ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2013-08-26
ថ្ងៃបញ្ចប់
: 2014-01-27
លេខរៀង
: 000044
សេចក្តីព្រៀង
: 000044
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
ប្រភេទ
: ប្រកាស
អធិប្បាយ
:

សេចក្តីព្រាងប្រកាសនេះមានគោលបំណងកំណត់អំពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការីទេស ​ចរណ៍ និង​ភ្នាក់​ងារទេសចរណ៍ ដែលកំពុងប្រកបវិជ្ជាជីវៈនិងជាសមាជិកសមាគមទេសចរណ៍នានា ដែល​ពាក់​ព័ន្ធ​នឹង​សេវាកម្មការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍មានករណីយកិច្ចរក្សាការសំងាត់វិជ្ជាជីវៈ ផ្តល់នូវពត៌មាននឹង​សេវាកម្ម​ទេសចរណ៍ដល់ភ្ងៀវប្រកបដោយភាពត្រឹមត្រូវ ត្រូវរក្សាកត្តិយស​និងភាពថ្លៃថ្លូរ​របស់ខ្លួន​ដោយ​ មិនលួចផែនការយុទ្ធសាស្រ្តទីផ្សាររបស់ដៃគូប្រកួតប្រជែងឡើយ ចូលរូមចំនែកក្នុង​ការ​សិក្សា​​ស្រាវជ្រាវទីផ្សារ​។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងទេសចរណ៍
ឈ្មោះមន្រ្តីទី ១
: លោក កើត ពុទ្ធវរី
មុខងារមន្រ្តីទី ១
: អគ្គនាយករងទេសចរណ៍ និងជាប្រធានផ្នែកRIA នៃក្រសួងទេសចរណ៍
លេខទូរស័ព្ទមន្រ្តីទី ១
: 017-938-887
អ៊ីម៉ែល​ ១
: puthvory@yahoo.com
ឈ្មោះមន្រ្តីទី ២
: លោក ជួន ជ័យសត្យា
មុខងារមន្រ្តីទី ២
: ប្រធានក្រុមអ្នកច្បាប់នៃក្រសួងទេសចរណ៍ និងជាអនុប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012-885-559
អ៊ីម៉ែល ២
: bouserey@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក ហេង សុភៈបញ្ញា
មុខងារមន្រ្តី
: អនុប្រធានផ្នែក ក.ស.វ. និងជាសមាជិកផ្នែកRIA
លេខទូរស័ព្ទមន្រ្តី
: 016-847-749
អ៊ីម៉ែល
: pangha.h@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
កន្លងមកមគ្គុទេ្ទសក៍ទេសចរណ៍របស់ការីទេសចរណ៍ ឬភ្នាក់ងារទេសចរណ៍មួយចំនួនតូចបានប្រព្រឹត្តអំពើមិនគប្បីចំពោះភ្ញៀវទេសចរមានដូចជា ការនំាភ្ញៀវទិញទំនិញក្លែងក្លាយ ការរៀបចំកញ្ចប់ទស្សនៈកិច្ចមិនអនុឡោមតាមកិច្ចព្រមព្រៀងគ្នា ណែនំាភ្ញៀវទៅរក សេវាកម្មផ្លូវភេទ និងគ្រឿងញៀន។ ឧ១៖ ករណីភ្ញៀវទេសចរជនជាតិហ្វីលីពីនមួយត្រូវបានមគ្គុទេ្ទសក៍ទេសចរណ៍ នាំទៅទិញគ្រឿង អលង្ការក្លែងក្លាយដែលមានតំលៃជាង ៣ម៉ឺនដុល្លាអាមេរិច ក្នុងខេត្តសៀមរាប។ ឧ២៖ ខ្សែទស្សនៈកិច្ចមួយចំនួនត្រូវបានពន្យាពេល និងកាត់បន្ថយនៅក្នុងដំណើរទស្សនៈកិច្ច ឬកញ្ចប់សេវាកម្មជាក់ស្តែង។ ឧ៣៖ ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងមគ្គុទេ្ទសក៍ទេសចរណ៍មួយចំនួនមិនបានផ្តល់ ឱកាស និងមិនបានអនុវត្តតួនាទីភារកិច្ចខ្លួនឲ្យបានត្រឹមត្រូវទេ ដោយបណ្តែតបណ្តាយឲ្យ មគ្គុទេ្ទសក៍ទេសចរណ៍ក្រុមហ៊ុនទួរ (Tour) រឺ អ្នកបកប្រែបន្តជាជនជាតិបរទេសដើរតួរជាមគ្គុទេ្ទសក៍ទេសចរណ៍ ឯខ្លួនឯងជាមគ្គុទេ្ទសក៍ស្របច្បាប់បាំងឆ័ត្រឲ្យភ្ញៀវទៅវិញ។
២. គោលបំណង
ល្អ
ប្រកាសនេះមានគោលបំណងធំៗដូចខាងក្រោម៖ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍របស់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកកំពស់កិត្យានុភាពជាតិ និងទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍ឲ្យបានជាអតិបរមា។
៣. ការជ្រើសរើស
ល្អ
១. សំណើរប្រកាសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍។ ២.បង្កើតក្រុមការងារវាយតម្លៃ ដើម្បីផ្តល់ពានរង្វាន់ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ដែលបានផ្តល់សេវាកម្មជូនភ្ញៀវទេសចរបានល្អប្រសើរ។
៤. ឥទ្ធិពល
ល្អ
បន្ទុកចំណាយរបស់ធុរៈកិច្ចក្នុងការអនុវត្តន៍ប្រកាសនេះ មានចំនូនតិចតូច ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកួតប្រជែងរបស់ធុរៈកិច្ចឡើយ។
៥. ការពិគ្រោះយោបល់
ល្អ
សេចក្តីព្រាងប្រកាសមានចំនុចល្អសម្រាប់ការី និងភ្នាក់ងារទេសចរណ៍ ក្នុងការទទួលខុសត្រូវលើអាជីវកម្មតាមច្បាប់។ -ក្រមសីលធម៌នេះមិនមានផលប៉ះពាល់និងដាក់បន្ទុកធ្ងន់ធ្ងរដល់ការប្រកួតប្រជែងទេ ពីព្រោះវាជាការអនុវត្ថន៍ទំាងអស់គ្នា ជារួមមក វាមិនមែនជាបញ្ហាចោទ។ -ជំរុញឲ្យធុរកិច្ចផ្តល់សេវាកម្មជួនដល់ភ្ញៀវទេសចរប្រកបដោយក្រមសីលធម៌ និងមានទំនូលខុសត្រូវលើការសន្សាជាមួយភ្ញៀវ។ ជារួមមក សមាគមន៍ CATA បានគាំទ្រដល់សេចក្តីព្រាងនៃប្រកាសនេះ។
៦. ចំណោទបញ្ហា
ល្អ
សំណើរនេះមិនមានបន្ទុកចំណាយធ្ងន់ធ្ងរដល់ធុរៈកិច្ចទេ។
៧. ការអនុវត្តិន៍
ល្អ
សង្ខេប

ប្រកាសនេះនឹងអនុវត្តចំពោះការីទេស​ចរណ៍ និង​ភ្នាក់​ងារទេសចរណ៍ ទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពោលគឺតម្រូវឲ្យពួកគាត់អនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវនិរន្តរភាពអាជីវកម្ម ឆ្លើយតបបានទៅនឹងក្រមវិជ្ជាជីវៈ និងគោលការណ៍គ្រិះរបស់អង្គការទេសចរណ៍ពិភពលោក។ ប្រកាសនេះក៏មានគោលបំណងផងដែរក្នុងការជំរុញឲ្យគ្រប់ការីទេស​ចរណ៍ និង​ភ្នាក់​ងារទេសចរណ៍ ទាំងអស់ចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ជំរុញការអនុវត្តច្បាប់ស្តីពីទេសចរណ៍ លើកកំពស់គុណភាពសេវាកម្ម ស្តង់ដារវិជ្ជាជីវៈ រក្សាកិត្តិយស​និងភាពថ្លៃថ្លូរ ផ្តល់នូវភាពស្មោះត្រង់ ជំនឿទុកចិត្តជូនដល់ភ្ញៀវទេសចរដែលបានពេញចិត្តជ្រើស រើសយកកញ្ចប់ទស្សនកិច្ចរបស់ក្រុមហ៊ុនខ្លួន។

ក្រៅពីសំណើបញ្ញត្តិកម្មនេះ (ជម្រើស១) មានជម្រើសមួយផ្សេងទៀតត្រូវបានយកមកពិចារណា គឺជម្រើសទី២ “បង្កើតក្រុមការងារវាយតម្លៃ ដើម្បីផ្តល់ពានរង្វាន់ដល់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍”  ដែលបានផ្តល់សេវាកម្មជូនភ្ញៀវទេសចរបានល្អប្រសើរ។ តាមការសិក្សានិងវិភាគយើងពិនិត្យឃើញថា​ ជម្រើសទី២នេះហាក់បីដូចជាមិនមានផលប៉ះពាល់ច្រើនដល់ការីទេស​ចរណ៍ និង​ភ្នាក់​ងារទេសចរណ៍។ប៉ុន្តែអាចនឹងមានការចំណាយច្រើនព្រោះត្រូវមានក្រុមការងារចុះជាប្រចាំ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ពេលវេលាប្រកបអាជីវកម្មរបស់ការីទេស​ចរណ៍ និង​ភ្នាក់​ងារទេសចរណ៍ផងដែរ។ ចំពោះផលចំណេញដែលនឹងទទួលបានអាចមានបរិមាណតិចតួចមិនសក្តិសមទៅនឹងការចំណាយ ព្រមទាំងមិនបម្រើឲ្យផលប្រយោជន៍ជាសកល។