ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ប្រកាសស្តីពីវិធានបច្ចេកទេស(បទបញ្ជាបច្ចេកទេស)ផលិតកម្មល្អក្នុងរោងចក្រសិប្បកម្មកែច្នៃម្ហូបអាហារក្នុងគោលបំណងពាណិជ្ជកម្ម
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2012-10-09
ថ្ងៃបញ្ចប់
: 2012-11-09
លេខរៀង
: 000034
សេចក្តីព្រៀង
: 000034
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ប្រកាសស្តីពីវិធានបច្ចេកទេស(បទបញ្ជាបច្ចេកទេស)ផលិតកម្មល្អក្នុងរោងចក្រសិប្បកម្មកែច្នៃម្ហូបអាហារក្នុងគោលបំណងពាណិជ្ជកម្ម
ប្រភេទ
: ប្រកាស
អធិប្បាយ
:

សំណើប្រកាសនេះតម្រូវរាល់រោងចក្រនិងសិប្បកម្មកែច្នៃម្ហូបអាហារក្នុងគោលបំណងពាណិជ្ជកម្ម អនុវត្តវិធានបច្ចេកទេស(GMP) ដើម្បីសម្រេចស្តង់ដាអនាម័យនៅក្នុងខ្សែសង្វាក់ផលិតកម្មម្ហូបអាហារ និងបរិស្ថានខាងក្នុងនិងខាងក្រៅរោងចក្រនិងសិប្បកម្ម។ សំណើប្រកាស​បញ្ជាក់​ពី​បទបញ្ជាបច្ចេកទេស​សម្រាប់​ការរៀប​ចំ​រោងចក្រ និង​សិប្បកម្ម  កិច្ចប្រតិបត្តិការ  និង​ការបណ្តុះបណ្តាល បុគ្គលិក។

អត្ថប្រយោជន៍ដ៏សំខាន់ត្រូវបានរំពឹងថាម្ហូបអាហារកាន់តែមានសុវត្ថិភាពជាងមុនសម្រាប់អតិថិជន(រួមទាំងភ្ងៀវទេចរ) និងការបង្កឲ្យមានជំងឺដោយសារម្ហូបអាហារនឹងកើតមានតិចតួច។ ម្យ៉ាងទៀត ឧស្សាហកម្ម​កែច្នៃម្ហូបអាហាររបស់កម្ពុជានឹងមានភាពប្រកួតប្រជែងជាអន្តរជាតិ​ កាន់​តែខ្លាំងឡើង(ក្នុងការរៀបចំសម្រាប់ការអនុវត្តពេញលេញកិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​សេរីអាស៊ាន ឆ្នាំ២០១៥)។ បច្ចុប្បន្ន មានរោងចក្រ សិប្បកម្មកែច្នៃម្ហូប​អាហារ​ប្រហែលតិចជាង២០ អនុវត្តGMP ក្នុងចំណោម រោងចក្រ សិប្បកម្មជាង ១០ ០០០នៅក្នុងប្រទេសកម្ពុជា  បន្ទុកចំណាយកាតព្វកិច្ច របស់ធុរកិច្ច ក្នុងការអនវត្ត​GMP​នឹងមានកម្រិតខ្ពស់។

ការវាយតម្លៃបឋម(PA)បានកំណត់នូវជម្រើសមានសក្តានុពលអាចអនុវត្តបានដូចតទៅ ៖១-សំណើ ប្រកាស ២-ការអនុវត្តGMPចំពោះរោងចក្រនិងសិប្បកម្មដែល​មាន​ដើមទុន​ច្រើនជាង៣ ០០០ ដុល្លារអាមេរិក  ៣-អប់រំអ្នកកែច្នៃម្ហូបអាហារអំពីGMP៤-ធ្វើអធិការកិច្ចឲ្យតឹងរឹងនិងញឹកញាប់ ដោយដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះអ្នកកែច្នៃ​ម្ហូប​អាហារ​ដែលមិនមានសុវត្ថិភាព។

គ្រប់ជម្រើសទាំងអស់នឹងដាក់បន្ទុកចំណាយ​កាតព្វកិច្ចគួរឲ្យកត់សម្គាល់ ដល់​វិស័យ​​​ឧស្សាហកម្ម នេះនិងរដ្ឋាភិបាល។ ម្យ៉ាងទៀតគ្រប់ជម្រើសទាំងអស់អាចមាន​សក្តានុពលក្នុងការផ្តល់ ផល ចំណេញ គួរឲ្យកត់សម្គាល់។ ទោះបីជាយ៉ាងនេះក្តី ប្រសិទ្ធភាពនៃជម្រើសការអប់រំមាន កម្រិត មិន​ប្រាកដប្រ​ជា​ខ្ពស់ដោយ​ផ្អែក​ទៅ​លើ​ទំហំ​ ដែលវិស័យឧស្សាហកម្មមានការជឿជាក់ថានឹងទទួលបានផល​ចំណេញ​ច្រើន​ជាង​ បន្ទុកចំណាយកាតព្វកិច្ច ក្នុងការអនុវត្តGMPនេះ។

មានមតិត្រលប់បឋមពីវិស័យឧស្សាហកម្មថារោងចក្រនិងសិប្បកម្មធំៗដែលស្វែងរកទីផ្សារនាំចេញនឹងទទួលបានផលចំណេញក្នុងការអនុវត្តGMPផ្ទុយទៅវិញ រោងចក្រនិងសិប្បកម្មតូចៗដែលផលិតសម្រាប់តែទីផ្សារក្នុងស្រុកនឹងមិនទទួលផលចំណេញទេក្នុងការអនុវត្តGMP។

ការវាយតម្លៃពេញលេញ(RIS)គួរត្រូវបានធ្វើឡើង ដើម្បីពិនិត្យឲ្យបានស៊ីជម្រៅចំពោះជម្រើសទាំងនេះ។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងរ៉ែ និងថាមពល
ឈ្មោះមន្រ្តីទី ១
: លោកជំទាវ យ៉ែម កាន់នីកា
មុខងារមន្រ្តីទី ១
: ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងរ៉ែ និងថាមពល និងជាប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012-850-856
អ៊ីម៉ែល​ ១
: kannikayem@yahoo.com
ឈ្មោះមន្រ្តីទី ២
: លោក សួ ប៉ុណ្ណារិទ្ធ
មុខងារមន្រ្តីទី ២
: អនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012-654-078
អ៊ីម៉ែល ២
: narithsour@list.ru
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក ឈិត រតនៈ
មុខងារមន្រ្តី
: អនុប្រធានផ្នែក ក.ស.វ. និងជាសមាជិកផ្នែកRIA
លេខទូរស័ព្ទមន្រ្តី
: 012-884-828
អ៊ីម៉ែល
: ps_norak@yahoo.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
បញ្ហាត្រូវបានកំណត់យ៉ាងច្បាស់ជាមួយនឹងភស្តុតាងគ្រប់គ្រាន់។
២. គោលបំណង
ល្អ
គោលដៅជាក់លាក់និងការមិនមធ្យមតូចចង្អៀតពេកឬធំទូលាយអនុញ្ញាតឱ្យចំនួនដែលសមរម្យនៃជម្រើស។
៣. ការជ្រើសរើស
ល្អ
ជម្មើសជំនួសអាចធ្វើទៅបាននៅក្នុងប្រទេសទាំងបីត្រូវបានកំណត់អត្តសញ្ញាណនិងបីជម្រើសមួយអាចធ្វើទៅបានត្រូវបានគេចាត់ទុក។
៤. ឥទ្ធិពល
ល្អ
៥. ការពិគ្រោះយោបល់
ល្អ
៦. ចំណោទបញ្ហា
ល្អ
៧. ការអនុវត្តិន៍
ល្អ
សង្ខេប

គ្រប់ជម្រើសទាំងអស់នឹងដាក់បន្ទុកចំណាយកាតព្វកិច្ចគួរឲ្យកត់សម្គាល់ ដល់វិស័យឧស្សាហកម្ម នេះនិងរដ្ឋាភិបាល។ ម្យ៉ាងទៀតគ្រប់ជម្រើសទាំងអស់អាចមានសក្តានុពលក្នុងការផ្តល់ ផល ចំណេញ គួរឲ្យកត់សម្គាល់។ ទោះបីជាយ៉ាងនេះក្តី ប្រសិទ្ធភាពនៃជម្រើសការអប់រំមាន កម្រិត មិនប្រាកដប្រជាខ្ពស់ដោយផ្អែកទៅលើទំហំដែលវិស័យ​ឧស្សាហកម្ម​មាន​ការជឿជាក់ថានឹងទទួលបានផលចំណេញច្រើនជាងបន្ទុកចំណាយកាតព្វកិច្ច ក្នុងការអនុវត្តGMPនេះ។ មានមតិត្រលប់បឋមពីវិស័យឧស្សាហកម្មថារោងចក្រនិងសិប្បកម្មធំៗដែលស្វែងរកទីផ្សារនាំចេញនឹងទទួលបានផលចំណេញក្នុងការអនុវត្តGMPផ្ទុយទៅវិញ រោងចក្រនិងសិប្បកម្មតូចៗដែលផលិតសម្រាប់តែទីផ្សារក្នុងស្រុកនឹងមិនទទួលផលចំណេញទេក្នុងការអនុវត្តGMP។ ការវាយតម្លៃពេញលេញ(RIS)គួរត្រូវបានធ្វើឡើង ដើម្បីពិនិត្យឲ្យបានស៊ីជម្រៅចំពោះជម្រើសទាំងនេះ។