Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្តេច​តេជោ ហ៊ុន សែន ទទួលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tony Tan Keng Yam ប្រធានាធិប​តីសឹង្ហបុរី

  • Khim Chandara
  • http://www.pressocm.gov.kh
  • 4363 Views

នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា បានស្វាគមន៍ និងទទួលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tony Tan Keng Yam ប្រធានាធិបតី​សឹង្ហបុរី នៅវិមាន​សន្តិភាព រាជធានីភ្នំពេញ។ នៅក្នុង​ជំនូប​នេៈ​ឯកឧត្តម Tony Tan Keng Yam ប្រធានាធិបតី​សឹង្ហបុរីបាន​គោរពជម្រាប​សម្តេច​តេជោ ហ៊ុន សែន ថា ឯកឧត្តម​សូមអប​អរសាទរ​ចំពោះអ្វីដែលជាការរីកចម្រើន​​របស់ប្រ​ទេស​កម្ពុជា។

 

ឯកឧត្តម Tony Tan Keng Yam ប្រធានា​ធិបតី​សឹង្ហបុរី បានបន្តថា ឯកឧត្តមចាប់​អារម្មណ៍​ពីការរីក​ចម្រើនលើវិស័យ​សេដ្ឋកិច្ច វិស័យសំណង​់នៅកម្ពុជា។

នៅក្នុងជំនួប​រសៀល​នេះ ប្រមុខដឹកនាំ​នៃប្រទេសទាំង២ បានពិភាក្សាគ្នា​ក្នុងបរិយាកាស​រីករាយ​និងស្និទ្ឋ​ស្នាលបំផុត ដើម្បីពង្រឹង​កិច្ចស​ហប្រត្តិបត្តិការ និងជម្រុញ​ទំហំ​ពាណិ​ជ្ជកម្ម​នៃប្រទេស​ទាំងពី​រឲ្យ​កាន់តែ​មាន​ទំហំធំ​ឡើង ។

ក្រោយ​បញ្ចប់​ជំនួប​ថ្នាក់​កំពូលនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែង​ប្រាប់​ក្រុមអ្នក​សារ​ព័ត៌មាន​ថា «សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសិង្ហ​បុរីពិចារ​ណារ លើការ​ទិញអង្ករ ពីប្រទេសក​ម្ពុជា​យើង ជាពិសេសអង្ករដែល​មាន​គុណភាព​ល្អ ជាពិសេស​អង្ករ​សេរីរាង្គ ដែលកម្ពុជាកំ​ពុងជម្រុញ​ធ្វើការដាំដុះ​សម្រាប់ការ​នាំចេញនេះ»។

នៅក្នុងជំនូប​នេៈប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម តូនី តាន់ កេងយាំ បាន​យល់​ព្រម​តាម​សំណើ​របស់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃកម្ពុជា ចំពោះ​ការស្នើ​ឱ្យប្រទេស​សិង្ហបុរី​បង្កើនការ​ទិញ​អង្ករ​ក្រអូប​ពីប្រទេស​កម្ពុជា នេះបើតាមការ​អះអាងរបស់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់​សម្តេចតេជោ ហ៊ុន សែន។

ជាមួយ​នឹង​ការ​ជម្រុញ​ឱ្យសិង្ហ​បុរីទិញអ​ង្ករពីប្រទេស​កម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏​បាន​ស្នើឱ្យ ឯកឧត្តម តូនី តាន់ កេងយាំ ជម្រុញដល់​អ្នកវិនិយោគ​របស់ខ្លួន ឱ្យមក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជាឱ្យកាន់​តែច្រើន​ថែមទៀត។ សម្តេច​បាន​ថ្លែង​ថា រហូត​ដល់​ពេល​នេះ ទំហំពាណិជ្ជកម្ម​រវា​ងប្រទេស​ទាំងពីរ មានប្រមាណ​តែ៥០០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ហើយទំហំនេះនៅមិន​ទាន់ឆ្លើយតប​សក្តានុពលរបស់​ប្រទេសកម្ពុជា​នៅឡើយទេ។

បន្ទាប់​មក សម្តេច​តេជោនាយក​រដ្ឋមន្រ្តី និង លោកប្រធាន​ធិបតី​សឹង្ហ​បុរី បាន​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​នៅក្នុង​ពិធីចុះហត្ថ​លេខា​លើឯកសារ MOU មួយចំនួន ដូចជា៖

១).អនុស្សារណៈ​យោគយល់​គ្នារវាង​ក្រសួង​ការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កម្ពុជា ជាមួយ​វិទ្យាស្ថាន​អប់រំប​ច្ចេកទេស​សឹង្ហបុរី ក្នុងនោះ​គឺរាជ​រដ្ឋាភិបាល​កម្ពុជា​នឹងបញ្ជូន​គ្រូបង្គោល​ចំនួន ៨០​នាក់​ទៅបណ្តុះ​បណ្តា​ជំនាញ​សំខាន់ៗ​ចំនួន​ ៣មុខ​នៅសឹង្ហបុរីគឺ ១)​.ជំនាញ​ទំនាក់​ទំនង​ព័ត៌មាន​វិទ្យា​ចំនួន ៣២នាក់, ២).ជំនាញ​បច្ចេកវិទ្យា​គ្រឿងយន្ត​ចំនួន ៣២​នាក់, ៣).​ជំនាញ​អេឡិច​ត្រូនិក​ចំនួន ១៦នាក់។ វិទ្យាស្ថាន​អប់រំបច្ចេកទេស (ITE) សឹង្ហ​បុរី គឺ​ជា​វិទ្យា​ស្ថាន​ដ៏ល្បី​ឈ្មោះ​មួយ​ទាំង​នៅក្នុង​កម្រិត​តំបន់ និង​សកល​លោក។

ចំពោះ​អនុស្សារណៈ​ទី២គឺ រវាងមន្ទី​រពេទ្យ​កាល់ម៉ែត្រ​កម្ពុជា ជាមួយ​នឹង​មន្ទីរពេទ្យ Tan Tock Seng ប្រទេសសឹង្ហបុរី​ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​ឲ្យកាន់​តែមាន​ប្រសិទ្ឋភាព​ខ្ពស់​ឡើង​។​ 

សូម​ជម្រាបថា នៅរាត្រីថ្ងៃទី០៩នេៈ សម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី នឹងដង្ហែព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា ក្នុង​ពិធី​លៀង​សាយ​ភោជន៍ ជាមួយ លោកប្រធានា​ធិបតី​សឹង្ហបុរី និង​លោក​ជំទាវ​នៅ​ព្រះ​បរមរាជ​វាំង​ផង​ដែរ៕

http://www.pressocm.gov.kh

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន