ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ការហ្វឹកហ្វឺនកូនជាង
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2014-02-24
ថ្ងៃបញ្ចប់
: 2014-03-13
លេខរៀង
: 000046
សេចក្តីព្រៀង
: 000046
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ការហ្វឹកហ្វឺនកូនជាង
ប្រភេទ
: ប្រកាស
អធិប្បាយ
:

ប្រកាសនេះ (យោងតាមមាត្រា១ និងជំពូកទី៣ នៃច្បាប់ស្តីពីការងារឆ្នាំ១៩៩៧) តម្រូវឲ្យសហគ្រាស​ គ្រឹះស្ថាន រោងចក្រទាំងឡាយដែលប្រើប្រាស់កម្មករ និយោជិកច្រើនជាង៦០នាក់ ត្រូវអនុវត្តនូវការហ្វឹកហ្វឺនកូនជាង។ ចំពោះ សហគ្រាស​ គ្រឹះស្ថាន រោងចក្រដែលបើកថ្មីត្រូវអនុវត្តការហ្វឹកហ្វឺនកូនជាងយ៉ាង យូរបំផុតនៅ៣ខែក្រោយចាប់ផ្តើមដំណើរការជាផ្លូវការ។ ​ ចំពោះសហគ្រាស​ គ្រឹះស្ថាន រោងចក្រទាំងឡាយណាដែលគ្មានលទ្ធភាពហ្វឹកហ្វឺនកូនជាងត្រូវធ្វើ សំណើមកក្រសួងការងារ និង  បណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធ្វើការសុំបង់ពន្ធអាករ ហ្វឹកហ្វឺនកូនជាងជំនួសវិញ (១%លើប្រាក់ឈ្នួលប្រចាំឆ្នាំនៃចំនួនសរុបរបស់កម្មករ និយោជិតទាំងអស់របស់សហគ្រាសជារៀងរាល់ឆ្នាំ)។ ប្រកាសនេះមានគោលបំណងបង្កើនចំណេះដឹង ចំណេះធ្វើ កែលម្អឥរិយាបទការងារដល់កម្មករនិយោជិតដើម្បីទទួលបានការងារពេញមួយជីវិត និងសំដៅលើកកម្ពស់ផលិតភាពរបស់កម្មករនិយោជិតនៃសហគ្រាស​ គ្រឹះស្ថាន រោងចក្រ។


កូនជាងគឺជាជនដែលបានចុះកិច្ចសន្យាសិក្សាវិជ្ជាជីវៈជាមួយនឹងនិយោជកឬសិប្បករណាម្នាក់ ដែលបានចុះកិច្ចសន្យានឹងគ្នាថា និយោជកត្រូវបង្រៀន ឬប្រើគេឲ្យបង្រៀនវិជ្ជាជីវៈខ្លួន​ហើយកូនជាងត្រូវធ្វើការឲ្យនិយោជកតែតាមលក្ខខ័ណ្ឌនិងក្នុងរយៈពេលនៃកិច្ចសន្យា (មាត្រា៨ នៃច្បាប់ស្តីពីការងារ)

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ
ឈ្មោះមន្រ្តីទី ១
: ឯកឧត្តម ហេង សួរ
មុខងារមន្រ្តីទី ១
: ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាមន្ត្រីគាំទ្រផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012-693-777
អ៊ីម៉ែល​ ១
: hengshour@yahoo.com
ឈ្មោះមន្រ្តីទី ២
: លោក តឹប អឿន
មុខងារមន្រ្តីទី ២
: អនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាមន្ត្រីគាំទ្រផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012-606-572
អ៊ីម៉ែល ២
: tepoeuntvet@gmail.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក សំ សំណាង
មុខងារមន្រ្តី
: អនុប្រធានផ្នែក ក.ស.វ. និងជាសមាជិកផ្នែកRIA
លេខទូរស័ព្ទមន្រ្តី
: 077-644-095
អ៊ីម៉ែល
: Somnangs001@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
សមត្ថភាពជំនាញរបស់កម្មករនិយោជិតនៅមានកម្រិត។​ ផលិតភាពកម្មករនិយោជិត និងប្រាក់កម្រៃពលកម្មនៅមានកម្រិតទាប បើធៀបទៅនឹងបណ្តាប្រទេសដទៃទៀត ដូចជា ប្រទេសវៀតណាម និងចិន (Berik & Rodgers, 2010)។​ គ្រោះថ្នាក់ការងារតែងតែកើតមានឡើងដោយសារការហ្វឹកហ្វឺនកូនជាង មិនទាន់បានពេញលេញ។
២. គោលបំណង
ល្អ
បង្កើនសមត្ថភាពជំនាញនិងទទួលបានការងារពេញមួយជីវិតរបស់ កម្មករនិយោជិត។​ លើកកម្ពស់ផលិតភាព និងប្រាក់កម្រៃពលកម្មកម្មករនិយោជិត ។ កាត់បន្ថយគ្រោះថ្នាក់ការងារ និងបង្កើនលក្ខខណ្ឌការងារល្អប្រសើរដល់កម្មករនិយោជិត។
៣. ការជ្រើសរើស
ល្អ
១. ក្រសួងទាំងអស់បន្តអនុវត្តអនុក្រឹត្យលេខ១៨ ឆ្នាំ១៩៩៧ ទាំងអស់គ្នា។ ២. សំណើអនុក្រឹត្យថ្មីសម្រាប់អនុវត្តចំពោះតែក្រសួងអប់រំ យុវជន និងកីឡា ចំណែកក្រសួងផ្សេងទៀត បន្តអនុវត្តអនុក្រឹត្យលេខ១៨ ឆ្នាំ១៩៩៧ ដដែល។ ៣. អនុវត្តសំណើអនុក្រឹត្យថ្មីទាំងអស់គ្នា។
៤. ឥទ្ធិពល
ល្អ
ជម្រើសទី១ :ផលចំណេញនៃជម្រើសនេះមានកម្រិតតិចតួច។ ជម្រើសទី២ : -សិស្ស និស្សិតចំនួន១៥ ៤៧៥ នាក់ នៃក្រសួងអប់រំ យុវជន និងកីឡានឹងមានសេចក្តីរីករាយពីប្រាក់អាហារូបករណ៍ថ្មី។ -រួមចំណែកលើកកម្ពស់គុណភាពអប់រំ កាត់បន្ថយអត្រាបោះបង់ចោល​ការសិក្សា លើកទឹកចិត្តដល់អ្នកសិក្សាដែលរៀនពូកែ ជំរុញអ្នកសិក្សា​ដែលមានជីវភាពលំបាក និង/ឬជនជាតិដើមភាគតិច​ឲ្យទទួលបាន​ការសិក្សាខ្ពង់ខ្ពស់ ដែលជាកត្តាសំខាន់មួយក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស សំដៅកាត់បន្ថយភាពក្រីក្រ។ -បន្ទុកចំណាយថវិកាបន្ថែមនឹងចរាចរនៅលើទីផ្សារ បង្កើនការទិញ បង្កើនផលិតកម្ម បង្កើនការងារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ជម្រើសទី៣ : ជម្រើសទី៣នេះក៏ដូចជាជម្រើសទី២ ដែរ ប៉ុន្តែវាផ្តល់​ផលចំណេញច្រើនជាងជម្រើសទី២ ពីព្រោះ ៖ - ចំនួនសិស្សនិស្សិតទទួលបានអាហារូបករណ៍តាមរបបថ្មីមានចំនួន ២៨.០៥៤ នាក់ ច្រើនជាងជម្រើសទី២ដែលមានចំនួន១៥ ៤៧៥ នាក់។ -មានសមធម៌ក្នុងចំណោមសិស្សនិស្សិតនៃគ្រឹះស្ថានសិក្សាក្រោមក្រសួងនានាដែលត្រូវទទួលរបបអាហារូបករណ៍។
៥. ការពិគ្រោះយោបល់
ល្អ
-សម្ភាសន៍ សិស្ស និស្សិត និងបុគ្គលិកអប់រំ (គាំទ្រសេចក្តីពា្រងអនុក្រឹត្យថ្មី) -កិច្ចប្រជុំអន្តរក្រសួងៈ គ្រប់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល​(គាំទ្រសេចក្តីពា្រងអនុក្រឹត្យថ្មី)
៦. ចំណោទបញ្ហា
ល្អ
មានជម្រើស២ ដែលត្រូវពិចារណា ដើម្បីយកមកអនុវត្ត ក៏ប៉ុន្តែ ជម្រើសទី៣ ផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច សង្គមច្រើនជាង​ជម្រើស​ទី២ បើទោះបី ជម្រើសនេះមានបន្ទុកចំណាយច្រើនជាងគេក៏ដោយ។ ដូច្នេះ ជាអនុសាសន៍ គួរជ្រើសរើសយកជម្រើសទី៣។
៧. ការអនុវត្តិន៍
ល្អ
គណៈកម្មការ និងយន្តការបំពេញ​ការងារ ដើម្បីសម្របសម្រួលក្នុងការអនុវត្តអនុក្រឹត្យនេះ ឲ្យស្របតាម​គោល​ការណ៍​អភិបាលកិច្ចល្អ។ គួរពិនិត្យបញ្ញត្តិកម្មនេះឡើងវិញរៀងរាល់ ៥ឆ្នាំម្ដង ពីព្រោះសេដ្ឋកិច្ច និងសង្គមកិច្ចកម្ពុជា មានការ វិវត្តទៅមុខ​ជា​និច្ច ថ្លៃទំនិញតែងមានការកើនឡើង និងអំណាចទិញ​ជាទូទៅ​មាន​ការ​ថយចុះ។ ក្នុងករណីកំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ គួរពិនិត្យពង្រីក​វិសាលភាពទៅលើចំនួននិស្សិត។
សង្ខេប

អនុក្រឹត្យនេះ មានគោលបំណងបង្កើនសុខុមាលភាពនិស្សិតដែលទទួលបានប្រាក់ អាហារូបករណ៍និង​លើកទឹកចិត្តក្នុងការសិក្សារបស់និស្សិតទាំងនោះ។ ដើម្បីសម្រេច បានគោលបំណងនេះ បញ្ញត្តិកម្មនេះ​ត្រូវបានបង្កើតឡើងដើម្បីបង្កើនប្រាក់ឧបត្ថម្ភ ប្រចាំខែដល់សិស្ស និស្សិត និងបុគ្គលិក​អប់រំ តាមគ្រឹះស្ថានសិក្សាសាធារណៈនានា ឲ្យស្របតាម​ការវិវត្តនៃសេដ្ឋកិច្ចជាតិនាពេល ​​បច្ចុប្បន្ន។ កន្លងមក ការផ្តល់អាហារូប ករណ៍ និងប្រាក់ឧបត្ថម្ភជីវភាពអន្តេវាសិកប្រចាំខែត្រូវបានអនុវត្តតាម អនុក្រឹត្យ លេខ១៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩៧ ស្ដីពីអាហារូបករណ៍និងរបប ឧបត្ថម្ភជីវភាពអន្តេវាសិក ដែលមានកម្រិតទាបពេក​ មិនមានការទាក់ទាញដល់ អ្នក សិក្សានាពេលបច្ចុប្បន្ន។ ថវិកាដែលត្រូវប្រើប្រាស់​ដើម្បីអនុវត្តអនុក្រឹត្យនេះជាបន្ទុក ថវិការបស់រដ្ឋ។