Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្ដេចធិបតី បញ្ជាក់អំពីគម្រោងផ្ដល់លទ្ធភាពឱ្យពលរដ្ឋស្នើសុំសេវាសាធារណៈពីថ្នាក់ក្រុង ស្រុក តាមប្រព័ន្ធបច្ចេកវិទ្យា

  • Khim Chandara
  • STPM
  • 1839 Views

ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតគូសបញ្ជាក់អំពីគម្រោងធ្វើទំនើបកម្មសេវាសាធារណៈមួយចំនួននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដោយប្ដូរពីការតម្រូវឱ្យប្រជាពលរដ្ឋស្នើសុំដោយផ្ទាល់ ទៅជាការស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា។


ថ្លែងដោយរម្លឹកអំពីការអនុវត្តសាកល្បង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នូវថ្នាលបច្ចេកវិទ្យាថ្មីមួយ ដែលផ្ដល់លទ្ធភាពឱ្យពលរដ្ឋអាចស្នើសុំសេវាសាធារណៈមួយចំនួនតាមប្រព័ន្ធឌីជីថល នៅថ្នាក់ក្រុង ស្រុក ក្នុងខេត្តតាកែវ សម្ដេចនាយករដ្ឋមន្ត្រី  បានសង្កត់ធ្ងន់ថា ការរៀបចំថ្នាលបច្ចេកវិទ្យាថ្មីមួយនេះ ត្រូវដាក់គោលដៅអនុវត្តនៅថ្នាក់ក្រុង ស្រុកតែម្ដង ពោលគឺមិនមែនមានន័យថាដោយសារការស្នើសុំរបស់ពលរដ្ឋអាចធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិនឹងយកសេវានោះពីថ្នាក់ក្រុង ស្រុក ឡើងមកវិញនោះឡើយ។

សម្ដេចធិបតី បានគូសបញ្ជាក់ក្នុងន័យដើមថា«ខ្ញុំសូមបញ្ជាក់ថាការរៀបចំថ្នាលបច្ចេកវិទ្យានេះ មិនមែនសម្រាប់ទាញសិទ្ធិ(ផ្ដល់សេវា)មកក្រសួងវិញទេ។ ព្រោះក្រែងលោមានអ្នកថាពីមុនក្រសួងប្រតិភូកម្មឱ្យមូលដ្ឋាន ដើម្បីកុំឱ្យប្រជាជនគាត់ពិបាកមកឆ្ងាយ តែឥលូវប្រជាជនគាត់អាចធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាហើយ ដូច្នេះយក(ពីក្រុង ស្រុក)មកដាក់ក្រសួងវិញទៅ។ គឺអត់ទេ! បច្ចេកវិទ្យាទាំងអស់នេះ គឺធ្វើដើម្បីបម្រើគោលនយោបាយរបស់យើង ហើយគោលនយោបាយរបស់យើង គឺបាញ់ឆ្ពោះទៅមូលដ្ឋាន គឺគាត់អាចដាក់ពាក្យសុំតាមអនឡាញ ហើយពេលបាន គាត់មកយកនៅក្រុង ស្រុកតែម្ដង»។

សូមបញ្ជាក់ថា សម្ដេចធិបតី បានរម្លឹកបញ្ជាក់អំពីគម្រោងការមួយនេះ បន្ទាប់ពីបានមានប្រសាសន៍ច្រើនអំពីលទ្ធផល នៃការផ្ទេរមុខងារ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសារៈសំខាន់ នៃការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង និងដឹកនាំផ្ទៃក្នុងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ជាពិសេសការពង្រឹងសមត្ថភាពមន្រ្តី ដើម្បីឆ្លើយតបគោលនយោបាយពង្រឹងសេវាសាធារណៈ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា។

ថ្លែងអំពីបច្ចេកវិទ្យា ភ្ជាប់នឹងសេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចធិបតី បានបន្តថា«បច្ចេកវិទ្យា ជាបច្ចុប្បន្ន និងទៅអនាគត! យើងត្រូវដើរ ហើយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាមុនតែម្ដង។ វាក៏ដូចមេមាន់ និងពងមាន់ ដែលគេសួរថា មួយណាកើតមុន? តើរាជរដ្ឋាភិបាលចាំបាច់ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទាល់តែប្រជាពលរដ្ឋយើងប្រើទាំងអស់ ឬមួយក៏យើងត្រូវរៀបមុនដើម្បីឱ្យពលរដ្ឋយើងមានលទ្ធភាពប្រើប្រាស់ ហើយចាប់ផ្ដើមពីចំនួនតិច ទៅជាប្រើប្រាស់ទូលំទូលាយ? អ៊ីចឹងយើងត្រូវដើរមុន រៀបចំឱ្យបាន»។

គួរកត់សម្គាល់ថា អាទិភាពគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រួមមាន«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចធិបតី បានចាត់ទុក«បច្ចេកវិទ្យាឌីជីថល» ជាគន្លឹះសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ រដ្ឋាភិបាលនីតិកាលទី៦ ក៏បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ«កសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ»៕

1699246934_1.jpg

1699246934_3.jpg

1699246934_2.jpg

STPM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន