Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៣ពាន់គ្រួសារ នៅខេត្តកំពង់ឆ្នាំង

  • Khim Chandara
  • SPM
  • 1769 Views

នៅព្រឹក ថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣,៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង។

តាមការឲ្យដឹងពីឯកឧត្តម ស៊ុន សុវណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹង ថា គ្រោះធម្មជាតិដោយសារស្ថានភាពទឹកជំនន់ទន្លេ បណ្ដាលឲ្យមានផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាជនមានចំនួន៥ស្រុកគឺ ស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ លើឃុំ ចំនួន២៥ឃុំ និងភូមិចំនួន១២៥ភូមិ ព្រមទាំងមានប្រជាកសិករចំនួន ៣៤៦០គ្រួសារ បានខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទន្លេសាប លើផ្ទៃដីសរុបចំនួន ២ ៦១០ហិចតា ស្មើនឹង១,៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត ហើយផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបាន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ សាកសួរសុខទុក្ខជូនពលរដ្ឋចូលរួមក្នុងកម្មវិធីនៅទីនេះ ក៏ដូចជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។​ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងទុក្ខលំបាក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយខេត្ត និងអាជ្ញាធរខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។ រាល់ពេលពលរដ្ឋមានទុក្ខ តែងតែមានវត្តមានមន្ត្រីគណបក្សប្រជាជនកម្ពុជា ជានិច្ច។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅថ្ងៃម្សិលមិញ កម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ។ នេះជាថ្ងៃទី៦ហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ ករណីថ្មីទេ សូម្បីតែម្នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់គម្រប់៣ឆ្នាំនៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ភាពជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មិនមែនពឹងតែលើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋកម្ពជាយើងផងដែរ។ សម្តេចតេជោនៅតែបន្តអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាបន្តទៀត តាមរយៈការអនុវត្តន៍វិធានការនានា ជាពិសេសការចាក់វ៉ាក់សាំង។

ទាក់ទងទៅនឹងបញ្ហានយោបាយនៅកម្ពុជា នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស ជនក្បត់ជាតិ សម រង្ស៉ី រឿងប្រមាថព្រះមហាក្សត្រ។ សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្តេចតេជោ ក៏បានណែនាំឱ្យសមាជិកបក្សភ្លើងទៀន អាចចាកចេញពីបក្ស ទៅកាន់បក្សដទៃ ព្រោះបក្សនេះ អាចនឹងប្រឈមនឹងការរំលាយចោល ប្រសិននៅតែមានការពាក់ព័ន្ធ នឹងជនក្បត់ជាតិបីជំនាន់នោះ។សម្តេចតេជោក៏បានអំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ៣ជំនាន់នេះឲ្យបាន។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងអញ្ជើញធ្វើដំណើរទៅកាន់គេហដ្ឋានវិញ ប្រកបដោយសេចក្តីសុខ សុវត្ថិភាព៕

SPM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន