ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2014-09-01
ថ្ងៃបញ្ចប់
: 2014-12-25
លេខរៀង
: 000048
សេចក្តីព្រៀង
: 000048
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ
ប្រភេទ
: អនុក្រឹត្យ
អធិប្បាយ
:

 វិស័យរ៉ែនៅព្រះរាជាណាចក្រកម្ពុជា និឹងអាចជាមូលដ្ឋានចំបងសម្រាប់ធ្វើការអភិវឌ្ឍប្រទេសកម្ពុជា នៅគ្រប់កម្រិតទាំងអស់ រូមទាំងការប្រើប្រាស់ក្នុងស្រុក ដំណើរការឧស្សាហកម្ម និងការនាំចេញសម្រាប់ធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច។ តាមការសិក្សាជាលក្ខណៈភូគ្គសាស្រ្ត និងការអង្កេតទៅលើធនធានរ៉ែ បានរកឃើញថា ប្រទេសកម្ពុជាមានសក្តានុពលភាពក្នុងវិស័យធនធានរ៉ែដែលមានដូចជា រ៉ែមាស,រ៉ែដែក,រ៉ែបុកស៊ីត (bauxite), រ៉ែមង់ហ្គាណែល (manganese),​ រ៉ែថ្មកំបោរ (limestone), រ៉ែផូស្វាត (phosphate),​រ៉ែត្បូងកណ្តៀង (sapphires), រ៉ែត្បូងទទឹម(rubies),​ រ៉ែធ្យូងថ្ម (coal),​រ៉ែសំណង់ (construction materials), និងធនធានរ៉ែផ្សេងៗទៀត។ ប៉ុន្តែចំនួនពិតប្រាកដចំពោះធនធានរ៉ែទាំងនោះ មិនទាន់បានធ្វើការវាយតម្លៃសម្រាប់ធ្វើការអភិវឌ្ឍ និងការធ្វើអាជីវកម្មធនធានរ៉ែនៅឡើយ។ ដើម្បីធ្វើប្រតិបត្តិការធនធានរ់ែបានដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា រូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវស្នើរសុំអាជ្ញាបណ្ណផ្សេងៗតាមការតម្រូវរបស់ច្បាប់។ 

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងរ៉ែ និងថាមពល
ឈ្មោះមន្រ្តីទី ១
: លោកជំទាវ យ៉ែម កាន់នីកា
មុខងារមន្រ្តីទី ១
: ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងរ៉ែ និងថាមពល និងជាប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012-850-856
អ៊ីម៉ែល​ ១
: kannikayem@yahoo.com
ឈ្មោះមន្រ្តីទី ២
:
មុខងារមន្រ្តីទី ២
:
លេខទូរស័ព្ទមន្រ្តីទី ២
:
អ៊ីម៉ែល ២
:
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោកស្រី វ៉ាន់ សម្ផស្ស
មុខងារមន្រ្តី
: មន្ដ្រី
លេខទូរស័ព្ទមន្រ្តី
: 088-903-0159
អ៊ីម៉ែល
: somphosup@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
-ការធ្វើអាជីវកម្មធនធានរ៉ែអនាធិបតេយ្យនៅតំបន់មួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ -ការធ្វើអាជីវកម្មខុសច្បាប់បណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជាមានជាច្រើនចំពោះសុខភាពមនុស្ស សត្វ និងមានការប៉ះពាល់ដល់បរិស្ថានជាដើម។ -បាត់បង់ចំណូលជាតិជាច្រើន ដោយសាឈ្មួញខុសច្បាប់មិនបានដាក់ពាក្យសុំអាជ្ញាបណ្ណ មិនបានប់សួយសានិងពន្ធរ៉ែជាដើម។ -ភាពខ្វះចន្លោះនៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ និងខិលិតបទដ្ឋានពាក់ព័ន្ធផ្សេងៗ។
២. គោលបំណង
ល្អ
អនុក្រឹត្យនេះ មានបំណងលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព នៃការគ្រប់គ្រងប្រតិបត្តិការធនធានរ៉ែ ព្រមទាំងលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាន និងសង្គមក្នុងប្រតិបត្តិការធនធានរ៉ែ។
៣. ការជ្រើសរើស
ល្អ
ជម្រើសទី១៖​ រក្សាស្ថានភាពដើម ដោយពង្រឹងបន្ថែមនូវការអនុវត្តលិខិតបទដ្ឋានដែលមានស្រាប់។ ជម្រើសទី២៖ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ។
៤. ឥទ្ធិពល
ល្អ
-លិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាននៅមានភាពខ្វះចន្លោះច្រើន និងពុំទាន់មានលក្ខណៈគ្រប់គ្រាន់សម្រាប់ធ្វើការគ្រប់គ្រងធនធានរ៉ែឲ្យមានប្រសិទ្ធភាពនៅឡើយ។ -សកម្មភាពនៃការធ្វើប្រតិបត្តិការធនធានរ៉ែខុសច្បាប់ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់គួឲ្យព្រួយបារម្មណ៍។ -ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីការប្រើប្រាស់សារធាតុគីមីផ្សេងៗ របស់អ្នករុករករ៉េដោយខុសច្បាប់។
៥. ការពិគ្រោះយោបល់
ល្អ
១.ពិគ្រោះយោបល់ជាមួយ សមាគមន៍កម្ពុជាស្វែងរុករក(CAMEC) សមាគមន៍នេះគឺជាបណ្តុំនៃក្រុមហ៊ុនជាច្រើនដែលធ្វើការស្វែងរុករកធនធានរ៉ែនៅកម្ពុជា។ ២.ពិគ្រោះយោបល់ជាមួយមន្ត្រីពាក់ព័ន្ធនិងវិស័យធនធានរ៉ែ។ ៣.របាយការណ៍ដែលបានសិក្សាអំពីតំបន់ដែលបានធ្វើប្រតិបត្តិការធនធានរ៉ែ ចំពោះផលប៉ះពាល់នានាលើប្រជាពលរដ្ឋនៅមូលដ្ឋាន។
៦. ចំណោទបញ្ហា
ល្អ
ក្រោយពីបានធ្វើការសិក្សាពីផលប៉ះពាល់ផ្សេងៗលើសេចក្តីព្រាងអនុក្រឹត្យនេះឃើញថា ជ្រើសទី២ គឺជាជម្រើសមួយដ៏ល្អបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់លើជីវិតមនុស្ស សត្វ បរិស្ថាន ដែលកើតចេញពីការប្រើសារធាតុគីមី និងសារធាតុពុលផ្សេងទៀតក្នុងការស្វែងរុករករ៉ែ។​ បន្ថែមពីនេះទៀត បញ្ហាស្វែងរុករក និងការធ្វើអាជីមកម្មរ៉ែខុសច្បាប់នៅកម្ពុជា នឹងត្រូវកាត់បន្ថយ ឬអាចលុបបំបាត់បាន។ ការគេចពន្ធ និងសួយសារ ពីការធ្មើអាជីវកម្មធនធានរ៉ែ នឹងអាចកាត់បន្ថយបានជាអតិបរមា។
៧. ការអនុវត្តិន៍
ល្អ
-បង្កើតក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ច សកម្មភាពសិក្សាស្រាវជ្រាវ អាជីវកម្មរ៉ែ និងរ៉ែសំណង់នៅទូទាំងប្រទេសកម្ពុជា។ -ធ្វើការវាយតម្លៃឡើងវិញលើអនុក្រឹត្យនេះ ដើម្បីរកឲ្យឃើញនៅចំនុចដែលគួរកែប្រែ និងធ្វើការសហការជាមួយអង្គភាពចំណុះក្រសួងដែលពាក់ព័ន្ធ ពិនិត្យថាតើមានការកើនឡើង ឬថយចុះនូវបទល្មើសពាក់ព័ន្ធវិស័យធនធានរ៉ែ។
សង្ខេប