Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

ជំនួបរវាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

  • Khim Chandara
  • Press OCM
  • 2265 Views

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម នៅថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានក្រោយពីជំនួបនោះថា ឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា ប្រទេសកម្ពុជា និងចិន មានទំនាក់ទំនងគ្នាល្អណាស់តាមបែបប្រពៃណី ក៏ដូចជាការទូត។ ប្រជាជនប្រទេសទាំងពីរមានទំនុកចិត្តគ្នាល្អណាស់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ថែមទាំងមានការរីកចម្រើនដ៏ខ្លាំងទៀតផង។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានប្រពៃណីទំនាក់ទំនងជាមួយគ្នាយូរលង់ណាស់មកហើយតាំងពីសម័យអង្គរ ក្រោយមកទៀតព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” បានកសាងទំនាក់ទំនងការទូតដ៏រឹងមាំជាមួយនឹងថ្នាក់ដឹកនាំចិន ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តទំនាក់ទំនងការទូតដ៏ល្អប្រពៃនេះ ដែលប្រទេសទាំងពីរទើបតែបានប្រារព្ធខួបទំនាក់ទំនងការទូតលើកទី៦០របស់ខ្លួន។ ឯកឧត្តម ប៊ិន ឈិន ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតចិនថា សាធារណរដ្ឋប្រជាមានិតចិន បាននិងកំពុងជួយជាក់ស្ដែងសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ផ្នែកហេដ្ឋានរចនាសម្ព័ន្ធរឹង ក៏ដូចជាវិស័យផ្សេងៗទៀត ដោយសារតែមានកិច្ចសហប្រតិបត្តិការល្អ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ទៅលើទំនាក់ទំនងជាប្រពៃណី និងការទូតដ៏ល្អ របស់ប្រទេសទាំងពីរ បន្សល់ទុកដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនមុនៗ ដែលជានិម្មិតរូបដ៏រឹងមាំនៃប្រទេសទាំងពីរហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមិត្តដែកថែបរបស់ចិន បានបន្តទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះដើម្បីការអភិវឌ្ឍន៍ និងផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។

បើទោះបីទើបតែចាប់ផ្តើមការងារក្នុងរយៈពេល ២ខែតែប៉ុណ្ណោះ ក៏ប៉ុន្តែឯកអគ្គរដ្ឋទូតចិន មានការពេញចិត្ត និងបានចូលរួមនៅក្នុងកម្មវិធីសំខាន់ៗដូចជាខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ការចូលរួមសម្ពោធវិមានឈ្នះ ឈ្នះ ក៏ដូចជាចូលរួមខួបលើកទី២០ នៃការបង្កើតកងទ័ពជើងគោក នៃកងយោពលខេមរភូមិន្ទ និងកិច្ចប្រជុំផ្សេងៗទៀត។

ឯកអគ្គរដ្ឋទូតចិន ក៏បានមានប្រសាសន៍ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជា នឹងមានការរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត ព្រមទាំងមានការគាំទ្រពីប្រជាជនកម្ពុជាកាន់តែមានសន្ទុះខ្លាំងបន្ថែមទៀត។ កំណើនសេដ្ឋកិច្ចកម្ពុជាមាន៧% ដែលជាកំណើនដ៏លេចធ្លោមួយ នៅក្នុងពិភពលោក។ ឯកអគ្គរដ្ឋទូតចិន ក៏បានលើកសសើរកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំធំៗទទួលបានជោគជ័យ ដូចជា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ និងកិច្ចប្រជុំ នៃការបើកប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅខេត្តសៀមរាបនាពេលថ្មីៗកន្លងទៅនេះ៕

Press OCM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន