ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ប្រកាសស្តីពី លក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ កែសម្រួល ព្យួរ ដកហូត ឬបដិសេធអាជ្ញាបណ្ណប្រតិបត្តិការទុរគមនាគមន៍
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2016-04-01
ថ្ងៃបញ្ចប់
: 2016-04-01
លេខរៀង
: 000052
សេចក្តីព្រៀង
: 000052
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ប្រកាសស្តីពី លក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ កែសម្រួល ព្យួរ ដកហូត ឬបដិសេធអាជ្ញាបណ្ណប្រតិបត្តិការទុរគមនាគមន៍
ប្រភេទ
: ប្រកាស
អធិប្បាយ
:

ប្រកាសនេះកំណត់អំពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការកែប្រែ ការព្យួរ ការផ្ទេរ និង​ការ​ដកហូត​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍គ្រប់ប្រភេទនៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ស្រប​តាមមាត្រា ៥ ចំណុច (ច) និងជំពូកទី១៤ នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍។ ​ចំណុចសំខាន់ៗ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​លក្ខខណ្ឌនិងនីតិវិធីក្នុងប្រកាសនេះមាន​ដូចជា៖

(១) លក្ខណៈសម្បត្តិនៃអ្នកស្នើសុំ ព្រមទាំងវិសាលភាពនិង​គុណភាព​សេវា

(២) ប្រភេទលិខិត​អនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ

(៣) រយៈពេលមានសុពលភាព​របស់​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណ

(៤) កម្រៃ​សម្រាប់ការស្នើសុំនិងកម្រៃប្រចាំឆ្នាំនៃ​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញា​បណ្ណ

(៥) មូលហេតុនៃការកែប្រែ ការព្យួរ ការផ្ទេរ និងការដកហូតលិខិត​អនុញ្ញាតវិញ្ញាបនបត្រ និង​អាជ្ញាបណ្ណ

(៦) សិទ្ធិនិងកាតព្វកិច្ចរបស់ប្រតិបត្តិករទូរគមនាគមន៍និងបុគ្គលពាក់ព័ន្ធនឹងវិស័យ​ទូរគមនាគមន៍

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ឈ្មោះមន្រ្តីទី ១
: ឯកឧត្ដម នាង ម៉ៅ
មុខងារមន្រ្តីទី ១
: ប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 016-840-620
អ៊ីម៉ែល​ ១
: mao@khiptv.com
ឈ្មោះមន្រ្តីទី ២
: លោក ជាង សុភ័ក្រ្ត
មុខងារមន្រ្តីទី ២
: អនុប្រធានផ្នែកRIA
លេខទូរស័ព្ទមន្រ្តីទី ២
:
អ៊ីម៉ែល ២
: cheang.sopheak@gmail.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក រ៉ុម ផល្លីស
មុខងារមន្រ្តី
: មន្រ្តីគម្រោង RIA
លេខទូរស័ព្ទមន្រ្តី
: 078 23 50 78/ 079 86 33 18
អ៊ីម៉ែល
: phallisrom70@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
-មិនទាន់មានបទប្បញ្ញត្តិស្តីពីការកំណត់លក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណដែលត្រូវបានផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។ -ការអនុវត្តលើការផ្តល់អាជ្ញាបណ្ណនាពេលកន្លងមក ត្រូវបានធ្វើឡើងតាមទម្លាប់និងតាមប្រភេទសេវានីមួយៗប៉ុណ្ណោះ។ - កង្វះនូវទម្រង់ការនិងដំណើរការច្បាស់លាស់ក្នុងការផ្តល់អាជ្ញាបណ្ណនេះ បានបង្កផលលំបាកជាច្រើនដល់អ្នកស្នើសុំអាជ្ញាបណ្ណ ដោយមិនដឹងថាត្រូវដាក់ពាក្យស្នើសុំទៅស្ថាប័នណា ថាតើគួរដាក់ទៅរាជរដ្ឋាភិបាល ឬទៅច្រកចេញចូលតែមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬទៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឬដោយផ្ទាល់មកនិយ័តទូរគមនាគមន៍កម្ពុជា ដើម្បីទទួលបានអាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍ណាមួយ។
២. គោលបំណង
ល្អ
(១)-ធានាភាពច្បាស់លាស់លើការធ្វើនិយ័តកម្មលើលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍ (២)- ធានាការប្រកួតប្រជែងប្រកបដោយតម្លាភាពនិងស្មើភាពក្នុងវិស័យទូរគមនាគមន៍ (៣)-ជំរុញការវិនិយោគដើម្បីពង្រីកវិសាលភាពនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍ (៤)-ការពារផលប្រយោជន៍អ្នកប្រើប្រាស់និងវិនិយោគិនលើវិស័យទូរគមនាគមន៍ និង (៥)-ទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននានាដល់សុខភាព សុវត្ថិភាពសាធារណៈ ការការពារនិងអភិរក្សបរិស្ថាន និងការអភិរក្សវប្បធម៌ ដែលបណ្តាលមកពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញ និងការផ្តល់សេវាទូរគមនាគមន៍។
៣. ការជ្រើសរើស
ល្អ
ជម្រើសទី១ រក្សាស្ថានភាពដើម ដោយអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ តែពង្រឹងនូវយន្តការតាមដាននិងត្រួតពិនិត្យ ការសម្របសម្រួល និងការដោះស្រាយផលប៉ះពាល់អវិជ្ជមាននានា ជម្រើសទី២ សំណើប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការកែប្រែ ការព្យួរ ការផ្ទេរ និងការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ និងអាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍។
៤. ឥទ្ធិពល
ល្អ
ចំណាយជម្រើសទី២​ស្មើនឹង ៦.៣២៧.៥៥៥,១៣​ ដុល្លាអាមេរិច។ ចំណាយជម្រើសទី១ស្មើនឹង ៧.២៣១.៦៦៣,២២ ដុល្លាអាមេរិច។ បើយើងប្រៀបធៀបទៅជម្រើសទី២ចំណាយតិចជាងហើយមានផលចំណេញច្រើន។
៥. ការពិគ្រោះយោបល់
ល្អ
- កិច្ចប្រជុំក្រុមការងារបច្ចេកទេសនីតិកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចំនួនបីលើក - កិច្ចប្រជុំប្រតិបត្តិករទូរគមនាគមន៍ចំនួនពីរលើក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ចំនួនមួយលើក - កិច្ចប្រជុំក្រុមការងារវិភាគលើផលបះពាល់លិខិតបទដ្ឋានគតិយុត្ត។
៦. ចំណោទបញ្ហា
ល្អ
ផ្អែកលើប្រភេទចំណាយនិងផលចំណេញនៃជម្រើសនីមួយៗ យើងរំពឹងថា ជម្រើសទី២មានលក្ខណៈល្អប្រសើរជាងជម្រើសទី១ ពីព្រោះជម្រើសទី២នេះនឹងមានការចំណាយតិច (ទាំងការចំណាយរបស់រាជរដ្ឋាភិបាលនិងការចំណាយរបស់ធុរកិច្ច) និងមានផលចំណេញច្រើនជាងជម្រើសទី១ ។
៧. ការអនុវត្តិន៍
ល្អ
សង្ខេប

 មកទល់ពេលបច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មិនទាន់មានបទប្បញ្ញត្តិស្តីពីការ​កំណត់​​លក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់​អាជ្ញាបណ្ណប្រតិបត្តិការទូរគមនាគមន៍​ដែល​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការនៅឡើយ​ ការផ្តល់អាជ្ញាបណ្ណ​នា​​ពេល​កន្លង​​មក​ត្រូវ​​បាន​ធ្វើ​ឡើង​តាមទម្លាប់​និង​តាម​ប្រភេទ​សេវា​នីមួយៗ​ប៉ុណ្ណោះ។ អ្នកកាន់អាជ្ញាបណ្ណ​មានការលំបាកក្នុងការផ្តល់​សេវាថ្មីៗ​ស្រប​តាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ ពី​ព្រោះ​​​ដើម្បី​ផ្តល់​សេវា​​ថ្មី​មួយ អ្នកកាន់អាជ្ញាបណ្ណត្រូវស្នើសុំអាជ្ញាបណ្ណថ្មីមួយបន្ថែមទៀត ហើយ​ខ្លឹមសារ​នៃ​អាជ្ញាបណ្ណ​មាន​លក្ខណៈ​ជាកិច្ចព្រមព្រៀងឬកិច្ចសន្យា ដែលមិន​ទាន់មាន​លក្ខណៈ​​​​ជា​ឧបករណ៍​​និយ័តកម្មនៅឡើយ។ កម្រៃ​អាជ្ញាបណ្ណ​មិនទាន់​មានស្ត​ង់ដា​កំណត់​ជាក់​លាក់​នៅ​ឡើយ​ដែរ អត្រា​កម្រៃ​អាជ្ញាបណ្ណខ្លះនៅមានកម្រឹតខ្ពស់ពេក។ លើសពីនេះទៀត ការអនុវត្តរបស់ប្រតិបត្តិករទូរគមនាគមន៍មួយ​ចំនួន​​នា​ពេល​កន្លង​មក​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​​អវិជ្ជមានដល់ការប្រកួតប្រជែង និងបង្កឲ្យមាន​ការ​ព្រួយ​ប្រារម្ពដល់ប្រជាពលរដ្ឋផងដែរអំពីបរិស្ថាន សុខភាព​និងសុវត្ថិភាពសាធារណៈ។