Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

ស​ម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើកសន្និសីទ​អន្តរជាតិ​ថ្នាក់តំបន់​អាស៊ីប៉ា​ស៊ីហ្វិក ស្តីពីការ​អភិវឌ្ឍន៍​កុមារ​តូច នៅខេត្តសៀមរាប

  • Khim Chandara
  • ECOSOCC
  • 2359 Views

ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ បាន​អញ្ជើញ​​ជា​​អធិ​បតី​បើក​សន្និសីទ​អន្តរជាតិ ថ្នាក់តំបន់​អាស៊ីប៉ាស៊ី​ហ្វិក ស្តីពីការអភិវឌ្ឍន៍​កុមារ​តូច ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា។

សន្និសីទ​នេះរៀប​ចំឡើង​នៅសណ្ឋាគា​រអង្គរអេរ៉ា ខេត្តសៀមរាប មានរយៈ​ពេល៣​ថ្ងៃពោល​ចាប់ពីថ្ងៃទី០១ ដល់០៣ ខែមីនា ដោយមាន​ប្រតិភូ​អន្តរជាតិ ជាន់ខ្ពស់មក​ពីប្រទេស​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក​ប្រមាណ ៣០០​នាក់ និងប្រតិភូជាតិ​មកពី​​ក្រសួង​ស្ថាប័ន​បាក់ព័ន្ធការអប់រំ និងកុមារប្រមាណ ២០០បន្ថែមទៀត។

​ប្រសាសន៍​សំខាន់ៗរបស់​សម្តេចតេជោ ហ៊ុន សែន៖

 

- សម្តេចនាយ​ករដ្ឋមន្រ្តី បានថ្លែងថា ការគាំពារលើកុមារតូច​មិនមែនទើបនិងធ្វើនាពេលបច្ចុប្បន្ននោះឡើយ ពោលកម្ពុជាបានធ្វើឡើងតាំងពីក្រោយ ថ្ងៃរំដោះប្រទេស ៧ មករា ឆ្នាំ១៩៧៩មកម្ល៉េះ។

 

- សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាល ក៏បាន​ជំរុញ​ការ​ផ្សព្វផ្សាយ​ក្នុង​ចិញ្ចឹម​បីបាច់​កុមារ​តាម​រយៈការជំរុញបំប៉ៅ​ដោយ​ទឹកដោះម្តាយ ឲ្យដល់៥៩ ខែ ហើយ​ក៏បាន​ប្រឹងប្រែង​ជំរុញ​ទប់​ស្កាត់​ជំងឺត​ម្កាត់​ផ្សេងៗជាច្រើនផង​ដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានហៅសន្និសីទអន្តរជាតិ ថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការឆ្លុះបង្ហាញឲ្យឃើញបន្ថែមទៀត នូវការប្តេជ្ញាចិត្ត និងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​កុមារតូចៗ។

- សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា ត្រូវតែយកចិត្តទុកដាក់ឲ្យបាន​ខ្ពស់ទៅលើកុមារតូច ដើម្បី​ឲ្យពួក​គេក្លាយ​ទៅជា​យុវជន​ពោរពេញ ដោយចំណេះដឹង ក្លាយ​ជាធន​ធាន​បន្ត​វេន​សម្រាប់​អភិវឌ្ឍន៍​សង្គមជាតិ​ឲ្យរីក​ចម្រើន​ខ្លាំង​ថែមទៀត !

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុមារតូច​ក្នុងបន្ទុក​គ្រួសារ មានន័យថា ឪពុកម្តាយ​ជាគ្រូ ផ្ទះ​ជា​សា​លា​ ធម្មជាតិជុំវិញ​ផ្ទះជាកន្លែងលេង ដូច្នេះការអប់រំមិន​អាចកាត់ផ្តាច់ពី​អាណាព្យាបាលបានឡើយ ប៉ុន្តែ​បច្ចុប្បន្ន​សង្គមបា​ននិងកំពុងធ្វើឲ្យ​គម្លាតរវាងកុមារតូច និងអាណា​ព្យាបាល កាន់តែឃ្លាតឆ្ងាយ ដែល​ត្រូវ​តែ​រក​វិធីដើម្បីដោះស្រាយបញ្ហានេះ។

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច និងភរិយា ព្រមទាំងក្រុមគ្រួសារ តែងបាន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះកុមារកម្ពុជា។ សម្តេចបាន អំពាវនាវដល់អាជ្ញាធរទាំងអស់ បង្កើនការ​យក​ចិត្ត​ទុក​ដាក់​ប្រកប​ដោយ​មន​សិការ​ទៅ​លើកុមារ​តូច ក្នុងគោលបំណងសម្រេចឲ្យបានគោលដៅ អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ២០៣០។

- សម្តេចតេជោ ហ៊ុន សែន ថា ប្រទេសដែលនាំកងទ័ពទៅឈ្លាន​បរទេស​ច្រើន​ជាងគេ គឺជា​អ្នក​រំលោភ​បំពាន​កុមារ​តូចច្រើន​ជាងគេ។ ប្រទេសដែលឈ្លានពាននោះ មិនត្រឹមធ្វើបាបកុមារ ដែល​ពួក​គេ​ឈ្លាន​ពាន​នោះ​ទេ តែក៏បាន​ធ្វើបាប​កុមារក្នុ​ង​ប្រទេស​របស់គេ​ផង​ដែរ តាមរយៈការធ្វើ​ឲ្យពួក​គេឃ្លាត​ឆ្ងាយពីឪពុក។

- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើមានវេទិកា​អន្តរជាតិ​កាន់តែច្រើន មិន​គួរ​ក្លាច​ការ​បំប៉ោង​សំឡេង និងមិនគួរក្លាច​អាមេរិកនោះទេ ព្រោះ​បានធ្វើឲ្យ កុមារ​ស្លាប់​ស្ទើរ​រៀង​រាល់​ថ្ងៃនៅ​បណ្តា​ប្រទេស​នៅមជ្ឈិមបូព៌ា។

- សម្តេចតេជោ ហ៊ុន សែន ថ្លែងធ្ងន់ៗថា នៅកម្ពុជាគ្រាប់បែក​អាមេរិកាំង នៅបន្ត​ធ្វើឲ្យ​កុមារ​កម្ពុជា​ច្រើន​ណាស់​ស្លាប់​បាត់​បង់ជីវិត។ សម្តេច​ថ្លែងថា ដល់ពេល​ត្រូវហ៊ាន​និយាយ​ចំពោះ​ការ​ឈ្លាន​ពាន​របស់​អាមេរិក។

- សម្តេចនា​យករដ្ឋមន្រ្តី បានបន្តថ្លែងថា ប្រទេសដែល​នាំកងទ័ព​ទៅឈ្លានពាន​ប្រទេស​គេច្រើនជាងគេ គឺជា​អ្នកធ្វើបាបកុ​មារច្រើនជា​ងគេ។ សម្តេចតេជោ ហ៊ុន សែន បានរិះគន់ចំៗ​ចំពោះ​អាមេរិកថា តែង​តែនិ​យាយ​ពីកា​រគោរព​សិទ្ធិ​របស់កុមារ តែមិនបាន​ដល់ការ​ធ្វើបាប​កុមារ ដែល​កើត​ចេញ​ពីការ​ឈ្លាន​ពាន​របស់​ខ្លួន​។

- សម្តេចតេជោ ថ្លែងបន្តថា សម្តេចធុញទ្រាន់ចំពោះអាមេរិក ដែលបានមកឈ្លានពាន និង​បង្ក​បញ្ហា​ឲ្យ​កុមារ​កម្ពុជា​ហើយ បែរជាមកផ្តល់​ការទូន្មាន​កម្ពុជាថា ធ្វើអ៊ីចេះ អ៊ីចុះ។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា ប្រទេស​ចូលរួម​សន្និសីទ​អន្តរជាតិ​ថ្នាក់តំបន់ អាស៊ីប៉ាស៊ី​ហ្វិកនា​ពេលប​ច្ចុប្បន្ន សុទ្ធតែធ្លាប់​ស្ថិត​ក្រោម អាណា​និគម​ដូចជា អាមេរិក បារាំង អង់គ្លេស និងអេស្ប៉ាញ...។

- សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ខ្លាំងៗ​ទៅដល់អាមេរិកថា បានយក​គ្រាប់​បែក​មក​ទម្លាក់​លើ​ក្បាល​ខ្មែរហើយ បែរជាត្រូវមកទារបំណុល ពីកម្ពុជាថែមទៀត (វ៉ៃទារលុយ)។

- សម្តេចនាយករ​ដ្ឋមន្រ្តី បានថ្លែង​បន្តថា ក្រៅពីទារ​បំណុល​ពីកម្ពុជា​ហើយ អាមេរិកបាន​ណែនាំឲ្យ IMF មិន​បញ្ចេញ​លុយជួយ​កម្ពុជា។ សម្តេចថា បើអត់លុយ IMF ក៏កម្ពុជាមិន​ស្លាប់​នោះឡើយ។ សម្តេច​អំពាវ​នាវ​ឲ្យ​កូន​ខ្មែរទាំងអស់ក្រោកឡើង​អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែខ្លាំងក្លា ដើម្បី​ចៀស​វាង​ការ​មើល​ងាយ​ពី​ប្រទេស​ដទៃ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៣៣នាទីព្រឹកថ្ងៃដដែល, សូម​អរគុណ​ចំពោះការទស្សនាការផ្សាយផ្ទាល់៕

ECOSOCC

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន