អត្ថបទស្រាវជ្រាវ - ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ការសិក្សាវិភាគលើឥណទានមីក្រូហិរញ្ញវត្ថុ
១៥-កុម្ភៈ-២០១៧

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) តែងតែទទួលបានពត៌មានជាច្រើនអំពីភាព​អវិជ្ជ​មាន​​នៃប្រជាពលរដ្ឋជាអ្នកខ្ចីប្រាក់មីក្រូហិរញ្ញវត្ថុ ដែលមិនមាន​លទ្ធភាព​សង​បំណុល​បាន ​ហើយប្រឈមនឹងការរឹបអូសទ្រព្យធានា មាន​ដូចជា​ផ្ទះ​សម្បែងដីធ្លី​​និងទ្រព្យសម្បត្តិផ្សេងទៀត និង​រងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច។

ECOSOCC បានធ្វើការសិក្សាស្រាវជ្រាវចំនួនពីរលើក គឺលើកទីមួយនៅឆ្នាំ​២០១២ ដោយផ្អែកលើទិន្នន័យ​និងព័ត៌​មាន​ត្រឹមដំណាច់ឆ្នាំ២០១០ និងលើកទីពីរនៅដើមឆ្នាំ​២០១៦ ដោយផ្អែកលើទិន្នន័យនិងព័ត៌មាន​ត្រឹមដំណាច់​ឆ្នាំ​២០១៤។

យោងតាមការសិក្សាទាំងពីរខាងលើ ECOSOCC យល់ឃើញថា អត្រាការប្រាក់ខ្ពស់គឺជាកត្តាចម្បងនៃភាពអវិជ្ជមានទាំងនោះ ហើយជាមួយគ្នានេះ ក៏មានកត្តារួមផ្សំ​ផ្សេងទៀត​បាន​​​ចូល​រួម​ចំណែកផងដែរ។

ទិន្នន័យនិងព័ត៌មានដែលបានលើក​យកមកសិក្សា គឺជាទិន្នន័យផ្លូវការចេញផ្សាយដោយ​ធនាគារ​ជាតិ​​នៃកម្ពុជា ​គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុចំនួនដប់​ដែល​មាន​អាជ្ញាបណ្ណ ​និងព័ត៌មាន​ដែល​ទទួលបានពីមជ្ឈ​ដ្ឋានផ្សេងទៀត។

ខាងក្រោមនេះ គឺជាលទ្ធផលនៃការសិក្សាវិភាគលើឥណទានមីក្រូហិរញ្ញវត្ថុ ៖


ព័ត៌មានថ្មីៗ
ចំនួនអ្នកទស្សនា
» 
ចំនួនអ្នកទស្សនាថ្ងៃនេះ
» 
ចំនួនអ្នកទស្សនាខែនេះ
១៩០៤
» 
ចំនួនអ្នកទស្សនាខែមុន
២២៤៧
» 
ចំនួនអ្នកទស្សនាទាំងអស់
១០៣៧៦២