ក្រុម​ប្រឹក្សាសង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
កិច្ចប្រជុំជំនាញបច្ចេកទេសលើសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការរំលាយចោល និងការកំណត់តួនាទីនិងភារកិច្ច
ការគ្រប់គ្រងលើការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃ និងការនាំចេញត្បូងពេជ្រដែលបានកែច្នៃរួចក្នុងការអនុវត្តគម្រោងចេញវិញ្ញាបនបត្រគឹមប័រលី
ទិន្នន័យដំបូង
ថ្ងៃទទួល
: 2012-11-06
ថ្ងៃបញ្ចប់
: 2012-12-11
លេខរៀង
: 000035
សេចក្តីព្រៀង
: 000035
ស្ថានភាព
: សម្រេច
ឈ្មោះ​​
: ការគ្រប់គ្រងលើការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃ និងការនាំចេញត្បូងពេជ្រដែលបានកែច្នៃរួចក្នុងការអនុវត្តគម្រោងចេញវិញ្ញាបនបត្រគឹមប័រលី
ប្រភេទ
: ប្រកាស
អធិប្បាយ
:

គម្រោងគីមប័រលីប្រូសេស (Kimberley Process Certification Scheme (KP Scheme)) គឺជាដំណើរការមួយដែលបានឯកភាពគ្នាដោយប្រទេសមួយចំនួន ក្នុងការបង្កើតឲ្យមានការត្រួតពិនិត្យលើសកម្មភាពពាណិជ្ជកម្មនិងការដឹកជញ្ជូនឆ្លងកាត់បណ្តាលប្រទេសមួយចំនួន ដើម្បីទប់ស្កាត់លំហូរត្បូងពេជ្រមានទំនាស់និងជួយការពារពាណិជ្ជកម្មត្បូងពេជ្រស្របច្បាប់  ប្រកាសនេះកំណត់អំពីភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មក្នុងការចេញវិញ្ញាបនបត្របញ្ជាក់និងកំណត់នីតិវិធីសម្រាប់ការនាំចូលត្បូងពេជ្រមិនទាន់ច្នៃនិងនាំចេញត្បូងពេជ្រដែលបានច្នៃរួចតាម KP Scheme ដើម្បីគ្រប់គ្រងលើការអនុវត្តនិងការប្រព្រឹត្តទៅរបស់គម្រោងនេះ។
ប្រកាសនេះនឹងអនុវត្តចំពោះពាណិជ្ជករដែលនាំចូលត្បូងពេជ្រមិនទាន់ច្នៃនិងនាំចេញត្បូងពេជ្រដែលបានច្នៃរួច ក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជា។

មន្រ្តីទំនាក់ទំនងនៃក្រសួង
ក្រសួងពាណិជ្ជកម្ម
ឈ្មោះមន្រ្តីទី ១
: លោក ប៉ែន សុវិជាតិ
មុខងារមន្រ្តីទី ១
: ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងជាអនប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ១
: 012-816-663
អ៊ីម៉ែល​ ១
: sovicheatpenn@gmail.com
ឈ្មោះមន្រ្តីទី ២
: លោក ឱម តារាឬទ្ធិ
មុខងារមន្រ្តីទី ២
: ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងជាអនប្រធានផ្នែក RIA
លេខទូរស័ព្ទមន្រ្តីទី ២
: 012-993-188
អ៊ីម៉ែល ២
: omdararith@yahoo.com
មន្រ្តីទំនាក់ទំនងផ្នែកការិយាល័យវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត (ORIA)
ឈ្មោះមន្រ្តី
: លោក សំ សំណាង
មុខងារមន្រ្តី
: អនុប្រធានផ្នែក ក.ស.វ. និងជាសមាជិកផ្នែកRIA
លេខទូរស័ព្ទមន្រ្តី
: 077-644-095
អ៊ីម៉ែល
: Somnangs001@gmail.com
វិភាគ
១​. ចំណោទបញ្ហា
ល្អ
បញ្ហាជាអន្តរជាតិគឺការប្រើប្រាស់ពាណិជ្ជកម្មត្បូងពេជ្រ ដើម្បីផ្តល់ហិរញ្ញវត្ថុដល់ជម្លោះ ហើយកម្ពុជាមានបំណងចូលរួមចំណែកក្នុងការជួយដោះស្រាយបញ្ហានេះ។ បច្ចុប្បន្ននេះ កម្ពុជាត្រួតពិនិត្យមិនដិតដល់លើពាណិជ្ជកម្មត្បូងពេជ្រដែលឆ្លងកាត់ទឹកដីរបស់ខ្លួន ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវអប្បបរមារបស់ KP Scheme។
២. គោលបំណង
ល្អ
ធានាថាកម្ពុជាមិនចូលរួមក្នុងពាណិជ្ជកម្មត្បូងពេជ្រមានទំនាស់និងមិនត្រូវបានគេប្រើប្រាស់ជាផ្លូវឆ្លងកាត់។
៣. ការជ្រើសរើស
មធ្យម
១. ប្រកាស ២.កែសម្រួលខ្លឹមសារនៃប្រកាស ដោយបញ្ញត្តិត្រឹមតែត្បូងពេជ្រមិនទាន់ច្នៃ។
៤. ឥទ្ធិពល
មធ្យម
មានផលប៉ះពាល់តិចលើរបាំងពាណិជ្ជកម្មនាំចេញ/នាំចូលត្បូងពេជ្រ។
៥. ការពិគ្រោះយោបល់
ល្អ
មិនមានការជំទាស់ច្រើនទេចំពោះការបង្កើតប្រកាសនេះ។ សមាជិកនៃសមាគមគិតថាប្រកាសនេះមានសារសំខាន់ ដើម្បីគ្រប់គ្រងការនាំចូលនិងការនាំចេញត្បូងពេជ្រ ពីព្រោះវានឹងជួយធានាធុរកិច្ចរបស់ពួកគេនិងបង្កើនតម្លៃការងាររបស់ពួកគេ។អ្នកខ្លះបារម្ភពីថ្លៃត្បូងពេជ្រកើនឡើង ទោះជាយ៉ាងនេះក្តី ក្តីបារម្ភទាំងនេះនឹងធូរស្បើយ ដោយពួកគេអាចទិញបានត្បូងពេជ្រ/គ្រឿងអលង្កការប្រកបដោយគុណភាពនិងធានាសុវត្ថិភាព ពីព្រោះទំនិញទាំងនេះត្រូវឆ្លងកាត់ KP Scheme។គាំទ្រប្រកាសនេះ។ ការចូលរួមរបស់កម្ពុជាក្នុង KP Scheme នឹងលើកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា ចំពោះឧស្សាហកម្មត្បូងពេជ្រ/គ្រឿងអលង្កការ និងទាក់ទាញវិនិយោគក្នុងវិស័យនេះ។
៦. ចំណោទបញ្ហា
ល្អ
បន្ទុកចំណាយកាតព្វកិច្ចតិចតួច: ចេញប្រកាសគ្រប់គ្រងត្រឹមតែពាណិជ្ជកម្មត្បូងពេជ្រមិនទាន់ច្នៃប៉ុណ្ណោះ នេះគឺជាជម្រើសដែលត្រូវជ្រើសរើស ពីព្រោះវាបំពេញតាមលក្ខខណ្ឌតម្រូវរបស់ KP Scheme ដោយដាក់បន្ទុកចំណាយកាតព្វកិច្ចទាប។
៧. ការអនុវត្តិន៍
ល្អ
Collection and exchange of information on the diamond trade will assist Cambodia’s international transparency, especially in the implementation of the requirements imposed by the KP Committee. The Prakas provides for TPD and CAMCONTROL to implement a streamlined process to minimize costs for the diamond trading industry, but also ensure robust certification and inspection of this specific commodity.
សង្ខេប

ប្រកាសតម្រូវឲ្យអ្នកនាំចូលត្បូងពេជ្រមិនទាន់ច្នៃនិងអ្នកនាំចេញត្បូងពេជ្រដែលបានច្នៃរួចចុះបញ្ជីពាណិជ្ជកម្ម និងត្រូវទទួលវិញ្ញាបនបត្រតាមគម្រោងគីមប័រលីប្រូសេស (Kimberley Process Certification Scheme KP Scheme មានបំណងត្រួតពិនិត្យពាណិជ្ជកម្ម ត្បូងពេជ្រមានទំនាស់ជាអន្តរជាតិ។ សំណើ​នេះនឹងគាំទ្រការចូលរួមរបស់កម្ពុជានៅ ក្នុង KP Scheme ដែលនឹងលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និង កេរ្តិ៍ឈ្មោះត្បូងថ្មនិងឧស្សាហកម្មគ្រឿងអលង្ការកម្ពុជា។          សំណើ(ជម្រើសទី១)ត្រូវបានប្រៀបធៀបនឹងជម្រើសមួយផ្សេងទៀតដែលគ្រាន់តែតម្រូវឲ្យមានវិញ្ញាបនបត្រចំពោះការនាំចូលត្បូងពេជ្រមិនទាន់ច្នៃ(មិនតម្រូវឲ្យមានវិញ្ញាបនបត្រចំពោះការនាំចេញត្បូងពេជ្រដែលបានកែច្នៃរួច)(ជម្រើសទី២) ឈរលើមូលដ្ឋាននេះ​ ជម្រើសទី២នឹងបំពេញបានតាមលក្ខខណ្ឌតម្រូវ អប្បបរមារបស់ KP Scheme។ PA បានសន្និដ្ឋានថា បន្ទុកចំណាយកាតព្វកិច្ច របស់ជម្រើសទី២ នឹងមានកម្រិតទាបជាងបន្ទុកចំណាយកាតព្វកិច្ចរបស់សំណើ ប្រកាសបន្តិចបន្តួច ក៏ប៉ុន្តែជម្រើសទាំងពីរនេះនឹងផ្តល់ផលចំណេញដូចគ្នា ដូច្នេះគួរ ជ្រើសរើសយកជម្រើសទី២។ ជាទូទៅឧស្សាហកម្មត្បូងថ្មគាំទ្រនូវប្រកាសនេះ តំណាងអ្នកប្រើប្រាស់មានក្តីបារម្ភថា តម្លៃត្បូងពេជ្រនឹងឡើងថ្លៃ ប៉ុន្តែពួគគាត់បាន ទទួលស្គាល់នូវអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការមិនពាក់ព័ន្ធនឹងត្បូងពេជ្រមានទំនាស់។