Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់

  • Khim Chandara
  • SPM
  • 1418 Views

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត។ ពួកគេបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០, ឆ្នាំសិក្សា​២០២០-២០២១, និង ឆ្នាំសិក្សា២០២១-២០២២ មកពីទីតាំងគោលរាជធានីភ្នំពេញ, សាខាខេត្តតាកែវ, សាខាខេត្តស្ទឹងត្រែង, និងសាខាខេត្តរតនគិរី។ និស្សិត​ទទួល​សញ្ញា​បត្រ​ទាំងនេះ ក៏មាននិស្សិតជនជាតិដើមភាគតិចចំនួន ៤៦នាក់ នារី ១៨នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យបៀលប្រាយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឲ្យទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែនេះ និស្សិតរាប់ម៉ឺននាក់ត្រូវបានប្រគល់សញ្ញាបត្រ ដែលជាដំណើរដ៏ល្អសម្រាប់សង្គមពិសេសភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូរសង្គម។

May be an image of 7 people, people standing, suit and indoor

May be an image of 2 people and people standing

May be an image of 3 people, people standing and indoor

May be an image of 6 people and people standing

May be an image of one or more people, people standing, people sitting and indoor

May be an image of 6 people, people standing, indoor and text that says 'SPM PAGE'

សម្តេចបន្តថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសផ្លាស់ប្តូរពីប្រទេសបែកបាក់ ពីប្រទេសមានសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព ផ្លាស់ប្តូរពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប នឹងបន្តផ្លាស់ប្តូរទៅជាប្រទេសមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខទៀត។សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា រាជធានីភ្នំពេញ ពីមុនមានអគារខ្ពស់ត្រឹមមួយអគារ ២គារប៉ុណ្ណោះ តែពេលបច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ចាប់ពី៥ជាន់ ដល់ ៣០ជាន់ ៤០ជាន់ រាប់រយអគារ។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់នាំទៅដល់ការផ្លាស់ប្តូរនៅកម្ពុជា។

សម្តេចតេជោបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យបៀលប្រាយ បន្តយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបន្ថែមទៀត។សម្តេចបន្តអំពាវនាវដល់សាកលវិទ្យាល័យពង្រឹងគុណភាពអប់រំ ជាពិសេសនៅតាមបណ្តាខេត្ត។ ជាពិសេសសាខាសាកលវិទ្យាល័យនីមួយៗ ដែលរួមចំណែកក្នុងការកាត់បន្ថយការលំបាករបស់និស្សិតដែលត្រូវធ្វើដំណើរមកបន្តការសិក្សានៅភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការរាតត្បាតជំងឺកូវីដ១៩ មិនទាន់បិទបញ្ចប់ទាំងស្រុង ហើយវិធានការទប់ស្កាត់ ក៏មិនអាចទម្លាក់ចោលទាំងស្រុងនោះដែរ។សម្តេចតេជោបានរំលឹកថា កាលពីចូលឆ្នាំថ្មី ឆ្នាំ២០២២ សម្តេចការបារម្ភ និងភ័យខ្លាំងណាស់ ពីការរាតត្បាតជំងឺកូវីដ១៩ បន្ទាប់ពីមានការប្រមូលមនុស្សយ៉ាងកកកុញ តែក្រោយមកយើងទប់ស្កាត់បានល្អប្រសើររហូតមកដល់ពេលនេះ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដាស់តឿនដល់រដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ សូមអោយពិនិត្យឱ្យច្បាស់លើលិខិតឯកសារផ្សេងៗ មុនចុះហត្ថលេខា ទាំងអក្ខរាវិរុទ្ធ និងការដាក់ ថ្ងៃ ខែ ច្បាស់លាស់។ ពីព្រោះកន្លងមកមានក្រសួងមួយចំនួនមិនសូវបានយកចិត្តទុកដាក់ទៅលើឯកសារដែលផ្ញើមកកាន់សម្ដេច រួចក៏ចុះហត្ថលេខា ទាំងមិនបានដាក់ ថ្ងៃ ខែ ផង។ សម្តេចតេជោបានមានប្រសាសន៍ថា មានក្រសួងចំនួន៤ ដែលធ្វើលិខិតនានាផ្ញើជូនសម្តេចមិនសូវមានកំហុស រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សួមចូលរួមសម្តែងការសោកស្តាយចំពោះភ្លើងឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប។ សម្តេចតេជោ បន់ស្រន់ឱ្យបារមីព្រះអង្គចេក ព្រះអង្គចម កុំត្រាប្រណីលើជនបំភ្លៃព័ត៌មាន និងចោទថា រាជរដ្ឋាភិបាល និងបក្សប្រជាជនជាអ្នកដុតព្រះរាជដំណាក់។ សម្តេចតេជោបានច្រានចោលការចោទប្រកាន់ថា រាជរដ្ឋាភិបាល និងបក្សប្រជាជនកម្ពុជា បានដុតព្រះរាជដំណាក់ ដែលនេះជាគំនិតរបស់ជនអគតិមួយចំនួនដែលវាយប្រហារមកលើរាជរដ្ឋាភិបាល។ សម្តេចតេជោបានថ្លែងថា មិនថាអស់ថវិកាប៉ុន្មាននោះទេ ត្រូវតែសង់ព្រះរាជដំណាក់ឡើងវិញ ព្រោះព្រះរាជដំណាក់ជាតំបន់ប្រវត្តិសាស្ត្រនៃការដឹកនាំចលនាតស៊ូរំដោះជាតិ របស់ព្រះបិតាជាតិ។

នៅថ្ងៃនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រសេចក្តីណែនាំរបស់ក្រសួងអប់រំ ពាក់ព័ន្ធការនាំសិស្សលេងល្បែង និងរបាំប្រជាប្រិយ។ សម្តេចតេជោបានថ្លែងថា សម័យសកលភាវូបនីយកម្មប្រពៃណីទំនៀមទម្លាប់ងាយនឹងបាត់បង់។

ជាមួយគ្នានោះក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ សម្ដេចតេជោឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ហើយសម្តេចតេជោ ក៏បានណែនាំឱ្យដាក់តម្លៃលើចំណីអាហារ ដើម្បីឲ្យអ្នកទិញទាំងជនជាតិខ្មែរ និងបរទេសងាយស្រួល។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ និងបានជូនពរឲ្យទទួលបាននូវភាពជោគជ័យទាំងការងារ និងការសិក្សា ជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕

SPM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន