ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ប្រកាសស្តីពីការចុះបញ្ជីនាមករណ៍សហគ្រាសក្រុមហ៊ុន ឈ្មោះសមាគម និងកិច្ចការពារ
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2012-12-20
ថ្ងៃបញ្ចប់
: 2013-01-29
លេខរៀង
: 000039
សេចក្តីព្រៀង
: 000039
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ប្រកាសស្តីពីការចុះបញ្ជីនាមករណ៍សហគ្រាសក្រុមហ៊ុន ឈ្មោះសមាគម និងកិច្ចការពារ
ប្រភេទ
: ប្រកាស
អធិប្បាយ
:

ប្រកាសនេះមានគោលដៅកំណត់នូវលក្ខខណ្ឌតម្រូវ និងនីតិវិធីវិធីត្រួតពិនិត្យនាម ករណ៍សហគ្រាសក្រុមហ៊ុនមុននឹងអនុញ្ញាតឲ្យចុះបញ្ជីក្រុមហ៊ុន ព្រមទាំងកិច្ចការពារ នាមករណ៍សហគ្រាសក្រុមហ៊ុនទាំងនោះ ដោយផ្អែកតាមច្បាប់ស្តីពីម៉ាកពាណិជ្ជ នាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីពីវិសោធនកម្មស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។          ប្រកាសនេះតម្រូវឲ្យរាល់រូបវន្តបុគ្គលនិង/ឬនីតិបុគ្គលដែលមានបំណងចុះបញ្ជីក្រុមហ៊ុនត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យនាមករណ៍សហគ្រាសក្រុមហ៊ុនមកនាយកដ្ឋានកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្ម មុននឹងដាក់ពាក្យស្នើសុំនាមករណ៍នេះមកនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម។
នាយកដ្ឋានកម្មសិទ្ធិបញ្ញាត្រូវត្រួតពិនិត្យនាមករណ៍សហគ្រាសក្រុមហ៊ុន ឈ្មោះ សមាគម និងអង្គការដែលស្នើសុំត្រួតពិនិត្យ ដោយប្រៀបធៀបនឹងម៉ាកដែលបាន ដាក់ពាក្យ និងម៉ាកដែលបានចុះបញ្ជីរួចហើយ តាមនីតិវិធីដែលបានកំណត់ក្នុងច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងម៉ាក ពាណិជ្ជនាម និងអំពើប្រកួតប្រជែងមិនស្មោះត្រង់ និង បទបញ្ញត្តិដទៃទៀតដែលពាក់ព័ន្ធ។ ប្រកាសនេះកំណត់រយៈពេល៣ថ្ងៃនៃថ្ងៃធ្វើការសម្រាប់នាយកដ្ឋានកម្មសិទ្ធិបញ្ញាក្នុងការវាយតម្លៃពីភាពអាចចុះបញ្ជីបានឬមិនបានចំពោះនាមករណ៍សហគ្រាសក្រុមហ៊ុនដែលបានស្នើសុំ និងចេញសេចក្តីបញ្ជាក់ជាលាយលក្ខអក្សរអំពីភាពគួរអនុញ្ញាតឲ្យចុះបញ្ជីឬមិនអនុញ្ញាតឲ្យចុះបញ្ជីនាមករណ៍សហគ្រាសក្រុមហ៊ុន ឈ្មោះសមាគម ឬអង្គការ។ សេចក្តីបញ្ជាក់ពីភាពអាចចុះបញ្ជីបានចំពោះនាមករណ៍ សហគ្រាសក្រុមហ៊ុន ឈ្មោះសមាគម ឬអង្គការរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ត្រូវ មានសុពលភាពរយៈពេល៧ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខា។ អ្នកដាក់ពាក្យអាចស្នើសុំពន្យាសុពលភាពនេះបានដោយមានហេតុផលត្រឹមត្រូវ។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងពាណិជ្ជកម្ម
ឈ្មោះមន្រ្តីទី ១
: លោក ប៉ែន សុវិជាតិ
មុខងារមន្រ្តីទី ១
: ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងជាអនប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012-816-663
អ៊ីម៉ែល​ ១
: sovicheatpenn@gmail.com
ឈ្មោះមន្រ្តីទី ២
: លោក ឱម តារាឬទ្ធិ
មុខងារមន្រ្តីទី ២
: ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងជាអនប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012-993-188
អ៊ីម៉ែល ២
: omdararith@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក សំ សំណាង
មុខងារមន្រ្តី
: អនុប្រធានផ្នែក ក.ស.វ. និងជាសមាជិកផ្នែកRIA
លេខទូរស័ព្ទមន្រ្តី
: 077-644-095
អ៊ីម៉ែល
: Somnangs001@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
សហគ្រាសក្រុមហ៊ុនកំពុងតែចុះបញ្ជីនាមករណ៍ដែលស្រដៀងឬដូចនឹងម៉ាកល្បីនិងកំពុងសម្របតាមម៉ាកមានតម្លៃដោយមិនត្រឹមត្រូវ។ ឧទាហរណ៍ ក្រុមហ៊ុន/សណ្ឋាគារSheraton ត្រូវបានណែនាំឲ្យបញ្ឈប់ការប្រើប្រាស់ឈ្មោះ Sheraton ជានាមករណ៍ក្រុមហ៊ុន ពីព្រោះSheraton ជាម៉ាកល្បី។ វិវាទអាចកើតឡើងរវាងម្ចាស់ម៉ាកនិងម្ចាស់សហគ្រាសក្រុមហ៊ុនចំពោះការប្រើប្រាស់នាមករណ៍ដូចគ្នាឬស្រដៀងគ្នាទៅនឹងម៉ាកដែលបានចុះបញ្ជីរួចឬម៉ាក់ល្បីល្បាញ។ វិវាទនេះអាចចំណាយពេលវេលាច្រើនក្នុងការដោះស្រាយនិងប្រាក់ប្រសិនបើមិនមាននីតិវិធីទប់ស្កាត់។ អ្នកប្រើប្រាស់/អ្នកទទួលសេវានិងសាធារណជនអាចច្រលំអំពីទំនាក់ទំនងពិតប្រាកដរវាងនាមករណ៍ក្រុមហ៊ុន/នាមករណ៍សមាគមនិងម៉ាកផលិតផល។ ករណីនេះអាចធ្វើឲ្យបាត់បង់ទំនុបចិត្តរបស់អ្នកប្រើប្រាស់លើគុណភាពនិងកេរ្តិ៍ឈ្មោះផលិតផលពាក់ព័ន្ធរបស់ម្ចាស់ម៉ាកស្របច្បាប់។ ដែលបានវិនិយោគក្នុងការកសាងម៉ាក។
២. គោលបំណង
ល្អ
-ត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពចំពោះការប្រើប្រាស់នាមករណ៍សម្រាប់ការចុះបញ្ជីក្រុមហ៊ុន/សមាគម និង ដើម្បីការពារសិទ្ធិរបស់ម្ចាស់ពាណិជ្ជនាមនិងម្ចាស់ម៉ាកល្បីល្បាញ។ -សម្រួលដំណើរការចុះបញ្ជីពាណិជ្ជកម្ម។ -ជៀសវាងវិវាទដែលធ្វើឲ្យបាត់បង់ពេលវេលានិងប្រាក់។
៣. ការជ្រើសរើស
ល្អ
១.ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើប្រកួតប្រជែងមិនស្មោះត្រង់។ ២.ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ៣. ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម។ ៤. ច្បាប់វិសោធកម្មស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម។
៤. ឥទ្ធិពល
ល្អ
នីតិវិធីដែលមានចែងនៅក្នុងប្រកាសជួយការពារកម្មសិទ្ធិបញ្ញាពីការប្រកួតប្រជែងមិនស្មោះត្រង់និងអាចជំរុញការប្រកួតប្រជែងផ្សេងៗ(ការប្រកួតប្រជែងមិនមែនថ្លៃ) ដើម្បីជាប្រយោជន៍ដល់អតិថិជនតាមរយៈការផ្គត់ផ្គង់ទំនិញនិងសេវាមានគុណភាពខ្ពស់។
៥. ការពិគ្រោះយោបល់
ល្អ
ជម្រើស បន្ទុកចំណាយរបស់ វិស័យឧស្សាហកម្ម បន្ទុកចំណាយរបស់ វិស័យសាធារណៈ ផលចំណេញ ជម្រើសទី១:ប្រកាស។ មិនគួរឲ្យកត់សម្គាល់ មិនគួរឲ្យកត់សម្គាល់ គួរឲ្យកត់សម្គាល់ ជម្រើសទី២: ស្ថានភាពដើម។ មិនគួរឲ្យកត់សម្គាល់ មិនគួរឲ្យកត់សម្គាល់ មិនគួរឲ្យកត់សម្គាល់។ ជម្រើសទី៣: មូលដ្ឋានទិន្នន័យសាធារណៈអនឡាញន៍សម្រាប់ត្រួតពិនិត្យដោយខ្លួនឯង។ មិនគួរឲ្យកត់សម្គាល់ គួរឲ្យកត់សម្គាល់ មិនគួរឲ្យកត់សម្គាល់។
៦. ចំណោទបញ្ហា
ល្អ
ប្រកាសនឹងផ្តល់នូវការធានាចំពោះការប្រើប្រាស់នាមករណ៍សម្រាប់ការចុះបញ្ជីសហគ្រាសក្រុមហ៊ុន/សមាគម ហើយម្យ៉ាងទៀត ជួយបញ្ជៀសវិវាទអនាគតពាក់ព័ន្ធនឹងការរំលោភកម្មសិទ្ធិបញ្ញា។ វាតម្រូវឲ្យមានការត្រួតពិនិត្យនាមករណ៍/សំអាតនាមករណ៍នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញាមុនបន្តនីតិវិធីចុះបញ្ជីសហគ្រាសក្រុមហ៊ុន/សមាគម។ ម្យ៉ាងទៀត ប្រកាសនេះបានកំណត់រយៈពេលសម្រាប់ដំណើរការការងារ ដើម្បីធានាឲ្យមានប្រសិទ្ធភាពនិងការអះអាងពីសុពលភាព ដើម្បីជៀសវាងនៅចន្លោះប្រហោងណាមួយ។
៧. ការអនុវត្តិន៍
ល្អ
នឹងមានដំណើរការទៀងទាត់មួយនៃការផ្លាស់ប្តូរទិន្នន័យរវាងនាយកដ្ឋានទាំអពីរ ដើម្បីបង្កើនប្រសិទ្ធភាពនៃដំណើរការនេះ។ ម្យ៉ាងទៀត ការដាក់កំណត់ពេលវេលាសម្រាប់សំអាតនាមករណ៍និងការអះអាងពីសុពលភាពនឹងជួយបង្កើនភាពចាំបាច់នៃការឆ្លើយតបភ្លាមៗនិងមានផលចំណេញពីដំណើរការនេះ។
សង្ខេប

ប្រកាសនេះតម្រូវឲ្យស្នើសុំត្រួតពិនិត្យនាមករណ៍សហគ្រាសក្រុមហ៊ុន​​ សមាគម និងអង្គការ ទៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា ដើម្បីចុះបញ្ជី ដោយប្រៀបធៀបនឹង នាមករណ៍និងពាណិជ្ជនាម ដែលបានដាក់ពាក្យរួចហើយ និងដែលបានចុះបញ្ជីរួច ហើយ។ ការស្នើសុំត្រួតពិនិត្យនេះត្រូវធ្វើឲ្យបានមុនការដាក់ពាក្យស្នើសុំចុះបញ្ជីនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ឬនៅអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត។ ការត្រួតពិនិត្យនាមករណ៍គឺជានីតិវិធី ការពារ ដើម្បីជៀសវាងវិវាទស្តីពីការរំលោភកម្មសិទ្ធិបញ្ញា និងគាំទ្រដល់ការប្តេជ្ញា ចិត្តរបស់កម្ពុជាជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីកម្មសិទ្ធិបញ្ញា និងសិទ្ធិពាក់ព័ន្ធ(TRIPS Agreement)។ ម្យ៉ាងទៀត ការវាយតម្លៃបឋម(PA)នេះ ពិចារណាលើជម្រើសផ្សេងទៀត​ គឺការផ្តល់មូលដ្ឋានទិន្នន័យអនឡាញន៍(on line)​សម្រាប់សាធារណជនត្រួតពិនិត្យ ដោយខ្លួនឯងនូវនាមករណ៍ ដើម្បីកុំឲ្យជាន់គ្នា មុនដាក់ពាក្យសុំចុះបញ្ជី។ លើសពី នេះ មានជម្រើសមួយទៀតគឺ ការ​លើកទឹកចិត្តឲ្យមានការស្រាវជ្រាវនាមករណ៍ ពីទិន្នន័យសាធារណៈ និងលើកទឹកចិត្តអ្នកដាក់ពាក្យស្នើសុំ ជៀសវាងចម្លងតាមឬ សម្របតាមនាមករណ៍ដែលល្បី។ជម្រើសនេះត្រូវបានវាយតម្លៃថាមិនអាចអនុវត្តបាន។ ប្រកាសនេះមានបន្ទុកចំណាយតិចចំពោះវិស័យឯកជន​ ដើម្បីបំពេញពាក្យស្នើសុំ។ វិស័យឯកជនទទួលបានភាពប្រាកដប្រជា ដោយពួកគេនឹងមិនត្រូវបានបង្ខំឲ្យផ្លាស់ ប្តូរនាមករណ៍ ពីព្រោះតែមានការរកឃើញការរំលោភលើកម្មសិទ្ធិបញ្ញា បន្ទាប់ពីពួក គេបានចាប់ផ្តើមប្រតិបត្តិការនិងបានវិនិយោគច្រើនរួចហើយ។ ជម្រើសការត្រួតពិនិត្យដោយខ្លួនឯងពីមូលដ្ឋានទិន្នន័យសាធារណៈអនឡាញន៍អាចឆាប់រហ័សជាងនីតិវិធីរបស់រដ្ឋាភិបាលដូចដែលមានចែងនៅក្នុងប្រកាសនេះ​ ឬ អាចប្រើប្រាស់ពេលវេលាច្រើនជាង អាស្រ័យលើជំនាញរបស់អ្នកស្រាវជ្រាវ។ ទោះបីជាយ៉ាងនេះក្តី មូលដ្ឋានទិន្នន័យអនឡាញន៍អាចមានបន្ទុកចំណាយខ្ពស់ក្នុង ការបង្កើតវា​ និងផលចំណេញត្រូវបានពិចារណាថា មានតិចជាងប្រកាស ដោយសារ ភាពអាចទុកចិត្តបានមានកម្រិតទាប និងនាមករណ៍ដែលបានជ្រើសរើសមិនមាន ការធានាអះអាងជាផ្លូវការទេ។ ដូច្នេះហើយ ប្រកាសត្រូវបានវាយតម្លៃថា ផ្តល់ផល ចំណេញសុទ្ធច្រើនបំផុត។ ទោះបីជាយ៉ាងនេះក្តី ប្រកាសគួរត្រូវបានពិនិត្យឡើងវិញ នៅពេលមានលទ្ធភាពច្រើនជាងនេះក្នុងការធ្វើឲ្យមានការប្រើប្រាស់ជម្រើមូលដ្ឋានទិន្នន័យសាធារណៈអនឡាញន៍។