ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្ម រមណីយដ្ឋានទេសចរណ៍
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2013-04-01
ថ្ងៃបញ្ចប់
: 2013-08-20
លេខរៀង
: 000043
សេចក្តីព្រៀង
: 000043
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្ម រមណីយដ្ឋានទេសចរណ៍
ប្រភេទ
: ប្រកាស
អធិប្បាយ
:

ប្រកាសនេះនឹងអនុវត្តចំពោះធុរកិច្ចដែលប្រកបអាជីវកម្មរមណីយដ្ឋានទេសចរ ​ណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងកែច្នៃ។ ប្រតិបត្តិករទេសចរណ៍ត្រូវស្នើសុំអាជ្ញាបណ្ណទេសចរណ៍ទៅតាមនីតិវិធី និងកាតព្វកិច្ចដែលកំណត់ដោយក្រសួងទេសចរណ៍។ ដោយសារប្រកាសចាស់ស្តីពីការ     ផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មរមណីយដ្ឋានទេសចរណ៍ដែលបានអនុម័ត និងចេញដោយក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៧ លេខ០៦២​ ប្រក មានចំណុចខ្វះខាតច្រើន ទើបក្រសួងទេសចរណ៍សម្រេចរៀបចំសេចក្តីព្រាងប្រកាសថ្មីនេះ ដើម្បីឲ្យសបស្របទៅតាមសភាពការណ៍ទេសចរណ៍បច្ចុប្បន្ន។ សេចក្តីព្រាងប្រកាសថ្មីនេះមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មរមណីយដ្ឋាន និងជំរុញការបង្កើតសេវាថ្មីៗ ដើម្បីបង្កើនការទាក់ទាញទេសចរជាតិនិងអន្តរជាតិថែមទៀត។

            សំណើប្រកាសថ្មីត្រូវបានវាយតម្លៃដោយប្រៀបធៀបនឹងជម្រើសមួយទៀត គឺបន្តការអនុវត្តប្រកាសចាស់(លេខ ០៦២ប្រក ឆ្នាំ២០០៧) និងពង្រឹងយន្តការស្វ័យគ្រប់គ្រង។

            ទោះបី សំណើប្រកាសថ្មីមានបន្ទុកចំណាយសម្រាប់ធុរកិច្ចច្រើនជាងប្រកាសចាស់ក្តី ក៏បន្ទុកចំណាយទាំងនេះមិនមានគួរឲ្យកត់សម្គាល់ទេ។ ផ្ទុយទៅវិញ សំណើប្រកាសថ្មីនឹងផ្តល់ផលចំណេញច្បាស់លាស់ជាងប្រកាសចាស់។ ដូច្នេះ សំណើប្រកាសថ្មីត្រូវបានជ្រើសរើស ដោយមានសំណើកែសម្រួលមួយចំនួន ដូចខាងក្រោម ៖

១. សុពលភាពនៃអាជ្ញាបណ្ណគួរមានរយៈពេលយ៉ាងតិច២ឆ្នាំ។

២.គួរពិនិត្យនិយមន័យនៃការចាត់ថ្នាក់រមណីយដ្ឋានទេសចរណ៍ឡើងវិញ។ ចំពោះរមណីយដ្ឋានទេសចរ​ណ៍កែច្នៃ បើពិនិត្យលើដើមទុន គឺមានចំនួនច្រើន រីឯតម្លៃអាជ្ញាបណ្ណទាប។ កម្រៃអាជ្ញាបណ្ណគួរផ្អែកលើដើមទុនជាមូលដ្ឋាន។

៣. គួរបញ្ជាក់ពីការបង់ប្រាក់សុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឧទាហរណ៍ ការសុំអាជ្ញាបណ្ណថ្មី និងបន្ត មានតម្លៃស្មើគ្នា។

៤. ចំពោះសហគមន៍ទេសចរណ៍មូលដ្ឋាន គួរត្រូវបានលើកទឹកចិត្តដោយលើកលែងថ្លៃបង់អាជ្ញាបណ្ណ។

៥. ក្នុងករណីរមណីយដ្ឋានទេសចរណ៍ប្រកបអាជីវកម្ម សណ្ឋាគារ ផ្ទះភ្ញៀវ ភោជនីយដ្ឋាន កីឡាទេសចរណ៍ សេវាកម្មកំសាន្តទេសចរណ៍ ឬប្រភេទអាជីវកម្មទេសចរណ៍ផ្សេងៗទៀត ម្ចាស់អាជីវកម្មត្រូវបង់ប្រាក់សុំអាជ្ញាបណ្ណទេសចរណ៍ទៅតាមប្រភេទអាជីវកម្មទាំងនោះ តែត្រូវបានបញ្ចុះថ្លៃ៥០% ដោយគិតតាមប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណអាជីវកម្មសេវាកម្មទេសចរណ៍របស់ក្រសួង។

៦. គួរកំណត់ពីប្រធានសក្តិ ដើម្បីការពារដល់ធុរកិច្ចក្នុងករណីមានហានិភ័យគ្រោះមហន្តរាយធម្មជាតិនានា។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងទេសចរណ៍
ឈ្មោះមន្រ្តីទី ១
: លោក កើត ពុទ្ធវរី
មុខងារមន្រ្តីទី ១
: អគ្គនាយករងទេសចរណ៍ និងជាប្រធានផ្នែកRIA នៃក្រសួងទេសចរណ៍
លេខទូរស័ព្ទមន្រ្តីទី ១
: 017-938-887
អ៊ីម៉ែល​ ១
: puthvory@yahoo.com
ឈ្មោះមន្រ្តីទី ២
: លោក ជួន ជ័យសត្យា
មុខងារមន្រ្តីទី ២
: ប្រធានក្រុមអ្នកច្បាប់នៃក្រសួងទេសចរណ៍ និងជាអនុប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012-885-559
អ៊ីម៉ែល ២
: bouserey@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក ហេង សុភៈបញ្ញា
មុខងារមន្រ្តី
: អនុប្រធានផ្នែក ក.ស.វ. និងជាសមាជិកផ្នែកRIA
លេខទូរស័ព្ទមន្រ្តី
: 016-847-749
អ៊ីម៉ែល
: pangha.h@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
វិស័យទេសចរណ៍កម្ពុជាមានកំណើនប្រមាណ ១៥-២០% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំចុងក្រោយនេះ។ ប្រទេសកម្ពុជាមានរមណីយដ្ឋានទេសចរណ៍ជាង ៣០០កន្លែង ដែលកំពុងដំណើរការផ្តល់សេវាលំហែកំសាន្តជូនភ្ញៀវទេសចរ។ ជាការកត់សម្គាល់ មានរមណីយដ្ឋានទេសចរណ៍ប្រមាណ ២០% តែប៉ុណ្ណោះដែលអាចចាត់ទុកថា មានគុណភាពសេវាកម្មទេសចរណ៍សមរម្យដែលអាចទទួលយកបាន ចំណែកឯរមណីយដ្ឋានទេសចរណ៍ប្រមាណ ៨០% ទៀត គុណភាពសេវាកម្មទេសចរណ៍នៅមានកម្រិត។ ក្នុងករណីនេះធ្វើឲ្យគោលដៅសម្រាប់ភ្ញៀវទេសចរមានចំនួនតិច ដែលធ្វើឲ្យភ្ញៀវទេសចរទៅកំសាន្តសប្បាយនៅគោលដៅតែមួយចំនួនតូចប៉ុណ្ណោះ ដែលធ្វើការផ្តល់សេវាកម្មទេសចរណ៍នៅទីនោះមិនបានសមរម្យ ដោយសារមានចំនួនភ្ញៀវទេសចរច្រើនពេក ជាពិសេសនៅរដូវបុណ្យទាន។ កត្តានេះ ធ្វើឲ្យភ្ញៀវទេសចរខ្លះចាកចេញ និងមនុស្សមួយចំនួនទៀតដែលមានបំណងទៅកំសាន្តសប្បាយក៏បោះបង់ចោល ដោយពួកគេគិតថា មនុស្សច្រើនពេកធ្វើការផ្តល់សេវាកម្មមិនល្អ។ ឧទាហរណ៍ កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខែ្មរ ឆ្នាំ២០១៣ មានមនុស្សទៅកំសាន្តសប្បាយនៅឆ្នេរកែបច្រើនពេក មានភ្ញៀវទេសចរខ្លះបានចាកចេញមកវិញ។ គោលដៅទេសចរណ៍ដែលមានសេវាកម្មសមរម្យអាចទាក់ទាញភ្ញៀវឲ្យទៅកំសាន្តបាន នៅមានចំនួនតិចនៅឡើយ មិនអាចផ្គត់ផ្គង់តាមតម្រូវការទេសចណ៍ដែលមានកំណើនជាលំដាប់ ដែលធ្វើឲ្យបាត់បង់ឱកាសមួយចំនួនក្នុងការប្រមូលចំណូលពីវិស័យនេះ ដែលចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចជាតិយ៉ាង សំខាន់។
២. គោលបំណង
ល្អ
-លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅតាមរមណីយដ្ឋានទេសចរណ៍ឲ្យស្របទៅតាមស្តង់ដារ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ -ពង្រឹងយន្តការគ្រប់គ្រងឲ្យកាន់តែប្រសើរតាមរយៈការផ្តល់អាជ្ញាបណ្ណ ពិសេសជំរុញការអនុវត្តច្បាប់ទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព។
៣. ការជ្រើសរើស
ល្អ
១.សំណើប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មរមណីយដ្ឋានទេសចរណ៍។ ២. បន្តការអនុវត្តប្រកាសចាស់(លេខ ០៦២ប្រក ឆ្នាំ២០០៧) និងពង្រឹងយន្តការស្វ័យគ្រប់គ្រង។
៤. ឥទ្ធិពល
ល្អ
បន្ទុកចំណាយបន្ថែមរបស់ធុរកិច្ចក្នុងការអនុវត្តប្រកាសថ្មីថ្វីត្បិតតែច្រើនជាងប្រកាសចាស់ក៏ប៉ុន្តែមិនមានផលប៉ះពាល់ខ្លាំងដល់ការប្រកួតប្រជែងនោះទេ។
៥. ការពិគ្រោះយោបល់
ល្អ
ធុរកិច្ច មតិរួម៖ គាំទ្រប្រកាស ប្រសិនបើមានកែសម្រួលត្រង់តម្លៃ និងសុពលភាពនៃអាជ្ញាបណ្ណ (២-៣ឆ្នាំ)។ រាជរដ្ឋាភិបាលៈ​​ បានគាំទ្រ និងមានមតិសំណូមពរដូចធុរកិច្ចខាងលើដែរ
៦. ចំណោទបញ្ហា
ល្អ
ជាអនុសាសន៍គឺ ទទួលយកសំណើប្រកាសថ្មី ប៉ុន្តែទាមទារការកែសម្រួលខ្លះ ដូចមានការរៀបរាប់នៅក្នុងប្រអប់ “អត្ថាធិប្បាយផ្សេងៗ” ។ ប្រកាសនេះនឹងជួយជំរុញការគ្រប់គ្រង ពិសេសការងាររៀបចំស្តង់ដារ ព្រមទាំងគុណភាពសេវាកម្មរមណីយដ្ឋានទេសចរណ៍ឲ្យស្របទៅតាមតម្រូវការវិស័យទេសចរណ៍ចេះតែកើនឡើង។
៧. ការអនុវត្តិន៍
ល្អ
ក្រសួងទេសចរណ៍នឹងផ្ញើសេចក្តីជូនដំណឹងទៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ស្តីពីការចេញប្រកាសនេះ។ ប្រកាសនេះនឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេល ៣ ឆ្នាំ។
សង្ខេប

១. សុពលភាពនៃអាជ្ញាបណ្ណគួរមានរយៈពេលយ៉ាងតិច២ឆ្នាំ។

២.គួរពិនិត្យនិយមន័យនៃការចាត់ថ្នាក់រមណីយដ្ឋានទេសចរណ៍ឡើងវិញ។ ចំពោះរមណីយដ្ឋានទេសចរ​ណ៍កែច្នៃ បើពិនិត្យលើដើមទុន គឺមានចំនួនច្រើន រីឯតម្លៃអាជ្ញាបណ្ណទាប។ កម្រៃអាជ្ញា​ប​ណ្ណគួរផ្អែកលើដើមទុនជាមូលដ្ឋាន។

៣. គួរបញ្ជាក់ពីការបង់ប្រាក់សុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឧទាហរណ៍ ការសុំអាជ្ញាបណ្ណថ្មី និងបន្ត មានតម្លៃស្មើគ្នា។

៤. ចំពោះសហគមន៍ទេសចរណ៍មូលដ្ឋាន គួរត្រូវបានលើកទឹកចិត្តដោយលើកលែងថ្លៃបង់អាជ្ញា    បណ្ណទេសចរណ៍។

៥. ក្នុងករណីរមណីយដ្ឋានទេសចរណ៍ប្រកបអាជីវកម្ម សណ្ឋាគារ ផ្ទះភ្ញៀវ ភោជនីយដ្ឋាន កីឡាទេសចរណ៍ សេវាកម្មកំសាន្តទេសចរណ៍ ឬប្រភេទអាជីវកម្មទេសចរណ៍ផ្សេងៗទៀត ម្ចាស់អាជីវកម្មត្រូវបង់ប្រាក់សុំអាជ្ញាបណ្ណទេសចរណ៍ទៅតាមប្រភេទអាជីវកម្មទាំងនោះ តែត្រូវបានបញ្ចុះថ្លៃ៥០%ដោយគិតតាម ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណអាជីវកម្ម សេវាកម្មទេសចរណ៍របស់ក្រសួង។

៦. គួរកំណត់ពីប្រធានសក្តិ ដើម្បីការពារដល់ធុរកិច្ចក្នុងករណីមានហានិភ័យគ្រោះមហន្តរាយធម្មជាតិនានា។