Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្តេច​តេជោ ហ៊ុន សែន ជួបអ្នក​ចារ​សាស្ត្រាស្លឹក​រឹតនៅ​ខេត្តសៀម​រាប ក្នុង​ពេលស្នាក់​នៅក្នុង​ខេត្តសៀមរាប

  • Khim Chandara
  • PressOCM
  • 2372 Views

នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចអ​គ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់​កិត្តិយស​ឱ្យ​អ្នក​នាង ភឿន ផាវី អាយុ៣០ឆ្នាំ និងម្តាយ រួមទាំងកូនតូច បាន​ចូលជួប​សំដែង​ការគួរសម និង​លើក​ទឹក​ចិត្ត​ចំពោះ​អ្នកនាង​ដែលចេះ​ចារ​សាស្ត្រា​ស្លឹករឹត ដែលស្ទើតែ​បាត់បង់អស់​ទៅហើយនោះ។

  

សម្តេច​តេជោ រីករាយ​សាទរ និងកោត​សរសើរ​ចំពោះ​ការខិត​ខំប្រឹង​ប្រែង​របស់ អ្នកនាង ភឿន ផាវី ក្នុង​ការ​ចារ​ផលិត​សាស្ត្រា​ស្លឹក​រឹតឡើង​វិញ​នៅក្នុង​ខេត្ត​សៀមរាបនេះ។ សម្តេចតេជោ បានគាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​គាត់​ក្នុង​ការផលិត​សាស្រ្តា​ស្លឹក​រឹត​ឡើងវិញ និងបង្កើន​ការបណ្តុះ​បណ្តាល​សិស្សានុ​សិស្ស​ឱ្យចេះ​ដឹង​បាន​ច្រើន​ដើម្បីរក្សា​តម្លៃ​មរតក​វប្បធម៍​ខ្មែរ។ ការផលិត​សាស្ត្រា​ស្លឹករឹតថ្មីនេះ គឺជាការ​គិត​គូរមួយ ដើម្បី​រក្សា​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​អោយ​បានស្កាល់​ថាជាស្នា​ដៃរបស់​ខ្មែរ។ ទន្ទឹម​នឹងនេះ សម្តេច​តេជោ បាន​ណែ​នាំ​ឱ្យអ្នក​នាង ភឿន ផាវី ប្រឹងប្រែងដុសខាត់​សមត្ថភាព​ឱ្យកាន់​តែល្អ​ប្រសើរ​ថែមទៀត ដើម្បី​ធ្វើ​ឱ្យ​ការ​ផលិត​ស្លឹក​រឹត​នេះ​កាន់​តែមាន​គុណភាព​ល្អ។ សម្តេចតេជោ បានណែនាំ​ឱ្យអ្នក​ផលិត​ស្លឹក​រឹតវ័យ​ក្មេង​រូបនេះ​ប្រមូលផ្តុំអ្នក​ដែលធ្លាប់​មានបទពិសោធន៍ ឬសមត្ថភាព​ធ្វើសាស្ត្រា​ស្លឹករឹត ដើម្បីចូល​រួម​ជាមួយ​គ្នា​ធ្វើឱ្យ​សង្វាក់​នៃកា​រផលិត​សាស្ត្រាស្លឹក​រឹតបាន​ឆាប់​លឿននិង​កាន់តែច្រើន។ ដើម្បី​គាំទ្រ លើក​ទឹក​ចិត្ត​ដល់​អ្នក​ផលិត​ស្រ្តា​ស្លឹករឹត និងថែ​រក្សានូវ​កេរ្តិ៍ម​រតក​ដូនតា​យើងអោយ​បានគ​ង់វង្ស សម្តេចតេ​ជោ ហ៊ុន សែន បាន​ធានា​ទិញ​សាស្ត្រា​ស្លឹករឹត​ដែលផលិតបា​នទាំង​អស់ក្នុង​តម្លៃទ្វេ​ជាពីរ។

តាមធម្មតា​សាស្ត្រាស្លឹក​រឹតមួយ​ច្បាប់លក់ក្នុ​ង​តម្លៃ ១២,០០០រៀល ប៉ុន្តែ សម្តេច​តេជោ ទទួលទិញ​ក្នុងតម្លៃ ២៥,០០០រៀល។ តាមរយៈ​ការធានា​ទទួល​ទិញ​របស់ សម្តេចតេជោ គឺនឹង​ធ្វើឱ្យ​គ្រួសារ​របស់​អ្នក​នាង ផាវី មាន​ការងារ​ធ្វើកាន់​ តែច្រើន​ឡើង​ ព្រម​ទាំង​ទទួល​បាន​នូវ​ប្រាក់​ចំណូល​សមរម្យ​ដែល​នឹងជួយ​សម្រួល​ដល់ជីវភាព​រស់នៅរបស់គ្រួសារអ្នកនាងអោយកាន់តែប្រសើរឡើង៕

PressOCM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន