ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
អនុក្រឹត្យស្តីពី បរធនបាលកិច្ចហិរញ្ញវត្ថុ
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2016-07-04
ថ្ងៃបញ្ចប់
: 2016-07-04
លេខរៀង
: 000055
សេចក្តីព្រៀង
: 000055
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: អនុក្រឹត្យស្តីពី បរធនបាលកិច្ចហិរញ្ញវត្ថុ
ប្រភេទ
: អនុក្រឹត្យ
អធិប្បាយ
:

អនុក្រឹត្យនេះចែងពី​ ការកំណត់ពីវិធាន និងនីតិវិធី នៃការបង្កើត ការចុះបញ្ជី ការគ្រប់

គ្រងនិង ការត្រួតពិនិត្យបរធនបាលកិច្ចហិរញ្ញវត្ថុ​ ដែលមានវិសាលភាពអនុវត្តចំពោះបរធន

បាលកិច្ចដែលទទួលមូលនិធិហិរញ្ញប្បទាន​ ឬហិរញ្ញប្បទានឥតសំណងរបស់ដៃគូអភិវឌ្ឍ ឬអនុបំណុលក្នុងគោលបំណងអភិវឌ្ឍវិស័យធនាគារនិងហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។

ដោយយោងទៅលើច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ ក្នុងជំពូកទី៣ ផ្នែកទី២

មាត្រាទី១៤ការគ្រប់គ្រងបរធនបាលច្ចកិហិរញ្ញវត្ថុក្នុងវិស័យធនាគារ​ និងមីក្រូហិរញ្ញវត្ថុមិនបាន

ចែលំអិតពីនិតិវិធីនៃការគ្រប់គ្រងទេ ហេតុដូច្នោះហើយទើបនាំឲ្យក្រសួងបង្កើតអនុក្រឹត្យនេះ

ឡើងដើម្បី គ្រប់គ្រង់មូលនិធិជាបរធន​ ដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយដៃគូ

អភិវឌ្ឍ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រឹះស្ថានធនាគារ​ និងមីក្រូហិរញ្ញវត្ថុ​​​ ដែលក្រ

សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកាតព្វកិច្ចជាបញ្ញាត្តិករ។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឈ្មោះមន្រ្តីទី ១
: អ៊ុក មករា
មុខងារមន្រ្តីទី ១
: ប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 017-755-550
អ៊ីម៉ែល​ ១
: ungmakara@gamil.com
ឈ្មោះមន្រ្តីទី ២
: ខែម លក្ខណា
មុខងារមន្រ្តីទី ២
: អនុប្រធានផ្នែកRIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012-685-684
អ៊ីម៉ែល ២
: lakhna_kh@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក រ៉ុម ផល្លីស
មុខងារមន្រ្តី
: មន្រ្តីគម្រោង RIA
លេខទូរស័ព្ទមន្រ្តី
: 078 23 50 78/ 079 86 33 18
អ៊ីម៉ែល
: phallisrom70@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
ពំុទាន់មានលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ដើម្បីគ្រប់គ្រងបរធនបាលកិច្ចហិរញ្ញវត្ថុ។ -ការប្រើប្រាស់មូលនិធិដែលបានមកពីដៃគូអភិវឌ្ឍនមិនទាន់មានប្រសិទ្ធភាពនិងចំគោដៅ
២. គោលបំណង
ល្អ
ប្រកាសនេះមានគោលបំណង ដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់បរធន ដោយមានតម្លាភាព និងគណនេយ្យភាព កាត់បន្ថយបាននូវការប្រើប្រាស់បរធនខុស គោដៅ ធ្វើឲ្យសេដ្ឋកិច្ចមានការរីកចំរើន ធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនិងមកចុះ បញ្ជីរបរធនបាលកិច្ចហិរញ្ញវត្ថុបានច្រើនជាងមុន រដ្ឋាភិបាលអាចគ្រប់គ្រងបាននូវ មូលនិធិជាបរធន និងកោ្រយពីជាប់គម្រោងបរធនដែលនៅសល់ត្រូវបានប្រគល់ជូនរដ្ឋា ភិបាលជាអ្នកគ្រប់គង់និងប្រើប្រាស់បន្ត។
៣. ការជ្រើសរើស
ល្អ
ជម្រើសទី១៖ រក្សាស្ថានភាពដើម ដោយមិនបង្កើតលិខិតបទដ្ឋានថ្មី ជម្រើសទី២៖ បង្កើតសេចក្តីព្រាងអនុក្រឹត្យស្តីពី បរធនបាលកិច្ចហិរញ្ញវត្ថុ
៤. ឥទ្ធិពល
ល្អ
អនុក្រឹត្្យស្តីពី បរធនបាលកិច្ចហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់អវិជ្ជមានដល់ការប្រកួត្រជែងទេ ហើយបន្ទុកចំណាយរបស់ធុរៈកិច្ចក្នុងការអនុវត្តប្រកាសនេះមានចំនួនតិចតួចបើធៀបទៅនឹងចំណូល។
៥. ការពិគ្រោះយោបល់
ល្អ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានពិគ្រោះយោបល់ជាមួយ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរធនបាល បរធនបាលទាយក អន្តរអគ្គនាយកដ្ឋាន មន្រ្តីជំនាញផ្នែកបរធនបាលកិច្ចហិរញ្ញវត្ថុ ឯករាជ្យ ក្រុមប្រឹក្សានីតិកម្ម និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។ ជាលទ្ធផល គ្រប់ភាគីពាក់ព័ន្ធបាន គ្រាំទ្រនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីបរធនបាលកិច្ច។
៦. ចំណោទបញ្ហា
ល្អ
តាមការសិក្សាយើងសង្កេតឃើញថា ជម្រើសទី២ បង្កើត អនុក្រឹត្យស្តីពីបរធនបាលកិច្ច ហិរញ្ញវត្ថុ តម្រូវឲ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរធនបាល បរធនបាលទាយក សហការ ជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយតម្រូវឲ្យគ្រឹះស្ថានធនាគារនិង មីក្រូហិរញ្ញវត្ថុ បង់ថ្លៃតិចតួចលើការចុះបញ្ញីបរធនបាលកិច្ចហិរញ្ញវត្ថុ និងវិញ្ញាបនបត្រប្រចាំឆ្នាំ ដែលជាបន្ទុកចំណាយបន្ថែមដល់ធុរកិច្ច ប៉ុន្តែជម្រើសនេះបានផ្តល់ផលចំណេញគួរឲ្យកត់សម្គាល់ និងតម្លាភាពដល់រាជរដ្ឋាភិបាល និងបរធនទាយក ហេតុដូច្នោះហើយ បញ្ញាត្តកម្មអនុក្រឹត្យស្តីពី បរធនបាលកិច្ចហិរញ្ញវត្ថុនេះ គួរត្រូវបានបង្កើតឡើង។ ចំណែកជម្រើសទី១ រក្សាស្ថានភាពដើមដោយមិនបង្កើត អនុក្រឹត្យស្តីពី បរធនបាល កិច្ចហិរញ្ញវត្ថុនេះ ឆ្លងតាមសន្និដ្ឋាននៅម្រើសទី១ឃើញថា មិនមានផលចំណេញដល់រាជ-រដ្ឋាភិបាលទេ ដោយសារ ការអនុវត្តមិនទាន់មាន ប្រសិទ្ធិភាព និងតម្លាភាព ហេតុដូច្នោះ ហើយ ជម្រើសទី១នេះមិនគួរត្រូវបានជ្រើសរើសទេ។
៧. ការអនុវត្តិន៍
ល្អ
រយៈពេល -Transitional -Fine -Ministry និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការអនុវត្តតាមឡើងដែលអនុវត្តអនុក្រឹត្យនេះក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវតម្លាភាពនិងអភិបាលកិច្ចរបស់ខ្លួន។ មន្រ្តីមានសមត្ថកិច្ចនៅក្រសួងនិងសាលារាជធានីខេត្តកម្រិតដើម្បីតាមដានដោយផ្ទាល់ជាមួយនឹងការអនុវត្តរបស់ធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ។
សង្ខេប

ការបង្កើតឲ្យមានការចុះបញ្ជីបរធនបាលកិច្ចហិរញ្ញវត្ថុនេះឡើង​ គឺដើម្បី​បង្កើនប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពក្នុងការអនុវត្តនិងប្រើប្រាស់បរធន ធ្វើឲ្យមានភាពងាយស្រួលក្នុង ការគ្រប់គ្រង ទប់ស្កាត់ការកិបកេងឬកេងបន្លំបរធនក្នុងកំឡុងពេលប្រតិបត្តការ ទទួលបាននូវ របាយការណ៍សមតុល្យបរធនច្បាស់លាស់  និងសមតុល្យបរធនត្រូវបានប្រគល់ឲ្យបរធនបាលឬ រាជរដ្ឋាភិបាលគ្រប់គ្រងបន្តគ្រោយពីបញ្ចប់គម្រោង។ គ្រប់គ្រឹះស្ថានធនាគារនិង មីក្រូហិរញ្ញវត្ថុ ទាំងអស់ ដែលទទួលបានបរធនពីដៃគូអភិវឌ្ឍនានាត្រូវមាន​  កាតព្វកិច្ចមកធ្វើការស្នើសុំចុះបញ្ញី បង់វិញ្ញាបណ្ណបត្រប្រចាំឆ្នាំ និងបង់ជាវិភាគទាន ០.៥ ភាគរយនៃសមតុល្យបរធននៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។