Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

អាជ្ញា​ធរ​ជាតិ​អប្សរា ចាប់ផ្ដើ​សាង​សង់​ស្ពាន​បណ្ដែត​ទឹកមួយ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​អ្នក​ទេសចរណ៍​ចូលទស្សនាប្រាសាទអង្គរវត្ត

  • Khim Chandara
  • www.pressocm.gov.kh
  • 5475 Views

ដើម្បីជំរុញការដ្ឋានសាងសង់ ជួយជុលស្ពានហាលផ្នែកខាងលិចនៃប្រាសាទអង្គរវត្តឲ្យបានទាន់ពេលវេលា ដែលការដ្ឋាននេះត្រូវបានសហការណ៍ អនុវត្តន៍គម្រោងដោយ អាជ្ញាធរជាតិអប្សរា ជាមួយសកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុនស្ថិតក្នុងដំណាក់កាលទី២ ដោយប្រើប្រាស់រយៈពេលជួសជុលសាងសង់ប្រមាណជា ៤ឆ្នាំ។

​​ 

ដោយយោងតាមលក្ខណៈចាំបាច់ ក៍ដូចជាផលប៉ះពាល់ដល់ដំណើរការនៃការប្រើប្រាស់សម្ភារៈបច្ចេកទេសស្ទួចលើកដាក់ និងបំលាស់ទីផ្ទាំងថ្មពីកន្លែងមួយទៅ កន្លែងមួយនិងយោងតាមការពិភាក្សាពិគ្រោះយោបល់ ពីអ្នកជំនាញបច្ចេកទេសជាតិ អន្ដរជាតិ ការដ្ឋានស្ពានហាលផ្នែកខាងលិច នៃប្រាសាទអង្គរនេះត្រូវបិទទាំងស្រុង ជាបណ្តោះអាសន្នសិន មិនអនុញ្ញាត្តិភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិធ្វើដំណើរឆ្លងកាត់ ដើម្បីទុកលទ្ធភាពឲ្យអ្នកជំនាញបច្ចេកទេស ផ្នែកបុរាណវិទ្យា ស្ថាបត្យករ វិស្វករបុរាណ កំពុងបំពេញភារៈកិច្ចនៅទីនោះ មានលទ្ធភាពគ្រាប់គ្រាន់ ដើម្បីបំពេញការងាររបស់ខ្លួនឲ្យទទួលបានជោគជ័យ ទៅតាមផែនការដែលបានគ្រោងទុក ហើយការបិទជាលក្ខណៈបណ្ដោះអាសន្ន ការដ្ឋានស្ពានហាល និងការសាងសង់ស្ពានបណ្ដែតទឹកសម្រាប់ភ្ញៀវទេសចរឆ្លងកាត់នេះដែរ ក៍មានការសម្រេចឯកភាពពីគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិដើម្បីកិច្ចគាំពារ និងការអភិរក្សរមណីយដ្ឋានអង្គរ ដែលហៅកាត់ថា ICC-Angkor ផងដែរ ។

​ 

បើយោងតាមប្រភពព័ត៌មានពីអាជ្ញាជាតិអប្សរា ដដែលបានឲ្យដឹងទៀតថា៖ ស្ពានបណ្ដែតទឹកដែលត្រូវធ្វើការសាងសង់បណ្ដោះអាសន្ននាពេលនេះ គឺជាបច្ចេកវិទ្យាថ្មី ដែលធ្វើការនាំចូលមកពីប្រទេសកាណាដា មានប្រវែង ២០០ម៉ែត្រ និងមានទទឹងប្រវែង ១០ម៉ែត្រ ហើយស្ពានបណ្ដែតទឹកនេះបន្ទាប់ពីធ្វើការសាសង់រួចរាល់ អាចជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ ដែលចូលទៅទស្សនាប្រាសាទអង្គរវត្តផ្នែកខាងក្នុង ជាច្រើនពាន់នាក់ក្នុងពេលតែមួយ ព្រោះកសិន នៃប្របាសាទអង្គរវត្តមានលក្ខណៈអំណោយផលល្អ ពុំមានទឹករលកធំៗ និងខ្យល់ដូចនៅតាមដងទន្លេ ឬសមុទ្រនោះទេ។

គួរបញ្ជាក់ថា៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង១៩០ម៉ែត្រ ទទឹង១១,៦០ម៉ែត្រ និងកម្ពស់៤ម៉ែត្រ សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត។ ក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ាដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សតំបន់អង្គរសម័យនោះ បានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងរួចរាល់ជាស្ថាពរ។ លុះអឡុងឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ា នៃប្រទេសជប៉ុន  បានបន្តកិច្ចការជួសជុល បានមួយកំណាត់ប្រវែង៩០ម៉ែត្របន្ថែមទៀត ដោយឡែកនៅដំណាក់កាលទី២នេះ គឺជាគម្រោងកិច្ចសហប្រត្តិបត្តការ រវាងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលជប៉ុនអនុវត្តគម្រោងដោយសាកលវិទ្យាល័យសូហ្វីយ៉ា ជាមួយនិងអាជ្ញាធរជាតិអប្សរា ក្នុងនោះ ភាគីជប៉ុនបានផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារៈបច្ចេកទេស ក្នុងទំហំទឹកប្រាក់ប្រមាណជា៨០ម៉ឺនដុល្លា ហើយអាជ្ញាធរជាតិអប្សរាទទួលបន្ទុកចំណាយលើប្រាក់បៀវត្ស និងឧបត្ថម្ភផ្សេងៗអ្នកជំនាញ ជាងចម្លាក់ កម្មករជំនាញ ផ្គត់ផ្គង់ប្រេងឥន្ធនៈ ព្រមទាំងទិញសម្ភារៈសម្រាប់គម្រោងដូចជា ថ្មបាយក្រៀម ថ្មភក់ និងគ្រឿងឧបករណ៍ផ្សេងៗ និងទទួលបន្ទុកសាងសង់ស្ពានបណ្ដែតទឹកបណ្តោះអាសន្នមួយសម្រាប់ភ្ញៀវទេសចរធ្វើដំណើរផងដែរ៕

www.pressocm.gov.kh

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន