ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
អនុក្រឹត្យស្តីពី​ ការគ្រប់គ្រងសត្វឃាតឋាន​ ការត្រួតពិនិត្យលើអនាម័យនិងផលិតផលសាច់សត្វ
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2014-02-14
ថ្ងៃបញ្ចប់
: 2014-02-14
លេខរៀង
: 000049
សេចក្តីព្រៀង
: 000049
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: អនុក្រឹត្យស្តីពី​ ការគ្រប់គ្រងសត្វឃាតឋាន​ ការត្រួតពិនិត្យលើអនាម័យនិងផលិតផលសាច់សត្វ
ប្រភេទ
: អនុក្រឹត្យ
អធិប្បាយ
:

អនុក្រឹត្យនេះចែងពីការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផល​សត្វ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វ ការពារសុខភាពសត្វ ធានា​គុណភាព​ផលិតផល និងការពារសុខភាពសាធារណៈ។ ​អាជីវករដែលប្រកបអាជីវកម្មពាក់ព័ន្ធនឹងការពិឃាតសត្វមាន​កាតព្វកិច្ច ដូចខាងក្រោម៖

  • ស្នើសុំលិខិតអនុញ្ញាតបង្កើតសត្តឃាតដ្ឋាន និងអាជីវកម្មពិឃាតសត្វពីនាយកដ្ឋាន

ផលិតកម្ម និងបសុព្យាបាល (ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ)

  • ស្នើសុំលិខិតអនុញ្ញាតដឹកជញ្ជូនសត្វរស់ អមដោយវិញ្ញាបនបត្រសុខភាពសត្វ
  • មុនពិឃាតសត្វត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយភ្នាក់ងារបសុពេទ្យ
  • ការធ្វើអាជីវកម្មសាច់សត្វត្រូវមានបោះត្រាដោយភ្នាក់ងារបសុពេទ្យ

អនុក្រឹត្យនេះ មាន​វិសាលភាពអនុវត្តចំពោះអ្នកបង្កើតសត្តឃាតដ្ឋាន ​​អ្នកធ្វើអាជីវកម្មពិឃាត​សត្វ និងអ្នកប្រកបអាជីវកម្មប្រមូលទិញសត្វ​​។ 

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
ឈ្មោះមន្រ្តីទី ១
: លោក អ៊ុំ សាវី
មុខងារមន្រ្តីទី ១
: អនុប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012 727 664
អ៊ីម៉ែល​ ១
: oum.savy@yahoo.com
ឈ្មោះមន្រ្តីទី ២
: លោក ហាវ ផា
មុខងារមន្រ្តីទី ២
: អនុប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012 837 565
អ៊ីម៉ែល ២
: hao_72pha@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក រ៉ុម ផល្លីស
មុខងារមន្រ្តី
: មន្រ្តីគម្រោង RIA
លេខទូរស័ព្ទមន្រ្តី
: 078 23 50 78/ 079 86 33 18
អ៊ីម៉ែល
: phallisrom70@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
បញ្ហាសុខភាពនិងសុវត្តិភាពសាធារណៈ បញ្ហាការការពារ​និងអភិរក្សបរស្ថាន បញ្ហាការប្រកួតប្រជែង បញ្ហការប្របូលព័ត៌មាន អនុលោមតាមកិច្ចព្រមព្រាងWTO និងកិច្ចព្រមព្រៀងអន្តរជាតិផ្សេងទៀត
២. គោលបំណង
ល្អ
លើកកម្ពស់សុវត្តិភាពផលិតផលសាច់សត្វ និងបរិស្ថានឲ្យបានជាអតិបរមា។
៣. ការជ្រើសរើស
ល្អ
១. សំណើបញ្ញត្តិកម្ម: អនុក្រឹត្យស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ ផលិតផសត្វ។ ២. ពង្រឹងការអនុវត្តលិខិតបទដ្ឋានមានស្រាប់ ដោយលើកកម្ពស់ការយល់ដឹងអំពីការធ្វើអាជីវកម្មពិឃាតសត្វ។
៤. ឥទ្ធិពល
ល្អ
១.អំពីបន្ទុកចំណាយ ជម្រើសទី១ តាមការវិភាគអំពីបន្ទុកចំណាយលើជម្រើសទី១ បង្ហាញថា ធុរកិច្ចលើវិស័យនេះទាំងអស់ចំណាយ ៦ ៣៨២ ២៩៣ ដុល្លារ ស្មើនឹង៨៣% នៃបន្ទុកចំណាយសរុប ដែលម្ចាស់សត្តឃាតដ្ឋាន១ ត្រូវចំណាយជាមធ្យម ៥២ ៧៤៦ ដុល្លារ។ ប៉ុន្តែអាជីវករវិនិយោគក្នុងឆ្នាំដំបូងអស់ជាមធ្យម ៥០ ០០០ដុល្លារ លើការសាងសង់សត្តឃាតដ្ឋានមួយកន្លែង ហើយអាចធ្វើអាជីវកម្មជារៀងរហូត ដោយគ្រាន់តែសុំបន្តលិខិតអនុញ្ញាតក្នុងពេល៥ឆ្នាំម្តង។ ដូច្នេះ សត្តឃាតដ្ឋាន១ ដើម្បីអនុវត្តតាមបញ្ញត្តិកម្ម(ជម្រើសទី១) ចំណាយត្រឹមតែ ២ ៧៤៦ ដុល្លារប៉ុណ្ណោះ បើដកថ្លៃការសាងសង់ចេញ។ ម្យ៉ាងទៀត ជាមធ្យមក្នុង១ថ្ងៃ សត្តឃាតដ្ឋាន១អាចពិឃាតគោបាន៣ក្បាល និងជ្រូក២២ក្បាល ដែលអាចរក ប្រាក់ចំណេញប្រមាណ ៥ ៤៧០ ដុល្លាក្នុង១ខែ បើតាមលទ្ធផលសម្ភាសន៍ជាមួយអាជីវករ មន្ត្រី បសុព្យាបាលមានសមត្ថកិច្ច និងសមត្ថកិច្ចពាក់ព័ន្ធ។ រីឯរដ្ឋាភិបាលមានបន្ទុកចំណាយចំនួន ១ ២៩១ ៥១៨ ដុល្លារ ស្មើនឹង ១៧% នៃចំណាយសរុប ស្មើនឹង ៧% នៃថវិកាប្រចាំឆ្នាំរបស់ កសក ដែលជាតួលេខមួយខ្ពស់។ ជម្រើសទី២ អាជីវករមិនបានរងនូវបន្ទុកចំណាយលើបែបបទ លិខិតអនុញ្ញាតនានាទេ ដោយគ្រាន់តែមានបន្ទុកចំណាយរដ្ឋបាលក្នុងការចូលរួមក្នុងដំណើរការផ្សព្វផ្សាយប៉ុណ្ណោះ និងការសាងសង់សត្តឃាតដ្ឋានបន្ថែមចំនួន ៤០ ដោយផ្អែកលើតម្រូវការទីផ្សារ។ យើងឃើញថា ៣០៧ ធុរកិច្ចមានបន្ទុកចំណាយ ៩៨៣ ៥៥៣ ដុល្លារ ក្នុងនោះ ធុរកិច្ច១ជាមធ្យមមានបន្ទុកចំណាយ ៣ ២០៤ ដុល្លារ ដែលជាចំណាយបន្ថែមតាមបទដ្ឋានចាស់ រីឯប្រាក់ចំណេញមានកម្រិតខ្ពស់ ពីព្រោះ ធុរកិច្ចនីមួយៗមិនបានរងបន្ទុកចំណាយកាតព្វកិច្ចច្រើនដូចជម្រើសទី១ទេ។ ចំពោះរដ្ឋាភិបាលវិញចំណាយ ៤៩ ៧៥៩ ដុល្លារ បើប្រៀបធៀបនឹងថវិកាប្រចាំឆ្នាំរបស់ក្រសួង ស្មើនឹង ០,០០៣% ប៉ុណ្ណោះ ដែលជាទំហំនៃការចំណាយមិនគួរឲ្យកត់សម្គាល់ឡើយ ។ ២.អំពីផលចំណេញ ជម្រើសទី១ ជម្រើសទី១ផ្តល់ផលចំណេញ ដូចខាងក្រោម៖ - ការពារបរិស្ថាន និងទប់ស្កាត់បាននូវការរីករាលដាលនៃជំងឺឆ្លងពីសត្វទៅមនុស្ស - ធ្វើឲ្យសាច់សត្វមានសុវត្ថិភាព និងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ - បង្កើនការប្រកួតប្រជែងតាមរបត់សេដ្ឋកិច្ចទីផ្សារ - ធ្វើឲ្យមានប្រសិទ្ធភាពដល់ការគ្រប់គ្រង ស្ថិតិសត្តឃាតដ្ឋាន ចំនួនសត្វ និងបរិមាណសាច់ សត្វនៅលើទីផ្សារ - រដ្ឋាភិបាលទទួលបានចំណូលពីសត្តឃាតដ្ឋាន ដូចជា តម្លៃលិខិតអនុញ្ញាត និងសោហ៊ុយ សេវាកម្មត្រួតពិនិត្យអនាម័យសត្វ និងសាច់សត្វ។ល។ ចំនួនប្រមាណ ៦៥៧ ៩៨៤ ដុល្លារ ដែលជាចំណូលប្រចាំឆ្នាំ (យោងតាមការគណនា)។ ជម្រើសទី២ ជម្រើសទី២ ផ្តល់ផលចំណេញតិចតួច ដោយសារកត្តាមួយចំនួន ដូចខាងក្រោម៖ - ការប្រកួតប្រជែងមានកម្រិតទាប និងមិនទាន់សមស្របតាមរបត់សេដ្ឋកិច្ចទីផ្សារសេរី - បរិស្ថាន និងការរីករាលដាលនៃជំងឺឆ្លងពីសត្វទៅមនុស្សរងហានិភ័យខ្ពស់ - ការគ្រប់គ្រងសត្តឃាតដ្ឋាន ផលិតកម្មសាច់ និងស្ថិតិមិនសមស្របនឹងកម្រិតអភិវឌ្ឍសេដ្ឋ កិច្ចកម្ពុជានាពេលបច្ចុប្បន្ន - ការបង់ចំណូលពីសត្តឃាតដ្ឋានទៅក្នុងថវិកាជាតិមិនច្បាស់លាស់ ។
៥. ការពិគ្រោះយោបល់
ល្អ
អាជីវករពិឃាតសត្វ ចំនួន០៥នាក់ នៅសត្តឃាតដ្ឋានខុសៗគ្នា សត្តឃាតដ្ឋាន ដូចជា៖ ១. ដំណាក់ធំ ២. ស្ទឹងមានជ័យ ៣. សែនសុខ ៤. និងដទៃទៀត។ សម្ភាសន៍ផ្ទាល់ និងតាមទូរស័ព្ទ - ចំណាយទុនច្រើន លើការសាងសង់ - សត្វថ្លៃ ការធ្វើអាជីវកម្មពិឃាតចំណេញតិច ឯចំណាយ ផ្សេងៗក្រៅផ្លូវការ មានច្រើន - គាំទ្រឲ្យមានសត្ត ឃាតដ្ឋានស្តង់ដា។
៦. ចំណោទបញ្ហា
ល្អ
បើទោះបីជម្រើសទី១ មានបន្ទុកចំណាយច្រើនជាងជម្រើសទី២ក៏ដោយ ក៏ជម្រើសទី១ នេះគួរត្រូវបានជ្រើសយកមកអនុវត្ត ពីព្រោះ វាផ្តល់ផលចំណេញច្រើនជាងជម្រើសទី២ ដោយធានាបាននូវសុវត្ថិភាពនិងសុខភាពសាធារណៈ កាត់បន្ថយការបំផ្លាញបរិស្ថាន បង្កើនចំណូលចូលថវិការដ្ឋ បង្កើតបរិយាកាសប្រកួតប្រជែង លើកកម្ពស់សមត្ថភាពប្រកួតប្រជែង ជាពិសេស បង្កើនប្រសិទ្ធភាពនៃគ្រប់គ្រងលើវិស័យនេះឲ្យកាន់តែប្រសើរ។
៧. ការអនុវត្តិន៍
ល្អ
សង្ខេប

ការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផល​សត្វ មានគោលបំណងលើកកម្ពស់សុវត្ថិភាពផលិតផលសាច់សត្វនិងបរិស្ថានឲ្យបានជាអតិបរិមា។ អាជីវករ​ប្រកបរបរពិឃាតសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចក្នុងដំណើរការរបស់ខ្លួន។ នេះជាប្រធានបទមួយដែលត្រូវបានជ្រើសរើសមកធ្វើការសិក្សានិងវាយតម្លៃបឋម ដោយប្រើប្រាស់វិធីសាស្រ្ត RIA។ ក្នុងដំណើរការសិក្សានិងវិភាគលើប្រធានបទនេះ ជម្រើស២ គឺ​ ទី១- វាយតម្លៃលើអនុក្រឹត្យស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់    និង
ផលិត​ផល​សត្វ និងទី២- ពង្រឹងការអនុវត្តអនុក្រឹត្យលេខ​២៩ចាស់​ត្រូវបានយកមកពិចារណាដើម្បីដោះស្រាយបញ្ហា និងសម្រេចគោលបំណងដែលចង់បាន។  ក្នុងដំណើរការ RIA ការវិភាគបន្ទុកចំណាយនិងផលចំណេញ (CBA) គឺជាធាតុដ៏សំខាន់សម្រាប់វិភាគនិងថ្លឹងថ្លែងជម្រើសទាំងពីរនេះ ថាតើជម្រើសមួយណាផ្តល់ផលចំណេញច្រើនជាងដល់សង្គមនិយាយជារួម។