ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
សេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងស្រែអំបិល និងផលិតកម្មអំបិល
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2016-07-15
ថ្ងៃបញ្ចប់
: 2016-07-15
លេខរៀង
: 000061
សេចក្តីព្រៀង
: 000061
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: សេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងស្រែអំបិល និងផលិតកម្មអំបិល
ប្រភេទ
: ប្រកាស
អធិប្បាយ
:

 សេចក្តីព្រាងប្រកាសនេះមានគោលបំណង គ្រប់គ្រងស្រែអំបិល ផលិតកម្មអំបិល និងផលិតផលអំបិលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាឱ្យបាននូវសុវត្ថិភាព គុណភាព និរន្តភាពនៃផលិតកម្ម និងអភិវឌ្ឍផលិតភាពអំបិលឆ្ពោះទៅរកការប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ និងទប់ស្កាត់ការបោះបង់ការផលិតអំបិលដោយទុកដីស្រែអំបិលឱ្យនៅទំនេរ និងការកែប្រែដីស្រែអំបិលទៅមុខសញ្ញាផ្សេង។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ឈ្មោះមន្រ្តីទី ១
: ចានសូ សុភ័ក្រ
មុខងារមន្រ្តីទី ១
: ប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012 310 013
អ៊ីម៉ែល​ ១
: chatso_sopheak@yahoo.com
ឈ្មោះមន្រ្តីទី ២
: ចេង លឹមជី
មុខងារមន្រ្តីទី ២
: អនុប្រធានផ្នែកRIA
លេខទូរស័ព្ទមន្រ្តីទី ២
: 095 444 234
អ៊ីម៉ែល ២
: chenglimchy@mail.ru
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: កញ្ញា ឡាំ វិចហួង
មុខងារមន្រ្តី
: មន្រ្តីគម្រោងRIA
លេខទូរស័ព្ទមន្រ្តី
: 089 34 87 87
អ៊ីម៉ែល
: lam_vichhoung@yahoo.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
- ស្រែអំបិល និងសិប្បកម្មអំបិលនៅព្រះរាជាណាចក្រកម្ពុជានៅពុំទាន់មានបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឱ្យបានច្បាស់លាស់នៅឡើយដីស្រែអំបិលនិងការផលិតអំបិលមិនទាន់មានការគ្រប់គ្រងប្រកបដោយបប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ធ្វើឱ្យមានបញ្ហាប្រឈមនូវសកម្មភាពអាណាធិបតេយ្យជីកដី ឬចាក់ដី បូបបំពេញនៅតំបន់ដីស្រែអំបិល និងតំបន់មានសក្តានុពលអំបិល។ - សិប្បករមួយចំនួនបានបោះបង់ចោលការផលិតអំបិលដោយទុកដីស្រែអំបិលឱ្យនៅទំនេរ និងកែប្រែដីស្រែអំបិលទៅជាមុខសញ្ញាផ្សេងៗ។ - អំបិលក្នុងប្រទេសកម្ពុជាដែលផលិតបានកន្លងមកមិនទាន់មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងស្តង់ដានៅឡើយ ដែលធ្វើឱ្យអំបិលនោះមានសភាពកខ្វក់ និងមិនអាចធ្វើការនាំចេញបាននៅឡើយ។ - អ្នកវិនិយោគ និងអ្នកប្រើប្រាស់មិនទាន់មានទំនុកចិត្តក្នុងការប្រើប្រាស់អំបិលនៅឡើយ ជាហេតុធ្វើឱ្យទីផ្សារអំបិលក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ។ ម្យ៉ាងទៀតអំបិលមួយចំនួនដែលបានផលិត មិនទាន់មានសាធាតុអ៊ីយ៉ូដគ្រាប់គ្រាន់សម្រាប់ជំនួយដល់សារពាង្គកាយមនុស្សនៅឡើយ (យោងតាមរបាយការណ៍របស់អង្គការ UNICEF កាលពីឆ្នាំ២០១៥)។
២. គោលបំណង
ល្អ
ក្រសួងឧស្សាហកម្ម និងសិប្បកម្មខិតខំធ្វើយ៉ាងណាឲ្យផលិតផលអំបិលកម្ពុជាមានគុណភាព សុវត្ថិភាព និងមានទំនុកចិត្តពីអតិថិជន និងបង្កើនផលិតភាព ដើម្បីឈានទៅរកទីផ្សារអន្តរជាតិ។
៣. ការជ្រើសរើស
ល្អ
ដើម្បីដោះស្រាយបញ្ហាដូចមានលើកឡើងខាងលើ ក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត បានលើកយកជម្រើសចំនួនពីរ មកធ្វើការសិក្សាវិភាគដូចខាងក្រោម ៖ ១.ជម្រើសទី១ : រក្សាស្ថានភាពដើមដោយផលិតករអំបិលអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ តែត្រូវពង្រឹងយន្តការក្នុងការគ្រប់គ្រង ការតាមដានត្រួតពិនិត្យ ជួយបណ្តុះ បណ្តាលបច្ចេកទេសក្នុងការផលិត និងការវេចខ្ចប់ សម្របសម្រួល ស្វែងរកដៃគូអ្នកវិនិយោគ និងនាំអំបិលទៅទីផ្សារអន្តរជាតិ។ ២.ជម្រើសទី២ : សំណើប្រកាសស្តីពីការគ្រប់គ្រងស្រែអំបិល និងផលិតកម្មអំបិល ដោយបង្កើតបែបបទ និងនីតិវិធីគ្រប់គ្រង ច្បាស់លាស់ ដែលតម្រូវឲ្យផលិតករអំបិលស្នើសុំលិខិតអនុញ្ញាតផ្សេងៗពីសមត្ថកិច្ចឧស្សាហកម្ម និងសិប្បកម្ម ដើម្បីមានមូលដ្ឋានទិន្នន័យគ្រប់គ្រាន់និងច្បាស់លាស់ សម្រាប់ជួយអន្តរាគមន៍ដល់ការលំបាករបស់ផលិតករអំបិលដែលខ្វះបច្ចេកទេស ទីផ្សារ និងដើមទុនក្នុងការបង្កើនគុណភាព សុវត្ថិភាពផលិតផលអំបិលកម្ពុជា មានទំនុកចិត្តពីអតិថិជន និងបង្កើនផលិតភាព ដើម្បីឈានទៅរកទីផ្សារអន្តរជាតិ។
៤. ឥទ្ធិពល
ល្អ
១.ជម្រើសទី១ : រក្សាស្ថានភាពដើម តាមការវិភាគលើព័ត៌មានដែលយើងទទួលបានឃើញថា ជម្រើសទី១នេះបានផ្តល់ផលចំណេញ ប្រចាំឆ្នាំសរុបចំនួន ៥១៥ ០០២ ដុល្លាអាមេរិក ហើយបើគិតជាមធ្យមនៃផលចំណេញសរុប ក្នុងមួយក្រុម សាមគ្គីអ្នកផលិតអំបិលចំណេញបានចំនួន ២ ៧១១ ដុល្លាអាមេរិកក្នុងមួយឆ្នាំ និងបើគិតជាមធ្យមនៃផលចំណេញសរុប ក្នុងមួយគ្រួសារអ្នកផលិតអំបិលបានទទួលផលចំណេញចំនួន ៩០៤ ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ ២. ជម្រើសទី២ : សេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងស្រែអំបិល និងផលិតកម្មអំបិល តាមការវិភាគលើព័ត៌មានដែលយើងទទួលបានឃើញថា ជម្រើសទី២នេះបានផ្តល់ផលចំណេញប្រចាំឆ្នាំសរុបចំនួន ១ ១៥៨ ១៩១ ដុល្លាអាមេរិក ហើយបើគិតជាមធ្យមនៃផលចំណេញសរុប ក្នុងមួយក្រុមសាមគ្គីអ្នកផលិតអំបិលចំណេញប្រចាំឆ្នាំបានចំនួន ៦ ០៩៦ ដុល្លាអាមេរិក និងបើគិតជាមធ្យមនៃផលចំណេញសរុប ក្នុងមួយគ្រួសារអ្នកផលិតអំបិលបានទទួលផលចំណេញចំនួន ២ ០៣២ ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ ក្រៅពីប្រាក់ចំណេញដែលអាចគណនាដូចបានបង្ហាញខាងលើ នៅមានផលចំណេញដល់សង្គម យ៉ាងច្រើនទៀតដែលមិនអាចគណនាបានដូចជា សុវត្ថិភាពចំណីអាហារប្រចាំថ្ងៃ លើកកម្ពស់សុខភាពប្រជាជន ថែរក្សាការពារមុខរបរជាប្រពៃណីដែលបន្សល់ពីដូនតាតាំងពីយូរយាណាស់មក កាត់បន្ថយការនាំចូលអំបិលពីបរទេស បង្កើនភាពប្រកួតប្រជែង លើកកម្ពស់កិត្តិយសជាតិ។ល។
៥. ការពិគ្រោះយោបល់
ល្អ
កិច្ចពិគ្រោះយោបល់ត្រូវបានធ្វើឡើងតាមរបៀប ៖ ១. កិច្ចប្រជុំ: ក្រុមការងារវាយតម្លៃផលប៉ះពាល់ លិខិតបទដ្ឋានគតិយុត្តនៃក្រសួង ឧស្សាហកម្ម និងសិប្បកម្ម(MIH-RIA Team) ដោយមានកិច្ចសហការជាមួយក្រុម ORIA-ECOSSOC នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំជាមួយមន្រ្តីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ទាំងពីរខេត្ត គឺខេត្តកែប និងកំពត ។ ២. ការធ្វើអង្កេត: កម្រងសំណួរត្រូវបានបង្កើតឡើងដោយ MIH-RIA Team ដោយមានជំនួយពី ORIA-ECOSOCC។ ការធ្វើអង្កេតតាមរយៈកម្រងសំណួរ ត្រូវធ្វើឡើងដោយមន្រ្តីនៃ MIH-RIA Team និងមន្រ្តីនៃORIA-ECOSOCC នៅខេត្តកំពត និងខេត្តកែប កាលពីខែកញ្ញា ឆ្នាំ២០១៦។ អ្នកឆ្លើយនឹងសំណួរត្រូវបានជ្រើសរើសក្នុងចំណោមអ្នកដែលពាក់ព័ន្ធនឹងអាជីវកម្មអំបិល(សហគមន៍អ្នកផលិតអំបិល ក្រុមអ្នកផលិតអំបិល អ្នកផលិតនិងកែច្នៃអំបិល និងអ្នកលក់អំបិល) ចំនួន ៦៥ នាក់ នៅខេត្តកំពត និង ៣៥ នាក់នៅខេត្តកែប ដែលតំណាងអាជីវកម្មអំបិលទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលនៃកិច្ចពិគ្រោះយោបល់ដែលធ្វើឡើងតាមរយៈកិច្ចប្រជុំ និងការធ្វើអង្កេត បានបង្ហាញថា អ្នកពាក់ព័ន្ធនឹងអាជីវកម្មអំបិល ៩៨% គាំទ្រសំណើសេចក្តីព្រាងប្រកាស (ជម្រើសទី២) ដោយបានលើកឡើងនូវសំណូមពរ ឲ្យមានជំនួយបច្ចេកទេសពីស្ថាប័នគ្រប់គ្រងផ្ទាល់ និងការជួយរកទីផ្សារសម្រាប់ផលិតផលអំបិលកម្ពុជា។
៦. ចំណោទបញ្ហា
ល្អ
ផ្អែកតាមការវិភាគអំពីផលចំណេញនៃជម្រើសទាំងពីរខាងលើនេះបានបង្ហាញថា ជម្រើសទី២មានផលចំណេញប្រចាំឆ្នាំចំនួន ១ ១៥៨ ១៩១ ដុល្លាអាមេរិក រីឯជម្រើសទី១មានផលចំណេញប្រចាំឆ្នាំចំនួន ៥១៥ ០០២ ដុល្លាអាមេរិក។ បើប្រៀបធៀបជម្រើសទាំងពីរនេះ ឃើញថាជម្រើសទី២មានផលចំណេញខ្ពស់ជាងជម្រើសទី១។ ដូច្នេះ ជម្រើសទី២ ប្រកាសស្តីពីការគ្រប់គ្រងស្រែអំបិល និងផលិតកម្មអំបិល គួរត្រូវបានជ្រើសរើស។ លទ្ធផលនៃវាយតម្លៃបឋមនេះ អាចទទួលយកបានដោយមិនចាំចាប់ធ្វើការវាយតម្លៃបន្តទៀតទេ។
៧. ការអនុវត្តិន៍
ល្អ
Ministry of Industry and Handicraft, especially General Department of Small and Medium Enterprise and Handicraft shall disseminate, training techniques, seek market possibility by cooperating with private sector, develop partners, and Ministries-institutions to promote salt production, salt field management and development works, cooperating with Ministry of Economy and Finance to coordinate tax exemption and reduction, cooperating with National Bank of Cambodia to coordinate loan with low interest rate, promoting manufacturing sector to use local salt. General Department of Small and Medium Enterprise and Handicraft shall monitor and evaluate the effectiveness of Prakas implementation every year. Regulatory Impact Assessment Working Group shall examine and evaluate actual impact of implementing and propose to the leader of the ministry for consideration on wether revise the Prakas if Working Group found that the implementation of the Prakas on Management of Salt Field and Salt Management would not benefit as expected within 3 years.
សង្ខេប

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ អំបិលជាតម្រូវការចាំបាច់ និងមិនអាចខ្វះបានសម្រាប់មនុស្ស និងសត្វ ទាំងសម្រាប់ទ្រទ្រង់សតិបញ្ញា រាងកាយ និងទាំងសម្រាប់ផលិតកម្មផងដែរ។ នៅក្នុងព្រះរាជាណាចក្រ  កម្ពុជា ការផលិតអំបិលគឺជាកិច្ចការ និងមុខរបរតកូនតចៅ ដែលបន្សល់ទុកតាំងពីបុរាណកាលមក ហើយមានតែក្នុងខេត្តកំពត និងខេត្តកែប ប៉ុណ្ណោះ។

កន្លងមក​ ផលិតករអំបិលតែងតែត្អូញត្អែរពីកង្វះបច្ចេកទេស និងដើមទុន ក្នុងការកែប្រែគុណភាពផលិតផលអំបិលឲ្យស្របតាមកម្រិតស្តង់ដាជាតិ CS 0055:2007 ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាតិ និងឈានទៅរកទីផ្សារអន្តរជាតិ។

ការប្រើប្រាស់អំបិលដែលមិនមានគុណភាពស្របតាមស្តង់ដា  ទោះបីជាតម្រូវការអំបិលប្រចាំថ្ងៃសម្រាប់មនុស្សម្នាក់ៗមានចំនួនតិចតួចក៏ដោយ ក៏សារធាតុអ៊ីយ៉ូដមានតួនាទីសំខាន់និងចាំបាច់ក្នុងការ  ទ្រទ្រង់សុខភាពនិងរាងកាយចាប់ពីបង្កកំណើតក្នុងផ្ទៃមាតាមកម្ល៉េះ ហើយការប្រឈមធ្ងន់ធ្ងរចំពោះការមិនទទួលបាននូវបរិមាណអ៊ីយ៉ូដដ៏តិចតួចនេះនឹងកើតមាននូវបញ្ហាដូចជា​ ទារកស្លាប់ក្នុងផ្ទៃ ទារកប្រសូត្រមកមានខួរក្បាលមិនប្រក្រតី មិនគ្រប់គីឡូ មានការវិវឌ្ឍរាងកាយនិងខួរក្បាលយឺតយ៉ាវ  ជំងឺពកកជាដើម។

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងខិតខំជំរុញលើកទឹកចិត្តដល់ការផលិតអំបិល ក្នុងគោលបំណងឲ្យមានិរន្តរភាពអំបិលក្នុងស្រុក   ដោយបានផ្តល់បណ្ណកម្មសិទ្ធិដីស្រែអំបិលជូនដល់ក្រុមសាមគ្គី ជាបន្តបន្ទាប់ ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០១៥ ដែលមានផ្ទៃដីសរុបទំហំប្រមាណ ៣ ៦៧៨   ហិកតា។ផ្ទៃដីស្រែ