់មុខងាររបស់ប្រព័ន្ធព័ត៌មាន ដូចជាការប្រើទិន្នន័យ ការប្រើគេហទំព័រ ការប្រើកម្មវិធី (Microsoft Office, email) និងការប្រើឧបករណ៏ម៉ាស៊ីនព្រឹនធឺ (Printer)និង (Scanner)។ល។
        ឃ - រៀបចំរបាយការណ៏មួយចំនួនតាមការចាំបាច់
        ង - បញ្ចូលតែមួយលើក(One-off) រាល់លិខិតបទដ្ឋានគតិយុត្តទាំងអស់ដែលមានស្រាប់ទៅក្នុងប្រព័ន្ធទិន្នន័យមូលដ្ឋាន(ការងារនេះអាចដំណើការដោយប្រើប្រាស់ទីប្រឹក្សាខាងក្រៅផងដែរ)។

ផែ្នកអនុវត្តន៍គម្រោង
      ផ្នែកអនុវត្តន៍គម្រោង (PIU) ទទួលខុសត្រូវការងារសម្របសម្រួលគ្រប់សកម្មភាព ORIA ទាំងអស់ដើម្បីឲ្យ ORIA អាចដំណើរការរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
      ផ្នែកនេះដឹកនាំដោយប្រធានមួយរួបនិងមានមន្រ្តី២រូបជាជំនួយការ និងមានមុខងារដូចខាងក្រោម៖
        ក - រៀបចំការងារលទ្ធកម្ម ឧបករណ៌ សម្ភារៈចាំបាច់សម្រាប់ ORIA ឲ្យស្របតាមនិតិវិធី របស់ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) និងរដ្ឋាភិបាល រឺតាមរយៈក្រុមហ៊ុនទីប្រឹក្សារបស់ធនាគារអភិវឌ្ឍន៏អាស៊ី(POHL Consulting & Associates) ឲ្យបានត្រឹមត្រូវ
        ខ - ធានាថាឧបករណ៏ និង សម្ភារៈការិយាល័យមានគ្រប់គ្រាន់
        គ - ថែរក្សាឧបករណ៏ការិយាល័យ គ្រឿងសង្ហារឹមឲ្យបានត្រឹមត្រូវ
        ឃ - រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា ទស្សនៈកិច្ចសិក្សានិងទស្សនៈពិភាគ្សា
        ង - បំពេញការងារមួយចំនួនទៀត ដើម្បីធានាឲ្យមានភាពរលូនក្នុងដំណើការរបស់ ORIA។

      ប្រធានផ្នែក PIU មានភារកិច្ចទទួលខុសត្រូវដូចខាងក្រោម៖
        ក - ចាត់ចែងនិងត្រួតពិនិត្យការងាររដ្ឋាល និងហិរញ្ញវត្ថុប្រចំាថ្ងៃ
        ខ - រៀបចំការងារលទ្ធកម្មឧបករណ៏សម្ភារៈឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាសម្រាប់ EA &IAs
        គ - ចាត់ចែង វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងទស្សនៈកិច្ចសិក្សានានា
        ឃ - ទំនាក់ទំនងជាមួយផែ្នក CBA ផ្នែក i-center ផ្នែក RIA និងទីប្រឹក្សាគម្រោងដើម្បីធានាបានឯកសារនិងទិន្ន័យនានាមានលក្ខណៈត្រឹមត្រូវសម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច
        ង - ធ្វើរបាយការណ៌ហិរញ្ញវត្ថុជូនប្រធានគម្រោងប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ
        ច - ចូលរួមចំណែកក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗតាមការចាំបាច់របស់ប្រធានគម្រោង។

      អនុប្រធានផ្នែក PIU មានភារកិច្ចទទួលខុសត្រូវដូចខាងក្រោម៖
        ក - ជួយប្រធានដើម្បីសម្រេចគោលដៅ
        ខ - បំពេញការងារជំនួសប្រធានពេលប្រធានអវត្តមាន។
ទីភ្នាក់ងារអនុវត្ត
      ទីភ្នាក់ងារអនុវត្ត (IA) សម្រាប់គម្រោងវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្តិ​(RIA) មានក្រសួងចំនួន៧ ដូចខាងក្រោម៖
        ១ - ក្រសួងពាណិជ្ជកម្ម(MoC)
        ២ - ក្រសួងបរិស្ថាន(MoE)
        ៣ - ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល(MME)
        ៤ - ក្រសួងទេសចរណ៍(MoT)
        ៥ - ក្រសួងអប់រំ យុវជន និងកីឡា(MEYS)
        ៦ - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ(MLVT)
        ៧ - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ(MAFF)

      គម្រោងនេះអាចពង្រីកដោយបន្ថែមក្រសួងមួយឬពីរទៀត ប្រសិនបើក្រសួងទាំង៤ ទទួលបានជោគជ័យក្នុងការអនុវត្តគម្រោង។