ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងការដឹកជញ្ជូនអ្នកដំណើរ និងទេសចរតាមផ្លូវគោក
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2012-03-23
ថ្ងៃបញ្ចប់
: 0000-00-00
លេខរៀង
: 000038
សេចក្តីព្រៀង
: 000038
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងការដឹកជញ្ជូនអ្នកដំណើរ និងទេសចរតាមផ្លូវគោក
ប្រភេទ
: ប្រកាស
អធិប្បាយ
:

ប្រកាសស្តីពីការគ្រប់គ្រងការដឹកជញ្ជូនអ្នកដំណើរ និងទេសចរតាមផ្លូវគោកនេះមានវិសាលភាពគ្រប ដណ្តប់​​​លើសកម្មភាពសេវាកម្មក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទេសចរតាមផ្លូវគោកនៅក្នុងព្រះរាជា ណាចក្រកម្ពុជាឲ្យមានប្រសិទ្ធភាព។ ​ប្រកាសនេះ​មាន​គោលបំណងបែងចែកតួនាទីនិងភារកិច្ច​រវាង ក្រសួងទេសចរណ៏ និងក្រសួង​​សាធារណការ និងដឹកជញ្ជូន ដើម្បីធានាឲ្យមានប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត រួមមាន ៖

  • បើកវគ្គ​បណ្តុះ​ បណ្តាលអំពីសុវត្ថិភាពនិង​បដិសណ្ឋារកិច្ចដល់​ប្រតិបត្តិ​​ករដែលទទួលបានលិខិត​ អនុញ្ញាតឲ្យធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូនអ្នក​ដំណើរ លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន ឬអាជ្ញា​បណ្ណ​ទេសចរណ៍។
  • សហការជំរុញឲ្យបង្កើតសមាគមដឹកជញ្ជូន ធ្វើក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង ដើម្បីពង្រឹងការទទួលខុសត្រូវសេវាកម្មដឹកជញ្ជូនឲ្យកាន់តែល្អ។

បង្កើតក្រុមការងារដែលមានមន្ត្រីជំនាញឲ្យចុះធ្វើអធិការកិច្ចត្រួតពិនិត្យសកម្មភាពសេវាកម្មដឹកជញ្ជូនអ្នក ដំណើរ និងទេសចរតាមផ្លូវគោក ដោយសហការណ៍ជាមួយនគរបាលមូលដ្ឋាន និងមន្ត្រីនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធផ្សេងៗទៀត។ ប្រកាសនេះផ្តល់សិទ្ធិដល់ក្រសួងទាំងពីរក្នុងការព្យួរ ការផ្អាក ការលុបចោល​លិខិត​ អនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនិងទេសចររបស់ប្រតិបត្តិករណាដែលមិនគោរព និង​អនុវត្ត​តាមប្រកាសនេះ ដោយយោងទៅលើច្បាប់ដែលមាន​ស្រាប់របស់​ភាគីក្រសួង​ទាំងពីរគឺច្បាប់ស្តីពី​ទេស​ ចរណ៍ និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងទេសចរណ៍
ឈ្មោះមន្រ្តីទី ១
: លោក កើត ពុទ្ធវរី
មុខងារមន្រ្តីទី ១
: អគ្គនាយករងទេសចរណ៍ និងជាប្រធានផ្នែកRIA នៃក្រសួងទេសចរណ៍
លេខទូរស័ព្ទមន្រ្តីទី ១
: 017-938-887
អ៊ីម៉ែល​ ១
: puthvory@yahoo.com
ឈ្មោះមន្រ្តីទី ២
: លោក ជួន ជ័យសត្យា
មុខងារមន្រ្តីទី ២
: ប្រធានក្រុមអ្នកច្បាប់នៃក្រសួងទេសចរណ៍ និងជាអនុប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012-885-559
អ៊ីម៉ែល ២
: bouserey@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក ហេង សុភៈបញ្ញា
មុខងារមន្រ្តី
: អនុប្រធានផ្នែក ក.ស.វ. និងជាសមាជិកផ្នែកRIA
លេខទូរស័ព្ទមន្រ្តី
: 016-847-749
អ៊ីម៉ែល
: pangha.h@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
តួនាទីនិងការទទួលខុសត្រូវមិនច្បាស់លាស់ រវាងក្រសួងទេសចរណ៍និងក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអ្នកដំណើរនិងអ្នកទេសចរតាមផ្លូវគោកក្នុងករណីមានគ្រោះថ្នាក់ចរាចរកើតឡើង។ ករណីនេះបង្កឲ្យមានការលំបាកក្នុងការអនុវត្តនិងការពង្រឹងការអនុវត្តច្បាប់ ឧទាហរណ៍ គ្រោះថ្នាក់ចរាចរនៅខេត្តព្រៃវែងនិងខេត្តកោះកុង បង្កឲ្យមានការលំបាកដល់មន្ត្រីក្នុងការដោះស្រាយបណ្តឹងទារសំណងពីជនរងគ្រោះ(អ្នកទេសចរ) ពីព្រោះតាមច្បាប់ដែលមានស្រាប់ ក្រសួងទាំងពីរមិនមានការទទួលខុសត្រូវជាក់លាក់ចំពោះករណីនេះ។
២. គោលបំណង
ល្អ
ប្រកាសនេះ មានគោលបំណងធានាឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោកនិងអ្នកបើកបររបស់ក្រុមហ៊ុនទាំងនោះ ហើយធានាថា មិនមែនជាកំហុសរបស់ពួកគេទេ នៅពេលពួកគេជួបនឹងគ្រោះថ្នាក់ចរាចរណាមួយ។ គោលបំណងនៃប្រកាសនេះជាការរួមចំណែកទៅនឹងគោលបំណងទូទៅរបស់រដ្ឋាភិបាលក្នុងការពង្រឹងសុវត្ថិភាពចំពោះអ្នកដំណើរនិងអ្នកទេសចរធ្វើដំណើរតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោក។
៣. ការជ្រើសរើស
ល្អ
១. ប្រកាស​នេះ ២. បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើអធិការកិច្ចក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោកលើភាពអនុលោមតាមលិខិបទដ្ឋានគតិយុត្តដែលមានស្រាប់។ ៣. ផ្តល់រង្វាន់ជាការទទួលស្គាល់សុវត្ថិភាពល្អដល់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោកណាដែល បានបំពេញតាមលក្ខណៈវិនិច្ឆ័យសុវត្ថិភាពតាមស្តង់ដាកម្រិតខ្ពស់ ដោយបិទស្ទិកកឺ(Sticker)លើរថយន្ត ឧទាហរណ៍ មានសរសេរនៅលើស្ទិកកឺថា សាកសមសម្រាប់អ្នកទេសចរណ៍(Suitable for Tourists) ដែលចេញដោយក្រសួងទេសចរណ៍និងក្រសួងសាធារណការ និងដឹកជញ្ជូន។
៤. ឥទ្ធិពល
ល្អ
បន្ទុកចំណាយបន្ថែមរបស់ធុរកិច្ចគឺជាផលប៉ះពាល់តិចតួច ដូច្នេះ នឹងមិនប៉ះពាល់ដល់ការប្រកួតប្រជែងខ្លាំងនោះទេ។
៥. ការពិគ្រោះយោបល់
ល្អ
ក្រុមហ៊ុនរថយន្តក្រុង សមាគមរថយន្តក្រុងកម្ពុជា(CAMBA) កម្រង់សំណួរ កម្រង់សំណួរត្រូវបានផ្ងើទៅ CAMBA ដើម្បីសុំយោបល់ ប៉ុន្តែមិនមានការឆ្លើយតប។ Apex Cambodia Travel Service Co.Ltd Phnom Penh Sorya Transport កម្រង់សំណួរ គាំទ្រប្រកាស ប៉ុន្តែមិនមានយោបល់លម្អិតទេ ទាក់ទងនឹងកម្រៃអាជ្ញាប័ណ្ណ។ អ្នកប្រើប្រាស់ ក្រុមអ្នកប្រើប្រាស់ អ្នកប្រើប្រាស់ចម្បងៗ(ឧទាហរណ៍ អ្នកទិញក្នុងទ្រង់ទ្រាយធំ) មិនបានធ្វើ អ្នកប្រើប្រាស់តូចតាច(ទិញតិចតួច)
៦. ចំណោទបញ្ហា
ល្អ
សំណើបញ្ញត្តិកម្មមិនមានបន្ទុកចំណាយកាតព្វកិច្ចច្រើនទេ ឬ មិនមានផលប៉ះពាល់ដល់ការប្រកួតប្រជែងទេ។
៧. ការអនុវត្តិន៍
ល្អ
A unit should be established between the MoT and Ministry of Transport and Public Works to coordinate implementation of the new arrangements. The MoT will monitor feedback received through its regular meetings with tourism sector businesses, including passenger land transport businesses, and initiate a review along with the Ministry of Transport and Public Works if necessary.
សង្ខេប

ប្រកាសស្តីពីការគ្រប់គ្រងការដឹកជញ្ជូនអ្នកដំណើរ និងទេសចរតាមផ្លូវគោកនេះមានវិសាលភាពគ្រប ដណ្តប់​​​លើសកម្មភាពសេវាកម្មក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទេសចរតាមផ្លូវគោកនៅក្នុងព្រះរាជា ណាចក្រកម្ពុជាឲ្យមានប្រសិទ្ធភាព។ ​ប្រកាសនេះ​មាន​គោលបំណងបែងចែកតួនាទីនិងភារកិច្ច​រវាង ក្រសួងទេសចរណ៏ និងក្រសួង​​សាធារណការ និងដឹកជញ្ជូន ដើម្បីធានាឲ្យមានប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត រួមមាន ៖ បើកវគ្គ​បណ្តុះ​បណ្តាលអំពីសុវត្ថិភាពនិង​បដិសណ្ឋារកិច្ចដល់​ប្រតិបត្តិ​​ករ។ សហការជំរុញឲ្យបង្កើតសមាគមដឹកជញ្ជូន ក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង។ បង្កើតក្រុមការងារដែលមានមន្ត្រីជំនាញឲ្យចុះធ្វើអធិការកិច្ចត្រួតពិនិត្យសកម្មភាពសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទេសចរតាមផ្លូវគោក។ សំណើប្រកាស(ជម្រើសទី១)ត្រូវបានវាយតម្លៃ ដោយប្រៀបធៀបនឹងជម្រើសពីរទៀត។ សំណើដាក់​បន្ទុក​ចំណាយកាតព្វកិច្ចខ្ពស់ជាងជម្រើសពីរផ្សេងទៀត ប៉ុន្តែផ្តល់ផលចំណេញច្រើនជាងជម្រើសពីរផ្សេងទៀត ពីព្រោះជម្រើសទី២ មិនមានវិធានការដូចជម្រើសទី១ក្នុងការកែលម្អឥរិយាបថអ្នកបើកបរ និងជម្រើសទី៣ មានតែធុរកិច្ចខ្នាតធំប៉ុណ្ណោះនឹងចូលរួមក្នុងកម្មវិធីផ្តល់រង្វាន់ជាការទទួលស្គាល់សុវត្ថិភាព ខណៈដែល​អ្នក​ដំណើរភាគច្រើនជ្រើសរើសយកធុរកិច្ចខ្នាតតូចដែលសមរម្យសម្រាប់សេចក្តីត្រូវការរបស់ពូកគេ។ ទោះបីជា ជម្រើសទី១(ប្រកាស) ត្រូវបានផ្តល់ជាអនុសាសន៍ទទួលយកនិងមានផលចំណេញគួរឲ្យ​កត់​សម្គាល់ក៏ដោយ ក៏ប៉ុន្តែ វាត្រូវបានកែលម្អដោយបន្ថែមយន្តការឬការទទួលខុសត្រូវរបស់ក្រសួងទាំងពីរនេះ ដើម្បីឆ្លើយតបទៅនឹងបណ្តឹងទារ​សំណង​ពីអ្នករងគ្រោះ​ដោយសារគ្រោះថ្នាក់ចរាចរ ទៅក្នុងសំណើប្រកាស​អន្តរក្រសួងនេះ ហើយត្រូ​វ​ពិនិត្យពីប្រសិទ្ធភាពក្នុងរយៈពេល១ឆ្នាំ បន្ទាប់ពីប្រកាសនេះចូលជាធរមាន។