Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយនិងចំណាស់បំផុត ក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី

  • Khim Chandara
  • Press OCM
  • 2000 Views

នៅរសៀលថ្ងៃដដែលនេះ​ បន្ទាប់ពីពិធីចុះហត្ថលេខាលើ​ ឯកសារ​និងកិច្ចព្រមព្រៀងអនុស្សារណ:​ សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាព្រះវិហារឥស្លាមដ៏មាន ប្រជាប្រិយនិងចំណាស់បំផុតក្នុងទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។ បើតាមការអះអាងពីក្រុមប្រឹក្សាព្រះវិហារបានឲ្យដឹកថា ក្នុងមួយឆ្នាំៗមានសាសនិកឥស្លាមមកពីគ្រប់ទិសទី ក្នុងទីក្រុង អ៉ីស្តានប៊ុល ក៏ដូចជាសាសនិកមកពីទីជិតឆ្ងាយទាំងក្នុងក្រៅប្រទេស ប្រមាណ៦លាននាក់ បានអញ្ជើញទៅចូលរួមថ្វាយបង្គុំ ក្នុងព្រះវិហារនេះ។ ព្រះវិហារឥស្លាមនេះគឺជាព្រះវិហារដែលមានវ័យចំណាស់មួយ ក្នុងចំណោមព្រះវិហារវ័យចំណាស់ជាច្រើនទៀត ក្នុងទីក្រុងអ៉ីស្តានប៊ុល ដែលត្រូវបានដាក់បញ្ចូលជាសប្បត្តិបេតិកភណ្ឌពិភពលោក។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនា​ព្រះវិហារឥស្លាមដ៏មានវ័យចំណាស់នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានតាមដានស្តាប់​យ៉ាងយកចិត្តទុកដាក់ ពីការពន្យល់ណែនាំរបស់ថ្នាក់ដឹកនាំព្រះវិហារ ដូចជាការអភិរក្សថែរក្សាការពារ ពិសេសព្រះវិហារនេះគឺជាសម្បត្តិគរុភណ្ឌដ៏មានតម្លៃបំផុត របស់ប្រជាពលរដ្ឋតួកគីដែលបាន ស្ថាបនាដ៏យូរលង់ណាស់មកហើយ។ សូមបញ្ជាក់ដែរថា បន្ទាប់ពីភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើង វិញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ កម្ពុជានិងតួកគី មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយយ៉ាងរស់រវើក ពិសេសប្រទេសទាំងពីរធ្លាប់បានជួយគ្នានៅលើឆាកអន្តរជាតិ ក្នុងក្របខណ្ឌ ពហុភាគី កម្ពុជាបានគាំទ្របេក្ខភាពតួកគី នៅក្នុងក្រុមប្រឹក្សាសហព័ន្ធទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិឆ្នាំ២០១៩-២០២០។ អនុគណៈកម្មការស្តីពីការទប់ស្កាត់ទារុណកម្មសម្រាប់ អាណត្តិឆ្នាំ២០១៩-២០២០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះតួកគីក៏បានគាំទ្រ កម្ពុជា ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម សម្រាប់អាណត្តិឆ្នាំ២០១៩ និងជាអ្នកសង្កេត​ការណ៍ ក្នុងអង្គការកិច្ចសហប្រតិបត្តិការឥស្លាម។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីបានភ្ជាប់ទំនាក់ ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ១៩៩៤ កម្ពុជានិងតួកគី បានបង្កើតនូវក្រុមមិត្តភាពសភាកម្ពុជា តួកគី នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៥ ជាមួយគ្នានេះបច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន៦៨នាក់ កំពុងសិក្សានៅប្រទេសតួកគី និងមានប្រជាពលរដ្ឋតួកគីប្រមាណ២៥០នាក់ កំពុងរស់នៅក្នុងប្រទេស​កម្ពុជា៕

Press OCM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន