នៅថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីរសៀល នៅបន្ទប់ប្រជុំ២០៤ នៅអគារមិត្តភាព នៃទីស្តីការគណ:រដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមទី៣ ដឹកនាំដោយ ឯកឧត្តម ចែម ផល្លា អនុប្រធាន និងជាប្រធានក្រុមការងារទី៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្ដីព្រាងបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិតនិងការស្តុកទុកឧបករណ៍ អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកអចិន្ត្រៃយ៍ សមាជិកមិនចិន្ត្រៃយ៍ ទីប្រឹក្សាជាន់ខ្ពស់ និងសេនាធិការក្រុម៣។
ECOSOCC