Toggle navigation logo logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
Toggle navigation logo logo
  • ទំព័រដើម
  • អំពីក.ស.វ.
    • ថ្នាក់ដឹកនាំនិងសមាជិក
    • ទីប្រឹក្សានៃក.ស.វ.
    • អគ្គលេខាធិការដ្ឋាន
  • ព័ត៌មាន
    • សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
    • ព័ត៌មានផ្សេងៗ
  • កម្មវិធី វ.ផ.ល.
    • អំពី វ.ផ.ល.
    • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
    • អំពី ក.ប.ល.
    • អំពីក្រុម វ.ផ.ល. (ក្រសួង-ស្ថាប័ន)
    • សៀវភៅអំពី វ.ផ.ល.
    • លេខាធិការដ្ឋាន ក.ប.ល.
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
    • លិខិតបទដ្ឋានគតិយុត្ត
    • ការងារកសាងលិខិតបទដ្ឋានគតិយុត្ត
  • ការបោះពុម្ពផ្សាយ
    • ព្រឹត្តិបត្រព័ត៌មាន
    • វិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
    • អត្ថបទស្រាវជ្រាវ
    • សៀវភៅវាយតម្លៃផល់ប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
    • សមិទ្ធផលខ្លឹមៗរយៈពេល២០ឆ្នាំ
  • ទំនាក់ទំនង
ព័ត៌មានលម្អិត
  • ទំព័រដើម
  • ព័ត៌មាន
  • លម្អិត

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារប្រទេសឡាវ

  • Khim Chandara
  • Press OCM
  • 1829 Views

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលេខាធិការប្រតិបត្តិ នៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយលោក ចាន់ សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីការ​ពារ​ប្រទេសឡាវ ជាបន្តទៀត។

ក្នុងជំនួបនោះ លោក ចាន់ សាម៉ន ចាន់ញ៉ាឡាត បានគោរពពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំឡាវ ចំពោះសម្ដេចតេជោ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរការវិវត្តន៍ និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយដែលមានភាពស្រស់ស្អាត ហើយក៏មានការរីកចម្រើនអភិវឌ្ឍន៍យ៉ាងលឿនយ៉ាងឆាប់រហ័សផងដែរ ។ លើសពីនេះទៅទៀតលោកក៏បានគោរពជម្រាបជូនពីជំនួបលោកផ្ទាល់ជាមួយនឹងសម្ដេចពិជ័យសេនា ទៀ បាញ់ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសឡាវ និងក្រសួងការពារជាតិកម្ពុជា ដែលសង្កត់ធ្ងន់ទៅលើការហ្វឹកហាត់ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នានិងគ្នា និងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀតលោកក៏បានគោរពនូវការអបអរសាទរចំពោះខួបនៃការបញ្ចប់សង្គ្រាមរបស់ប្រទេសកម្ពុជា និងការដាក់សម្ភោធវិមានឈ្នះឈ្នះនៅថ្ងៃស្អែកនេះ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនារវាងលោក ចាន់​ សាម៉ន ចាន់ញ៉ាឡាត និងសម្ដេចពិជ័យសេនា​ ទៀ បាញ់ ហើយក៏បានស្នើសុំឲ្យជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព រវាងប្រជាជន និងប្រជាជនព្រោះថានេះគឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គម។ សម្តេចតេជោក៏បានជម្រាបលោករដ្ឋមន្ត្រីការពារប្រទេសឡាវផងដែរ អំពីដំណើរការនៃការបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះនេះ ក៏ដូចជាការចុះចូលនៃអតីតមេដឹកនាំខ្មែរក្រហមនៅផ្ទះរបស់សម្ដេច។ សម្ដេចបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាខួបនៃការបញ្ចប់សង្គ្រាម ដែលធ្វើឲ្យប្រទេសជាតិទទួលបានការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនរហូតដល់សព្វថ្ងៃនេះ៕

Press OCM

សកម្មភាពប្រចាំថ្ងៃរបស់ ក.ស.វ.
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
កិច្ចប្រជុំក្រុមការងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគិតយុត្ត ស្តីពីការធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៧
កិច្ចប្រជុំប្រកាសសមាសភាពអង្គភាពវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តនៃក្រសួងយុត្តិធម៌
វគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
ទំព័រទំនាក់ទំនង
logo
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ECONOMIC, SOCIAL AND CULTURAL COUNCIL (ECOSOCC)
តំណរហ័ស
  • ទំព័រដើម
  • អំពីក.ស.វ.
  • ព័ត៌មានផ្សេងៗ
  • សកម្មភាពប្រចាំថ្ងៃ
  • សេចក្ដីសម្រេចរាជរដ្ឋាភិបាល
  • ការវាយតម្លៃ
  • លិខិតបទដ្ឋានគតិយុត្ត
  • អត្ថបទស្រាវជ្រាវ
  • ទំនាក់ទំនង
ទំនាក់ទំនង

ទីស្តីការគណៈរដ្ឋមន្ត្រី
អគារលេខ ៤១ ​មហាវិថីសហព័ន្ធរុស្សី​ រាជធានីភ្នំពេញ​ កម្ពុជា ជាន់ទី២ ស្លាបខាងកើតនៃអគារមិត្តភាព

(+៨៥៥) ២៣ ២២១ ៤៤០

[email protected]

© ២០១៥ រក្សាសិទ្ធិ​គ្រប់យ៉ាង​ដោយ​ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ប្រទិតិនឈប់សម្រាក
  • សារអេឡិចត្រូនិច
  • ក្រុមការងារ IT
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.)
ក្រុមការងារ IT
លោក
អៀង រដ្ឋា
ប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
លោក
ឃឹម ច័ន្ទតារា
អនុប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន