ក.ស.វ. បានចូលរួមពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំដោយក្រសួងនានាមានច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ឆ្លងការប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រីឬនៅតាមក្រសួងសាមីនីមួយៗ។
         ដើមី្បប្រសិទ្ធភាពការងារពិនិត្យ និងផ្តល់យោបល់ ក.ស.វ. បានរៀបចំដំណើរការការងារដោយបែងចែកសមាជិកអចិន្រៃ្តយ៍ ជាបីក្រុម គឺ ក្រុមវិស័យរដ្ឋបាល (ក្រុមទី១) ក្រុមវិស័យសេដ្ឋកិច្ច (ក្រុមទី២) និងក្រុមវិស័យសង្គមកិច្ច និងវប្បធម៌ (ក្រុមទី៣) ទៅតាមក្រសួងស្ថាប័ន។ ក្រុមនីមួយៗ ដឹកនាំដោយប្រធាន០១រូប ដែលជាអនុប្រធាន ECOSOCC និងមានអ្នកទទួលខុសត្រូវរបស់ក្រុម០១រូប ផងដែរ។
         ជាលទ្ធផលចាប់ពីឆ្នាំ២០០៧ ដល់ ឆ្នាំ២០២៣ ក.ស.វ. បានពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តបានមួយចំនួនមានដូចខាងក្រោម៖

សេចក្តីព្រាង ឆ្នាំ២០០៧ ដល់ ឆ្នាំ២០២៣
- សេចក្ដីព្រាងច្បាប់ ១៧១
- សេចក្ដីព្រាងព្រះរាជក្រឹត្យ ៥៧
- សេចក្ដីព្រាងអនុក្រឹត្យ ៣២៤
- សេចក្ដីព្រាងគោលនយោបាយនិងឯកសារផ្សេងៗ ១៥២
សរុប ៧០៤