ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សេចក្តីព្រាងប្រកាសស្តីពី ការគ្រប់គ្រងនិងការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2014-05-01
ថ្ងៃបញ្ចប់
: 2014-05-01
លេខរៀង
: 000050
សេចក្តីព្រៀង
: 000050
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: សេចក្តីព្រាងប្រកាសស្តីពី ការគ្រប់គ្រងនិងការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ
ប្រភេទ
: ប្រកាស
អធិប្បាយ
:

ប្រកាសនេះ ចែងពីការគ្រប់គ្រង​កសិដ្ឋានចិញ្ចឹមសត្វ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វការពារ សុខភាពសត្វ ​សុខភាពសាធារណៈ និងការការពារបរិស្ថាន។ ​នីតិបុគ្គល ឬរូបវ័ន្តបុគ្គល ដែល​មាន​បំណងប្រកប អាជីវកម្មចិញ្ចឹមសត្វមាន​កាតព្វកិច្ច ដូចខាងក្រោម៖

  • ស្នើសុំលិខិតអនុញ្ញាតបង្កើតកសិដ្ឋាន និងសុំចុះបញ្ជីកសិដ្ឋាន
  • ​ការសាងសង់ត្រូវគោរពតាមបទដ្ឋានបចេ្ចកទេស
  • ធានាការអនុវត្តវិធានបសុព្យាបាល និងបទដ្ឋានបចេ្ចកទេសគ្រប់គ្រាន់សម្រាប់ការចឹញ្ចឹម។

ប្រកាសនេះមាន​វិសាលភាពអនុវត្តចំពោះកសិដ្ឋានចឹញ្ចឹមសត្វ ​​(ប្រភេទ«ក» ខ្នាតធំប្រភេទ«ខ» ខ្នាត​មធ្យមនិងប្រភេទ «គ» ខ្នាតតូច)។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
ឈ្មោះមន្រ្តីទី ១
: លោក អ៊ុំ សាវី
មុខងារមន្រ្តីទី ១
: អនុប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012 727 664
អ៊ីម៉ែល​ ១
: oum.savy@yahoo.com
ឈ្មោះមន្រ្តីទី ២
: លោក ហាវ ផា
មុខងារមន្រ្តីទី ២
: អនុប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012 837 565
អ៊ីម៉ែល ២
: hao_72pha@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក រ៉ុម ផល្លីស
មុខងារមន្រ្តី
: មន្រ្តីគម្រោង RIA
លេខទូរស័ព្ទមន្រ្តី
: 078 23 50 78/ 079 86 33 18
អ៊ីម៉ែល
: phallisrom70@gmail.com
វិភាគ
១​. ចំណោទបញ្ហា
មធ្យម
ប្រជាពលរដ្ឋពុំសូវមានទំនុកចិត្តលើការចិញ្ចឹមសត្វ ដោយខ្វះបច្ចេកទេសក្នុងការចិញ្ចឹម។ -គ្មានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបើកកសិដ្ឋានចិញ្ចឹមសត្វ ធ្វើឲ្យអ្នកវិនិយោគមិនសម្រេចចិត្តវិនិយោគ លើវិស័យចិញ្ចឹមសត្វ -លំបាកក្នុងការដឹកជញ្ជូនសត្វក្នុងគោលបំណងពាណិជ្ជកម្ម ។ -សុខភាព សុវត្តភាពសាធារណៈ សង្គមនិងបរិស្ថាន។
២. គោលបំណង
ល្អ
ដើម្បីបង្កើនផលិតភាពសត្វ ទប់ស្កាត់ការរីករាលដាលជំងឺសត្វ ការពារសុខភាពសត្វ សុខមាលភាពសត្វ សុខភាពសាធារណៈ និងបរិស្ថាន ។
៣. ការជ្រើសរើស
ល្អ
១. សំណើបញ្ញត្តិកម្ម : សេចក្តីព្រាងប្រកាសស្តីពីការបង្កើត និងការគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ។ ២. ពង្រឹងការអនុវត្តលិខិតបទដ្ឋានមានស្រាប់ ដោយលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមសត្វ ។
៤. ឥទ្ធិពល
ល្អ
-ប្រជាពលរដ្ឋពុំសូវមានទំនុកចិត្តលើការចិញ្ចឹមសត្វ ដោយខ្វះបច្ចេកទេសក្នុងការចិញ្ចឹម -គ្មានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបើកកសិដ្ឋានចិញ្ចឹមសត្វ ធ្វើឲ្យអ្នកវិនិយោគមិនសម្រេច ចិត្តវិនិយោគលើវិស័យចិញ្ចឹមសត្វ -លំបាកក្នុងដឹកជញ្ជូនសត្វក្នុងគោលបំណងពាណិជ្ជកម្ម ។
៥. ការពិគ្រោះយោបល់
ល្អ
១-ពិភាក្សាជាមួយក្រុម ORIA ប្រចាំECOSSOC នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងមួយខែចំនួន៤ដង។ ២-ពិគ្រោះយោបល់ជាមួយប្រធានការិយាល័យផលិតកម្មនៃនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលចំនួន២ដង និងជាមួយអគ្គលេខាធិការរងនៃក្រសួងចំនួន១ដង។ ៣-ចុះពិគ្រោះយោបល់ជាមួយប្រធានការិយាល័យតាមមន្ទីរកសិកម្ម និងជាមួយអ្នកចិញ្ចឹមសត្វនៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តព្រៃវែង (បានជួបម្ចាស់កសិដ្ឋានប្រភេទ ក ចំនួន២ ប្រភេទ ខ ចំនួន៦ និងកសិដ្ឋានមិនមានចំណាត់ថ្នាក់ចំនួន១២កសិដ្ឋាន ) ។
៦. ចំណោទបញ្ហា
ល្អ
តាមការវិភាគអំពីបន្ទុកចំណាយលើជម្រើសទី១នេះឃើញថា កសិដ្ឋានចិញ្ចឹមសត្វទាំងបីប្រភេទ (ប្រភេទ ក,ខ,គ ស្មើនឹង១៣១២កសិដ្ឋាន)បានចំណាយអស់ចំនួន ៣៥.៥៤០.៦៧០ ដុល្លារ ស្មើនឹង៩៧,២៨% នៃបន្ទុកចំណាយសរុប៣៦.៥៣៤.៩៨៩ដុល្លារ ដែលកសិដ្ឋានមួយ ត្រូវចំណាយជាមធ្យម ២៧.០៨៩ដុល្លារ ។ ដោយឡែកសម្រាប់កសិដ្ឋានប្រភេទ ក និង ខ ចំនួន១៩២កសិដ្ឋាន ដែលមានការចំណាយច្រើនលើការសាងសង់ហេដ្ឋា រចនា សម្ព័ន្ធ បើគិតជាមធ្យមក្នុងឆ្នាំដំបូងកសិដ្ឋានមួយចំណាយអស់៩៦.១៣៣ដុល្លារ។ រីឯប្រភេទ គ មានការចំណាយតិចតួចលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តែកសិដ្ឋានប្រភេទនេះមានចំនួនច្រើន។
៧. ការអនុវត្តិន៍
ល្អ
សង្ខេប

ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងការចិញ្ចឹម សម្រាប់ធ្វើអាជីវកម្មនៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ​ត្រូវបានរដ្ឋលើកទឹកចិត្ត មិនមានការហាមប្រាមឫរឹតបន្តឹងទេ តែការ​ចិញ្ចឹមសត្វ​ហាក់​​​នៅមាន​កម្រិតនៅឡើយ។ បរិមាណផ្គត់ផ្គង់សាច់សត្វរបស់កម្ពុជាសម្រាប់តម្រូវការហូបចុកនៅក្នុងប្រទេសនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ដែលចាំបាច់តម្រូវឲ្យមានការនាំ​ចូលសាច់​សត្វ ​សត្វរស់ និងស៊ុតពីក្រៅប្រទេស។ ដូច្នេះ សមត្ថភាពប្រកួត​ប្រជែង​​លើការចិញ្ចឹមសត្វនៅកម្ពុជា នៅទន់ខ្សោយ ដោយសារថ្លៃដើម​នៃ​ការ​ចញ្ចឹម​មានកម្រឹតខ្ពស់ មិនអាច​ប្រកួត​ជាមួយសាច់សត្វ ដែល នាំចូលពីក្រៅប្រទេសបាន ឧទាហរណ៍​​​ជ្រូកសាច់នាំចូលពី​ប្រទេសជិតខាងកម្ពុជា មានតម្លៃថោកជាងជ្រូកសាច់ ដែលបាន​ចិញ្ចឹម​នៅក្នុងស្រុក។ ករណីថ្លៃដើមនៃការចញ្ចឹមមានកម្រឹតខ្ពស់ ដែល​បណ្តាលមកពីកត្តាពូជ ចំណី និងកត្តាបច្ចេកទេសនៃការចិញ្ចឹមនោះ ម្យ៉ាងទៀតលំហូរនៃ ការនាំចូលសាច់សត្វ សត្វរស់និង​ស៊ុតពីក្រៅប្រទេស បានកំពុងធ្វើឲ្យ​មាន​​ផលប៉ះពាល់​អវិជ្ជមានដល់កា​រ​ចិញ្ចឹម​​សត្វ​ក្នុង​ស្រុក​​​។ (កិច្ចសម្ភាសន៍ ជាមួយសមត្ថកិច្ចផលិតកម្មនិង​បសុព្យាបាលនិងអ្នកចិញ្ចឹម សត្វ​នៃខេត្តកំពង់ស្ពឺ ព្រៃវែង និង​ខេត្ត កំពង់ឆ្នាំង ) ។