ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សេចក្តីព្រាងអនុក្រឹត្យស្តីពីអាហារូបករណ៍និងរបបឧបត្ថម្ភជីវភាពអន្តេវាសិក សម្រាប់សិស្ស និស្សិតសិក្សាតាមគ្រឹះស្ថានសិក្សាសាធារណៈ
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2014-02-18
ថ្ងៃបញ្ចប់
: 2014-04-06
លេខរៀង
: 000047
សេចក្តីព្រៀង
: 000047
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: សេចក្តីព្រាងអនុក្រឹត្យស្តីពីអាហារូបករណ៍និងរបបឧបត្ថម្ភជីវភាពអន្តេវាសិក សម្រាប់សិស្ស និស្សិតសិក្សាតាមគ្រឹះស្ថានសិក្សាសាធារណៈ
ប្រភេទ
: អនុក្រឹត្យ
អធិប្បាយ
:

អនុក្រឹត្យនេះមានគោលបំណងបង្កើនសុខុមាលភាពនិស្សិតដែលទទួលបានប្រាក់អាហារូបករណ៍និង​លើកទឹកចិត្តក្នុងការសិក្សារបស់និស្សិតទាំងនោះ។ ដើម្បីសម្រេចបានគោលបំណង នេះ បញ្ញត្តិកម្មនេះ​ ត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែដល់សិស្ស និស្សិត និងបុគ្គលិក​អប់រំ តាមគ្រឹះស្ថានសិក្សាសាធារណៈនានា ក្នុងក្របខ័ណ្ឌ ក្រសួង អប់រំ យុវជន និង​កីឡា ឲ្យស្របតាម​ការវិវត្តនៃសេដ្ឋកិច្ចជាតិពេលបច្ចប្បន្ន (កម្រិតថ្លៃទំនិញ និងទំហំកំណើនសេដ្ឋកិច្ច)​។ កន្លងមក ការផ្តល់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភប្រចាំខែបានអនុវត្តតាមអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៧ ស្ដីពីអាហារូបករណ៍និងរបបឧបត្ថម្ភជីវភាពអន្តេវាសិក ដែលមានកម្រិតទាបពេក​ មិនមានការទាក់ទាញដល់អ្នសិក្សានាពេលបច្ចុប្បន្ន។ ថវិកាដែលត្រូវប្រើប្រាស់​ដើម្បីអនុវត្តអនុក្រឹត្យនេះជាបន្ទុកថវិការបស់រដ្ឋ។

ប្រាក់អាហារូបករណ៍ប្រចាំខែនិង​ចំនួនសិស្ស និស្សិតដែលត្រូវទទួលបាន មានដូច ខាងក្រោម​ ៖

  • ក្រោយបរិញ្ញាបត្រ : អាហារូបករណ៍ប្រចាំខែ ៨០.០០០ រៀល បានទទួលចំនួន ២៥% (ពីមុន ១២.០០០រៀល បានទទួលចំនួន៥០%)
  • បរិញ្ញាបត្រ : អាហារូបករណ៍ប្រចាំខែ ៤៥.០០០ រៀល បានទទួលចំនួន ១០% (ពីមុន១០.០០០រៀល បានទទួលចំនួន១០%)
  • កម្រិតមធ្យមសិក្សាឯកទេស : អាហារូបករណ៍ប្រចាំខែ ៤០.០០០ រៀល បានទទួលចំនួន ៣០% (ពីមុន ៩.០០០រៀល បានទទួលចំនួន៣០%)

    កម្រិតបឋមសិក្សាឯកទេស : អាហារូបករណ៍ប្រចាំខែ ៣០.០០០ រៀល បានទទួលចំនួន ៣៥% (ពីមុន ៨.០០០រៀល បានទទួលចំនួន៣៥%)
មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងអប់រំ យុវជន និងកីឡា
ឈ្មោះមន្រ្តីទី ១
: ឯកឧត្តម ស៊ន សេងហុក
មុខងារមន្រ្តីទី ១
: ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012 58 65 54
អ៊ីម៉ែល​ ១
: hoklaw@gmail.com
ឈ្មោះមន្រ្តីទី ២
: លោក ប៉ូវ វី
មុខងារមន្រ្តីទី ២
: អនុប្រធានការិយាល័យនៃនាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012 98 58 32
អ៊ីម៉ែល ២
: povvy2002@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោកជំទាវ ស៊ាង សុផល្លា
មុខងារមន្រ្តី
: អគ្គលេខាធិការរង ក.ស.វ. និងសមាជិកផ្នែ(RIA)
លេខទូរស័ព្ទមន្រ្តី
: 012-665-201
អ៊ីម៉ែល
: seangsophalla@yahoo.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
អាហារូបករណ៍និងរបបឧបត្ថម្ភជីវភាពអន្តេវាសិកដែលបានផ្តល់កន្លងមកនៅមានកម្រិតទាបពេក បើធៀបនឹងការវិវត្តនៃសេដ្ឋកិច្ចបច្ចុប្បន្ន។ នៅក្នុង​អនុក្រឹត្យលេខ១៨ ដែលចេញកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៧ បាន​ផ្ដល់​អាហារូបករណ៍ដល់និស្សិតឧត្តមសិក្សាក្នុង១ខែ ១០ ០០០រៀល។ ប្រាក់អាហារូបករណ៍ចំនួន ១០ ០០០រៀល ក្នុងឆ្នាំ១៩៩៧ អាចជួយរួមចំណែកលើកទឹកចិត្តខ្លះៗដល់សិស្ស និស្សិត ក៏ប៉ុន្តែពេល​បច្ចុប្បន្ននេះ ចំនួនទឹកប្រាក់នេះមានកម្រិតទាបពេក​ក្នុងការលើកទឹកចិត្ត​អ្នកសិក្សា។ ម្យ៉ាងវិញទៀត អនុក្រឹត្យលេខ១៨ នេះ មានអាយុកាល​១៧ឆ្នាំ ហើយត្រូវបានអនុវត្តដោយពុំមានការកែប្រែអ្វីសោះ។
២. គោលបំណង
ល្អ
រួមចំណែកលើកទឹកចិត្តដល់អ្នកសិក្សាដែលរៀនពូកែ ជំរុញអ្នកសិក្សា​ដែលមានជីវភាពលំបាក និង/ឬជនជាតិដើមភាគតិចឲ្យទទួលបាន​ការ​សិក្សាខ្ពង់ខ្ពស់។
៣. ការជ្រើសរើស
ល្អ
១. ក្រសួងទាំងអស់បន្តអនុវត្តអនុក្រឹត្យលេខ១៨ ឆ្នាំ១៩៩៧ ទាំងអស់គ្នា។ ២. សំណើអនុក្រឹត្យថ្មីសម្រាប់អនុវត្តចំពោះតែក្រសួងអប់រំ យុវជន និងកីឡា ចំណែកក្រសួងផ្សេងទៀត បន្តអនុវត្តអនុក្រឹត្យលេខ១៨ ឆ្នាំ១៩៩៧ ដដែល។ ៣. អនុវត្តសំណើអនុក្រឹត្យថ្មីទាំងអស់គ្នា។
៤. ឥទ្ធិពល
ល្អ
ជម្រើសទី១ :ផលចំណេញនៃជម្រើសនេះមានកម្រិតតិចតួច។ ជម្រើសទី២ : -សិស្ស និស្សិតចំនួន១៥ ៤៧៥ នាក់ នៃក្រសួងអប់រំ យុវជន និងកីឡានឹងមានសេចក្តីរីករាយពីប្រាក់អាហារូបករណ៍ថ្មី។ -រួមចំណែកលើកកម្ពស់គុណភាពអប់រំ កាត់បន្ថយអត្រាបោះបង់ចោល​ការសិក្សា លើកទឹកចិត្តដល់អ្នកសិក្សាដែលរៀនពូកែ ជំរុញអ្នកសិក្សា​ដែលមានជីវភាពលំបាក និង/ឬជនជាតិដើមភាគតិច​ឲ្យទទួលបាន​ការសិក្សាខ្ពង់ខ្ពស់ ដែលជាកត្តាសំខាន់មួយក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស សំដៅកាត់បន្ថយភាពក្រីក្រ។ -បន្ទុកចំណាយថវិកាបន្ថែមនឹងចរាចរនៅលើទីផ្សារ បង្កើនការទិញ បង្កើនផលិតកម្ម បង្កើនការងារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ជម្រើសទី៣ : ជម្រើសទី៣នេះក៏ដូចជាជម្រើសទី២ ដែរ ប៉ុន្តែវាផ្តល់​ផលចំណេញច្រើនជាងជម្រើសទី២ ពីព្រោះ ៖ - ចំនួនសិស្សនិស្សិតទទួលបានអាហារូបករណ៍តាមរបបថ្មីមានចំនួន ២៨.០៥៤ នាក់ ច្រើនជាងជម្រើសទី២ដែលមានចំនួន១៥ ៤៧៥ នាក់។ -មានសមធម៌ក្នុងចំណោមសិស្សនិស្សិតនៃគ្រឹះស្ថានសិក្សាក្រោមក្រសួងនានាដែលត្រូវទទួលរបបអាហារូបករណ៍។
៥. ការពិគ្រោះយោបល់
ល្អ
-សម្ភាសន៍ សិស្ស និស្សិត និងបុគ្គលិកអប់រំ (គាំទ្រសេចក្តីពា្រងអនុក្រឹត្យថ្មី) -កិច្ចប្រជុំអន្តរក្រសួងៈ គ្រប់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល​(គាំទ្រសេចក្តីពា្រងអនុក្រឹត្យថ្មី)
៦. ចំណោទបញ្ហា
ល្អ
មានជម្រើស២ ដែលត្រូវពិចារណា ដើម្បីយកមកអនុវត្ត ក៏ប៉ុន្តែ ជម្រើសទី៣ ផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច សង្គមច្រើនជាង​ជម្រើស​ទី២ បើទោះបី ជម្រើសនេះមានបន្ទុកចំណាយច្រើនជាងគេក៏ដោយ។ ដូច្នេះ ជាអនុសាសន៍ គួរជ្រើសរើសយកជម្រើសទី៣។
៧. ការអនុវត្តិន៍
ល្អ
ក្រសួងនីមួយៗ (ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា) ដែលនឹងអនុវត្ត​សេចក្តី​ព្រាងអនុក្រឹត្យថ្មីនេះ ត្រូវរៀបចំបង្កើតគណៈកម្មការ និងយន្តការបំពេញ​ការងារ ដើម្បីសម្របសម្រួលក្នុងការអនុវត្តអនុក្រឹត្យនេះ ឲ្យស្របតាម​គោល​ការណ៍​អភិបាលកិច្ចល្អ។ គួរពិនិត្យបញ្ញត្តិកម្មនេះឡើងវិញរៀងរាល់ ៥ឆ្នាំម្ដង ពីព្រោះសេដ្ឋកិច្ច និងសង្គមកិច្ចកម្ពុជា មានការ វិវត្តទៅមុខ​ជា​និច្ច ថ្លៃទំនិញតែងមានការកើនឡើង និងអំណាចទិញ​ជាទូទៅ​មាន​ការ​ថយចុះ។ ក្នុងករណីកំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ គួរពិនិត្យពង្រីក​វិសាលភាពទៅលើចំនួននិស្សិត។
សង្ខេប

អនុក្រឹត្យនេះ មានគោលបំណងបង្កើនសុខុមាលភាពនិស្សិតដែលទទួលបានប្រាក់ អាហារូបករណ៍និង​លើកទឹកចិត្តក្នុងការសិក្សារបស់និស្សិតទាំងនោះ។ ដើម្បីសម្រេច បានគោលបំណងនេះ បញ្ញត្តិកម្មនេះ​ត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រាក់ឧបត្ថម្ភ ប្រចាំខែដល់សិស្ស និស្សិត និងបុគ្គលិក​អប់រំ តាមគ្រឹះស្ថានសិក្សាសាធារណៈនានា ឲ្យស្របតាម​ការវិវត្តនៃសេដ្ឋកិច្ចជាតិនាពេល ​​បច្ចុប្បន្ន។ កន្លងមក ការផ្តល់អាហារូប ករណ៍ និងប្រាក់ឧបត្ថម្ភជីវភាពអន្តេវាសិកប្រចាំខែត្រូវបានអនុវត្តតាម អនុក្រឹត្យ លេខ១៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៧ ស្ដីពីអាហារូបករណ៍និងរបប ឧបត្ថម្ភជីវភាពអន្តេវាសិក ដែលមានកម្រិតទាបពេក​ មិនមានការទាក់ទាញដល់ អ្នក សិក្សានាពេលបច្ចុប្បន្ន។ ថវិកាដែលត្រូវប្រើប្រាស់​ដើម្បីអនុវត្តអនុក្រឹត្យនេះជាបន្ទុក ថវិការបស់រដ្ឋ។