Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

ពិធីលៀងសាយភោជន៍រៀបចំដោយ ឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនស៊ី និងលោកជំទាវ ជូនដល់បណ្តាមេដឹកនាំអាស៊ាន

  • Khim Chandara
  • Press OCM
  • 2107 Views

បន្ទាប់មក​នៅរាត្រីថ្ងៃ ដដែល​នោះដែរ ឯកឧត្តម យ៉ូកូ វីដូដូ ប្រធា​នា​ធិបតី នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងលោកជំទាវ បាន​ប្រារព្វពិ​ធីលៀង​សាយភោជន៍​ជាមហា​កិត្តិយស​ដ៏ខ្ពង់​ខ្ពស់បំផុត ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​អាស៊ាន អគ្គលេខាធិកា​រអង្គការសហ​ប្រជាជាតិ អគ្គ​លេខាធិការ​អាស៊ាន ប្រធានមូលនិធិរូបិយ​វត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែល​បាន​​អញ្ជើញ​ចូលរួមវេទិកា នៃជំនួប​ថ្នាក់ដឹកនាំ​កំ​ពូលអាស៊ាន ​និង​អញ្ជើញ​ចូលរួមកិច្ច​ប្រជុំកំពូល​​ប្រ​ចាំ​ឆ្នាំ របស់មូលនិធិរូបិយ​វត្ថុអន្តរ​ជាតិ (IMF) និង​ធនាគារពិភពលោក (World Bank) ឆ្នាំ​២០១៨ នៅកោះបាលី សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី។

ថ្លែង​សុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយស​ដ៏ខ្ពង់​ខ្ពស់​បំផុតនោះ ឯកឧត្តម​ប្រធានាធិ​បតីឥណ្ឌូនេស៊ី យ៉ូកូ វីដូដូ  មានប្រសា​សន៍​សំដែងនូវ ការវាយតម្លៃខ្ពស់ជូន​ចំពោះបណ្តា​មេដឹកនាំ នៃប្រទេសអាស៊ាន អគ្គលេខាធិការ​​អង្គការសហ​ប្រជាជាតិ អគ្គលេខា​ធិការអាស៊ាន ប្រធានមូល​និធិរូបិ​យវត្ថុ​អន្តរជាតិ និងធនាគារ​​ពិភពលោក ដែលបាន​ចំណាយ​នូវពេល​វេលា​ដ៏មាន​តម្លៃបំផុត ឆ្លើយ​តប​តាម​​អញ្ជើញ​របស់​ឯកឧត្តម ​អញ្ជើញ​មក​ចូលរួ​ម កិច្ច​ប្រជុំកំពូល​ដ៏មានសារសំខាន់បំផុត នៅកោះបាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី។

ឯកឧត្តមប្រធានា​ធិបតីបន្តថា យើងពិត​ជាមាន​ការរី​ករាយ ចំពោះ​កិច្ច​ប្រជុំ​របស់យើង​​ក្នុង​ឆ្នាំ​២០១៨នេះ ដែលវិវត្តន៍ទៅ​ស្របពេល​ ដែលពិភព​លោក កំពុងមា​នធ្វើការ​ដោះស្រាយនូវ​បញ្ហា​មួយចំនួន ដែលយើង​និងរួមគ្នា​ពិភាក្សា​ដោះស្រាយ ក្នុងកិច្ច​ប្រជុំកំពូល​​ប្រ​ចាំ​ឆ្នាំ របស់មូល​​និធិ​រូបិយវត្ថុអន្តរជាតិ (IMF) និង​ធនាគារពិភពលោក (World Bank) ឆ្នាំ​២០១៨ នៅថ្ងៃស្អែក​។

Press OCM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន