Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែង ក្លាយ និងអន់គុណភាព»

  • Khim Chandara
  • Press OCM
  • 1636 Views

នៅព្រឹកថ្ងៃច័ន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណា ចក្រ​កម្ពុជាបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់​ស្តីពី«ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សន្និសីទអន្តរ ជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ត្រូវបាន បង្កើតឡើងបន្ទាប់ពីមានការផ្តួចផ្តើមគំនិតរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវិត ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ កាលពីពេលកន្លងទៅ។ សន្និសីទនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពី មន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា, ឡាវ, មីយ៉ាន់, ថៃ និងវៀត ណាម រួមទាំងប្រទេសចិន ព្រមទាំងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា អង្គភាព នានា តាមបណ្តាលរាជធានី ខេត្ត ភ្ញៀវជាតិ អន្តរជាតិ និងតំណាងវិស័យឯកជនមួយចំនួនចូលរួម ប្រមាណសរុប ៤៥០នាក់។

សន្និសីទនេះ ផ្តោតលើកិច្ចពិភាក្សាអំពីការទប់ស្កាត់ការទំនាក់ទំនង និងលប់បំបាត់នូវឱសថ ក្លែងក្លាយ និងអន់គុណភាព ដោយបង្កើតឲ្យមានយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវក្នុងការទំនាក់ទំនងជាមួយបណ្តា ប្រទេសនៅក្នុងតំបន់ និងពិភាក្សាអំពីការធ្វើវិនិសោធនកម្មច្បាប់ដើម្បីបន្ថែមទោសអោយបានធ្ងន់ ចំពោះអ្នកផលិត អ្នកនាំចូល និងអ្នកចរាចណ៍ឱសថក្លែងក្លាយអោយស្របតាមសន្ធិសញ្ញា PALEMO ដែលព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជិតខាងបានធ្វើសច្ចាប័នទទួលស្គាល់រួចហើយ និង បង្កើតជំនាញអាចបំពេញការងារយ៉ាងមានប្រសិទ្ធភាពបំផុត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយដែលកម្ពុជាបានទទួលរៀបចំសន្និសីទ ដ៏មានសារៈសំខាន់នេះសម្រាប់បង្ហាញពីគ្រោះថ្នាក់និងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឱសថក្លែងក្លាយពិតជាបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់ ជាពិសេសនាពេលបច្ចុប្បន្ននេះមានឱសថដែលលក់តាម Online ជាច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ពីព្រោះមិនមានប្រភពច្បាស់លាស់ ហើយធ្វើឲ្យអាជ្ញាធរពិបាក ក្នុងការគ្រប់គ្រង។

នៅក្នុងសន្និសីទតំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សំខាន់ៗ ៦ចំណុចដូចខាងក្រោម៖

១)រៀបចំនិងចាត់វិធានការកែទម្រង់ច្បាប់និងបទដ្ឋានគតិយុត្តនានាតាមការចាំបាច់របស់ប្រទេសរៀងៗខ្លួន ដើម្បីធានាអោយបាននូវក្របខ័ណ្ឌច្បាប់ដែលអនុលោមជាមួយន្តការអន្តរជាតិ។

២)អនុវត្តវិធានការប្រយុទ្ធប្រឆាំងបទល្មើសឱសថក្លែងក្លាយនិងអន់គុណភាព ជាពិសេសត្រូវផ្ដន្ទារ ទោសយ៉ាងតឹងរឹងចំពោះជនល្មើស និងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ។

៣)ប្រទេសនីមួយៗគួរបង្កើតក្រុមជំនាញ ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយនិងអន់គុណភាពក្នុងគោលដៅសម្របសម្រួលបញ្ជូនពត៌មាន និងផ្សព្វផ្សាយអំពីហានិភ័យ និងគ្រោះ ថ្នាក់ផ្សេងៗដល់សាធារណៈជននិងកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការផលិតការចរាចរណ៍ឱសថក្លែងក្លាយនិងអន់គុណភាពឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។

៤)អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមព្រំដែននៃប្រទេសនីមួយៗត្រូវផ្តល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នាក្នុងការស្វែងរកបទល្មើសពាក់ព័ន្ធនឹងឱសថក្លែងក្លាយនិងអន់គុណភាពហើយត្រូវបង្កើតកម្មវិធីផ្លាស់ប្ដូរព័ត៌មានដើម្បីស៊ើបអង្កេតរកប្រភពសង្វាក់ផលិត ការចែកចាយ និងអត្តសញ្ញាណឧក្រិដ្ឋជន ទាំងនោះ។

៥)បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងឯកជនជាពិសេសម្ចាស់ក្រុមហ៊ុនដែលផលិតឱសថដើម្បីស្រាវជ្រាវរកឱសថក្លែងក្លាយនិងអន់គុណភាពដែលកំពុងចរាចរណ៍លើទីផ្សារហើយត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

៦)សម្តេចតេជោសូមជំរុញឲ្យសន្និសីទនេះបានក្លាយទៅជាសន្និសីទមួយដែលត្រូវបានពង្រីកក្នុងក្របខណ្ឌប្រទេសនៅក្នុងតំបន់អាស៊ានហើយគួរត្រូវដាក់បញ្ចូលផងដែរក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM-2020) ដែលកម្ពុជាត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២០ខាងមុខ។ សម្តេចតេជោ សូមឲ្យរួមគ្នាដើម្បីប្រែក្លាយយន្តការនេះក្លាយទៅជាយន្តការអន្តរជាតិដែលកើតចេញពីការផ្ដួចផ្ដើមរួមគ្នាដើម្បីទប់ស្កាត់និងបង្ការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទាំងអស់។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះសាធារណៈ រដ្ឋបារាំង ជាពិសេស វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអ្នកជំនាញមក ពីអង្គការសុខភាពពិភពលោក (WHO) ព្រមទាំងស្ថាប័នអន្តរជាតិនានាដែលបានឧបត្ថម្ភថវិកា និងសម្ភារៈបច្ចេកទេស។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ជួបតែសេចក្តីសុខចម្រើននិងទទួលបានជោគជ័យរៀងៗខ្លួន ព្រមទាំងទទួលបាននូវ អនុស្សវរីយ៍ល្អពីសន្និសីទថ្ងៃនេះ៕

Press OCM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន