ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ការគ្រប់គ្រងលើការចាត់ថ្នាក់ និងការដាក់ស្លាកសញ្ញាសារធាតុគីមី
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2013-05-17
ថ្ងៃបញ្ចប់
: 2013-12-11
លេខរៀង
: 000042
សេចក្តីព្រៀង
: 000042
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ការគ្រប់គ្រងលើការចាត់ថ្នាក់ និងការដាក់ស្លាកសញ្ញាសារធាតុគីមី
ប្រភេទ
: អនុក្រឹត្យ
អធិប្បាយ
:

អនុក្រឹត្យនេះតម្រូវឲ្យផលិតករ អាជីវករ ពាណិជ្ជករ និយោជក អ្នកនាំចូល អ្នកចែក ចាយ ដែលពាក់ព័ន្ធនឹងសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ (មិនអនុវត្តចំពោះផលិត ផលឱសថ ផលិតផលគ្រឿងសំអាង ផលិតផលម្ហូបអាហារ សារធាតុគីមីបន្ថែមលើផលិតផលម្ហូបអាហារ និងផលិតផលជាសម្ភារៈប្រើប្រាស់) ត្រូវបិទស្លាកសញ្ញាសារធាតុគីមី នៅលើសម្ភារៈ វេចខ្ចប់សារធាតុគីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ (ព័ត៌មានអំពីផលិតផល រូបសញ្ញានៃភាព អាចបង្ក គ្រោះថ្នាក់ ពាក្យព្រមានព័ត៌មានអំពីភាពអាចបង្កគ្រោះថ្នាក់ ព័ត៌មានអំពីវិធានការ បង្ការ ឬវិធីប្រើប្រាស់ ព័ត៌មានអំពីផលិតករ ឬអ្នកផ្គត់ផ្គង់) ដែលត្រូវបាន ចរាចរនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារសុខភាពមនុស្ស សត្វ និងបរិស្ថាន តាមរយៈការផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ទៅដល់អ្នកប្រើប្រាស់ អំពីភាពអាចបង្កគ្រោះថ្នាក់នៃសារធាតុគីមី ផលិតផលគីមីនិងផលិផលគីមី ប្រើ ប្រាស់។

ក្នុងការវិភាគលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាសុខភាព និងបរិស្ថាន ដែលកើតឡើងពីការប្រើប្រាស់ សាធាតុគីមី ផលិតផលគីមី និងផលិត ផលគីមីប្រើប្រាស់ ដោយមានការយល់ដឹង តិចតួចពីភាពបង្កគ្រោះរបស់ផលិតផល ទាំងនោះ ជម្រើស២ ត្រូវបានយក មក ពិចារណា      ទី១ គឺអនុក្រឹត្យតម្រូវឲ្យអនុវត្តតាម និងទី២ គឺការអប់រំ និងផ្សព្វផ្សាយ ដោយផ្អែកលើការស្ម័គ្រចិត្ត និងមានឆន្ទៈខ្ពស់ក្នុងការអនុវត្តន៍តាម។ ការវាយតម្លៃ លើជម្រើសទាំង២ ខាងលើនេះ បានបង្ហាញឲ្យ ឃើញថា ជម្រើសទាំង២ ដាក់បន្ទុក ចំណាយតិចតួច ក៏ប៉ុន្តែផ្តល់ផលចំណេញច្រើន។ ការវិភាគបានបង្ហាញកាន់ តែស៊ីជម្រៅថែមទៀតគឺ ជម្រើសទី១ (អនុក្រឹត្យ) ផ្តល់ផល ចំណេញច្រើនជាង ជម្រើសទី២។ ដូច្នេះកិច្ចអន្តរាគមន៍ដែលមានប្រសិទ្ធភាព គឺ ជម្រើសទី១។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងបរិស្ថាន
ឈ្មោះមន្រ្តីទី ១
: ឯកឧត្តម ឈុន វណ្ណៈ
មុខងារមន្រ្តីទី ១
: ប្រធាននាយកនាយកដ្ឋានផែនការ និងកិច្ចការ ច្បាប់និងជាអនុប្រធានផ្នែកRIAនៃក្រសួងបរិស្ថាន
លេខទូរស័ព្ទមន្រ្តីទី ១
: 012-792-494
អ៊ីម៉ែល​ ១
: vannakdrchhun@gmail.com
ឈ្មោះមន្រ្តីទី ២
: លោក យិន សំរាយ
មុខងារមន្រ្តីទី ២
: អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍សហគមន៍តំបន់ការពា ធម្មជាតិ និងជាសមាជិកផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 011-871-541
អ៊ីម៉ែល ២
: samrayyin@gmail.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោកស្រី លឹម សុគន្ធា
មុខងារមន្រ្តី
: អនុប្រធានការិយាល័យច្បាប់ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃទីស្តីការគណៈរដ្ឋមន្ត្រី
លេខទូរស័ព្ទមន្រ្តី
: 092-736-969
អ៊ីម៉ែល
: lskthea@yahoo.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
អនុក្រឹត្យនេះ តម្រូវឲ្យគ្រប់សារធាតុគីមី ផលិតផលគីមី ផលិតផលគីមីប្រើប្រាស់ ត្រូវមានបិទស្លាកសញ្ញាសារធាតុគីមី ជាភាសាខ្មែរ ជាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដើម្បីកាត់បន្ថយជាអតិបរមាដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។
២. គោលបំណង
ល្អ
កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើសុខភាព និងសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថាន ដែលអាចបង្កដោយសារធាតុគីមី ផលិផលគីមី និងផលិតផលគីមីប្រើប្រាស់ ដែលអ្នកប្រើប្រាស់ពុំមានការយល់ដឹងអំពី ភាពអាចបង្កគ្រោះថ្នាក់របស់វា។
៣. ការជ្រើសរើស
ល្អ
មិនមានជម្រើសដែលតាមទ្រឺស្តីអាចមាន តែមិនអាចអនុវត្តបាននោះទេ។
៤. ឥទ្ធិពល
ល្អ
មិនមានផលប៉ះពាល់អវិជ្ជមានដល់ការប្រកួតប្រជែង។
៥. ការពិគ្រោះយោបល់
ល្អ
មានការគាំទ្រអនុក្រឹត្យនេះ ពីព្រោះមានស្លាកសញ្ញា ពួកគាត់អាចយល់ដឹងពីរបៀបប្រើប្រាស់ និងទុកដាក់ដោយសុវត្ថិភាព។
៦. ចំណោទបញ្ហា
ល្អ
ទទួលយកសំណើអនុក្រឹត្យ(ជម្រើសទី១) ដែលមានបន្ទុកចំណាយតិច និងផ្តល់ផលចំណេញច្រើនជាងជម្រើសទី២ ម្យ៉ាងទៀត ការអនុវត្តន៍ ក៏មានប្រសិទ្ធច្រើនជាងជម្រើសទី២ ដែរ ដែលជម្រើសនេះផ្អែកលើ ការស្ម័គ្រចិត្ត និងឆន្ទៈខ្ពស់ក្នុងការអនុវត្តន៍។ ជម្រើសទី១នេះ នឹងជួយជំរុញឲ្យមានការដាក់ស្លាកសញ្ញាជារូបភាព ឬជាសំណេរជាភាសាខ្មែរនៅលើសារធាតុគីមី ផលិតផលគីមី និង ផលិតផលគីមីប្រើប្រាស់ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពីមុនមានជាភាសាបរទេសភាគច្រើន ដែលធ្វើឲ្យអ្នកប្រើប្រាស់ ផ្ទាល់អាចយល់ពីភាពបង្កគ្រោះថ្នាក់ពីសំណាក់ផលិតផលទាំងនោះ។
៧. ការអនុវត្តិន៍
ល្អ
ត្រួវចុះពិនិត្យអំពីកម្រិតនៃការអនុវត្តន៍តាមនៅតាមទីផ្សារ បន្ទាប់ពីចូលជា ធរមាន ជារៀងរាល់ឆ្នាំ។ អនុក្រឹត្យនេះនឹងត្រូវពិនិត្យឡើងវិញក្នុងរយៈ ពេល៥ឆ្នាំ។
សង្ខេប

អនុក្រឹត្យនេះតម្រូវឲ្យផលិតករ អាជីវករ ពាណិជ្ជករ និយោជក អ្នកនាំចូល អ្នកចែកចាយ ដែលពាក់ព័ន្ធនឹងសារធាតុគីមី ផលិតផលគីមី និងផលិតផលគីមី ប្រើប្រាស់ (មិនអនុវត្តចំពោះ ផលិតផល ឱសថ ផលិតផលគ្រឿងសំអាង ផលិត ផលម្ហូបអាហារ សារធាតុគីមីបន្ថែមលើផលិតផលម្ហូបអាហារ និងផលិតផលជា សម្ភារៈប្រើប្រាស់) ត្រូវបិទស្លាកសញ្ញាសារធាតុគីមី នៅលើសម្ភារៈវេចខ្ចប់សារធាតុ គីមី ផលិតផលគីមី និងផលិតផលគីមីប្រើប្រាស់ (ព័ត៌មានអំពីផលិតផល រូបសញ្ញា នៃភាពអាចបង្កគ្រោះថ្នាក់ ពាក្យព្រមានព័ត៌មានអំពីភាពអាចបង្ក គ្រោះថ្នាក់ ព័ត៌មាន អំពីវិធានការបង្ការ ឬវិធីប្រើប្រាស់ ព័ត៌មានអំពីផលិតករ ឬអ្នក ផ្គត់ផ្គង់) ដែលត្រូវបានចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោល បំណង ការពារសុខ ភាពមនុស្ស សត្វ និង បរិស្ថាន តាមរយៈការផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ ទៅដល់ អ្នកប្រើប្រាស់ អំពីភាពអាចបង្កគ្រោះថ្នាក់នៃសារធាតុគីមី ផលិតផលគីមី និង ផលិផលគីមីប្រើប្រាស់។ ការគ្រប់គ្រងលើការចាត់ថ្នាក់ និងការដាក់ស្លាកសញ្ញាសារធាតុគីមី ដូចមានចែងក្នុង អនុក្រឹត្យនេះ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងស្ថាប័ននីមួយៗ ដែលរាជរដ្ឋា ភិបាលបានប្រគល់ជូន ដោយអនុលោមតាមច្បាប់ អនុក្រឹត្យនិងបទប្បញ្ញត្តិ ជា ធរមាន។